Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នគរបាល​ឃាត់ខ្លួន​មនុស្ស​ជាង​៤០០​នាក់ ពាក់​ព័ន្ធ​​នឹង​បទល្មើស​នានា

  • បោះពុម្ព

សូមចុច Subscribe កោះសន្តិភាព ព័ត៌មានទាន់ហេតុការណ៍ ព័ត៌មានពិត និងគួរឲ្យទុកចិត្ត រាជធានីភ្នំពេញ ៖ ក្នុងមួយសប្ដាហ៍កន្លងមក ចាប់ពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤ សមត្ថកិច្ចក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ បានឃាត់ខ្លួនជនសង្ស័យប្រព្រឹត្តបទល្មើសទូទាំងប្រទេសសរុបចំនួន៤៦៧នាក់ ពាក់ព័ន្ធបទល្មើសនានា។

ការឃាត់ខ្លួននេះ នៅក្នុងប្រតិបត្តិការបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនបទល្មើសព្រហ្មទណ្ឌក្មេងទំនើង និងល្បែងស៊ីសងត្រូវបានកម្លាំងនគរបាលជាតិទូទាំងប្រទេសអនុវត្តយ៉ាងសកម្ម។ លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានឱ្យដឹង នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ថា ក្នុងចំណោមជនសង្ស័យសរុបដែលសមត្ថកិច្ចនគរបាលជាតិ ចាប់ពីអគ្គស្នងការដ្ឋានរហូតដល់ប៉ុស្តិ៍រដ្ឋបាលឃុំ សង្កាត់ឃាត់ខ្លួនបាននោះ មាន២៥៩នាក់ពាក់ព័ន្ធបទល្មើសគ្រឿងញៀន១០៧ករណី ៩៣នាក់ពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌទូទៅ៥៧ករណី ៨៥នាក់ពាក់ព័ន្ធករណីក្មេងទំនើង និង៣០នាក់ពាក់ព័ន្ធបទល្មើសល្បែងស៊ីសងខុសច្បាប់។

ការបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន គឺជាកិច្ចការអាទិភាពមួយ ក្នុងចំណោមកញ្ចប់ការងារអាទិភាពទាំង៦ ដែលឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រកាសបង្កើនការយកចិត្តទុកដាក់អនុវត្តចាប់ពីដើមនីតិកាលទី៧ នៃរដ្ឋសភា ខណៈរាជរដ្ឋាភិបាលក៏បាននិងកំពុងអនុវត្តយ៉ាងសកម្មដូចគ្នាដែរនូវយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់តាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយជាលទ្ធផលគិតត្រឹមថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ មានមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ បានធ្វើតេស្តរកសារធាតុញៀនតាមទឹកមូត្រចំនួន ៥៦ ៤៤៥ នាក់ ក្នុងនោះវិជ្ជមានចំនួន៧៦នាក់ និងត្រូវបានបណ្តេញចេញពីក្របខណ្ឌ៕

ដកស្រង់ពី៖កោះសន្តិភាព