Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ខឹ.ងប្រពន្ធទៅយកប្តីដើមវិញ ប្តីចុងលើកដៃប្រល័.យជីវិតឥតប្រណី

  • បោះពុម្ព

ខេត្តកំពង់ចាម ៖ បុរសម្នាក់ដែលជាប្ដីក្រោយបានកាប់ប្រពន្ធនឹងកាំបិតផ្គាក់ បណ្ដាលឱ្យស្លាប់ក្នុងថ្លុកឈាម កាលពីវេលាម៉ោងប្រមាណ៥និង៣០នាទីល្ងាចថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅ នៅភូមិសារាយ ឃុំបុសខ្នុរ ស្រុកចំការលើ បន្ទាប់មកក៏យកម៉ូតូហុងដាឌ្រីមរបស់ប្រពន្ធជិះគេចចូលទៅក្នុងព្រៃ ។

ក្រោយពីមានហេតុការណ៍នេះកើតឡើង លោកស្នងការនគរបាលខេត្ត បានចាត់ឱ្យកងកម្លាំងបើកប្រតិបត្តិការតាមចាប់ខ្លួនបុរសរូបនេះទាំងយប់ និងចំណាយពេលជាច្រើនម៉ោងតែរកមិនឃើញ ។ រហូតមកដល់ព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤ ទើបសមត្ថកិច្ចក្របួចឃាតករជាប្ដីបាន ខណៈជិះម៉ូតូរត់ទៅដល់ទឹកដីស្រុកស្ទឹងត្រង់ ។

លោកវរសេនីយ៍ឯក កែវ ស៊ាងហ៊ន់ អធិការនគរបាលស្រុកចម្ការលើ ថ្លែងថា បុរសរូបនេះឈ្មោះ ឆូយ ធឿន អាយុ២៩ឆ្នាំ ជាប្ដីក្រោយ បានកាប់ប្រពន្ធឈ្មោះ អ៊ិច ចន្ធូ អាយុ២៨ឆ្នាំ នឹងកាំបិតផ្គាក់ ត្រូវចំកនិងដៃ បណ្ដាលឱ្យស្លាប់នៅនឹងកន្លែង ។ ក្រោយពីកាប់ប្រពន្ធស្លាប់ហើយជននេះបានជិះម៉ូតូធុនសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១២ដើម្បីគេចខ្លួនពីការតាមចាប់របស់កម្លាំងសមត្ថកិច្ច ។

លោកអធិការថ្លែងទៀតថា មូលហេតុនៃការកាប់ប្រពន្ធនេះ គឺបន្ទាប់ពីពួកគេទាំង២នាក់បាន ព្រមព្រៀងលែងលះគ្នាវិញ តែដោយដឹងថាប្រពន្ធខ្លួននឹងទៅយកប្តីដើមវិញ ក៏បានអន្ទងហៅផឹកស៊ីរួចឆក់មានឱកាសកាប់សម្លាប់តែម្ដង ។ បន្ទាប់ពីកើតហេតុ សមត្ថកិច្ចខេត្ត សហការជាមួយកម្លាំងសមត្ថកិច្ចស្រុក បានចុះស្រាវជ្រាវ ដល់ទីកន្លែងនិងតាមចាប់ទាំងយប់ ។

ប៉ុន្តែរហូតមកដល់ព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤ វេលា ម៉ោង៩និង៧នាទី ទើបកម្លាំងនគរបាលព្រហ្មទណ្ឌស្រុកចម្ការលើ សហការជាមួយកម្លាំងនគរបាល ព្រហ្មទណ្ឌស្រុកស្ទឹងត្រង់ ព្រមទាំងកម្លាំងព្រហ្មទណ្ឌខេត្ត ឃាត់ខ្លួនជនសង្ស័យបាននៅចំណុចសាលាបឋមសិក្សាប៉ប្រក ក្នុងភូមិប៉ប្រក ឃុំសូភាស ស្រុកស្ទឹងត្រង់ ។ ក្រោយពេលឃាត់ខ្លួនបាន ជនសង្ស័យត្រូវបាននាំយកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកចម្ការលើ និងបានសារភាពថា រូបគេពិតជាកាប់ប្រពន្ធមែន ។

ជននេះក៏ត្រូវបានធ្វើតេស្តរកសារធាតុញៀន ហើយជាលទ្ធផលវិជ្ជមានផងដែរ ។ នៅរសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤ ជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរ បាលស្រុកចម្ការលើ ដើម្បីសាកសួរតាមបញ្ជារបស់ឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត ។

លោកអធិការ កែវ ស៊ាងហ៊ន់ បញ្ជាក់ថា ស្ត្រីជាប្រពន្ធពុំមានកូនចៅជាមួយប្ដីក្រោយនេះទេ តែជាមួយប្ដីមុនគឺមានកូនម្នាក់ ។ អ្នកភូមិនិយាយថា សកម្មភាពឃោរឃៅបែបនេះកម្រកើតមាន ណាស់នៅឃុំបុសខ្នុរ ទើបតែឃើញកើតមានមួយករណីនេះប៉ុណ្ណោះ ។ បើយោងទៅលើមាត្រា២០០នៃច្បាប់ព្រហ្មទណ្ឌ អំពើឃា.តកម្មគិតទុកជាមុន គឺជននេះអាចត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ៕

ដកស្រង់ពី៖កោះសន្តិភាព