Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប៉ូលិស​ប៉ុស្តិ៍​ក្រាំង​ពង្រ ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់ ក្រោយ​ឆែក​ឃើញ​លាក់​ដាវ និង​ឧបករណ៍​កាច់​សោ​ម៉ូតូ​ជាប់​ខ្លួន

  • បោះពុម្ព

សូមចុច Subscribe កោះសន្តិភាព ព័ត៌មានទាន់ហេតុការណ៍ ព័ត៌មានពិត និងគួរឲ្យទុកចិត្ត រាជធានីភ្នំពេញ ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងពង្រ នៃអធិការនគរបាលខណ្ឌដង្កោ ខណៈចេញល្បាតពួនស្ទាក់បទល្មើស នៅក្នុងមូលដ្ឋានរបស់ខ្លួន បានប្រទះឃើញជនសង្ស័យចំនួន៣នាក់ ក៏បានធ្វើការត្រួតពិនិត្យ ស្រាប់តែឃើញមានលាក់ដាវ និងឧបករណ៍កាច់សោម៉ូតូជាប់ខ្លួន ពេលនោះកម្លាំងនគរបាល ក៏បានធ្វើការឃាត់ខ្លួន រួចបាននាំទៅធ្វើការសាកសួរ និងកសាងសំណុំរឿង ដើម្បីចាត់ការតាមផ្លូវច្បាប់តែម្ដង ។

ការឃាត់ខ្លួននោះ បានធ្វើឡើងកាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង០៣រសៀល នៅត្រង់ចំណុចស្ពានអាកាសផ្លូវជាតិលេខ៣ ស្ថិតនៅក្នុងភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ នគរបាលបានប្រាប់ថា ជនសង្ស័យខាងលើនោះ រួមមាន ៖ ទី១-ឈ្មោះ សាំង រ៉ាវី ភេទប្រុស អាយុ៣២ឆ្នាំ, ទី២-ឈ្មោះ ហ៊ីម រ៉ាយុទ្ធ ភេទប្រុស អាយុ២៩ឆ្នាំ និងទី៣-ឈ្មោះ វង់ សុឡា ហៅ ប្រឹម ភេទប្រុស អាយុ៣០ឆ្នាំ ។

អ្នកទាំង៣នាក់នេះ ស្នាក់នៅក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ នគរបាលបានប្រាប់ទៀតថា ក្រោយពេលឃាត់ខ្លួនជនសង្ស័យ នគរបាលដកហូតបាន ៖ ១-ម៉ូតូម៉ាក Exciter ពណ៌ខ្មៅ គ្មានស្លាក មួយគ្រឿង, ទូរសព្ទដៃចំនួន០៣គ្រឿង រួមមានម៉ាកសាំសុងពណ៌ក្រហម១គ្រឿង, ម៉ាកសាំសុង ពណ៌ខៀវ១គ្រឿង, ម៉ាកណូគាចុចពិល ពណ៌ស ១គ្រឿង), ដាវកែច្នៃ ពណ៌ខ្មៅចំនួន០២ដើម ក្នុងនោះ១ដើម ប្រវែង៤៨.៥សង់ទីម៉ែត្រ និង១ដើមទៀតប្រវែង៦៣សង់ទីម៉ែត្រ, ដង្កាប់ពណ៌ខ្មៅកែច្នៃដងធ្វើជាឧបករណ៍សម្រាប់កាច់សោ.កម៉ូតូ១, និងកាបូបស្ពាយពណ៌ខ្មៅ០១ ៕

ដកស្រង់ពី៖កោះសន្តិភាព