Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អាវុធហត្ថ​បញ្ជូន​ជនជាតិ​ថៃ​២​នាក់ ទៅ​តុលាការខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធ​ជួញដូរ​គ្រឿងញៀ.ន

  • បោះពុម្ព

ខេត្តបន្ទាយមានជ័យ ៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានធ្វើប្រតិបត្តិការបង្ក្រាបគ្រឿងញៀន២ករណីផ្សេងគ្នា ឃាត់ខ្លួនជនសង្ស័យ២នាក់ ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត។

ករណីទី១ ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យម្នាក់ រួមនឹងគ្រឿងញៀនមួយចំនួន និងករណីទី២ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យម្នាក់ រួមនឹងគ្រឿងញៀនមួយចំនួន ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានឱ្យដឹងថា ករណីទី១ ៖ វេលាម៉ោង០៤ និង០០នាទី ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានទទួលពត៌មានពីសន្តិសុខថាមានករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចមុខអគារមាត់អូរព្រំដែន ស្ថិតក្នុងភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។ ភ្លាមៗនោះកម្លាំងបានចុះទៅដល់ចំណុចកើតហេតុខាងលើ បានធ្វើការឃាត់ខ្លួនជនសង្ស័យ ម្នាក់ឈ្មោះ ពេជ្រ ឃូមដឿន ហៅ បៀ ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិថៃ បច្ចុប្បន្នស្នាក់នៅផ្ទះជួល ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រួមនឹងដកហូតវត្ថុតាងរួមមានគ្រឿងញៀនប្រភេទថ្នាំគ្រាប់រាងមូលពណ៌ក្រហមក្បឿង (WY) ចំនួន ០២ថង់កិប ស្មើនឹង ៨៩គ្រាប់ ទម្ងន់ ៩,៥៥ក្រាម។ ករណីទី២ ៖ នៅវេលាម៉ោង០២និង០០នាទី ថ្ងៃខែឆ្នាំដ៏ដែល កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានទទួលពត៌មានពីសន្តិសុខថា មានករណីរក្សាទុក និងប្រើប្រាស់គ្រឿងញៀន នៅចំណុចមុខក្លឹប MEX CLUB ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។ ភ្លាមៗនោះកម្លាំងបានចុះទៅដល់ចំណុចកើតហេតុខាងលើ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ឈ្មោះ ប្រាស៊ីត ឆាំណានមឿង ហៅ ហ្វឺស ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិថៃ បច្ចុប្បន្នស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត (រក្សាទុក និងប្រើប្រាស់) ព្រមទាំងដកហូតវត្ថុតាងរួមមានរួមមាន ម្ស៉ៅម៉ត់សថ្លា (អ៊ិចស្តាស៊ី) ចំនួន ០១ថង់កិប ទម្ងន់ ១,០៦ក្រាម, ថ្នាំគ្រាប់រាងផ្លែឈើពណ៌ស្វាយ (អ៊ិចស្តាស៊ី) ចំនួន ០១ថង់កិប ស្មើនឹង ០៦គ្រាប់ ទម្ងន់ ២,១០ក្រាម។

បន្ទាប់មកកម្លាំងយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ និងវត្ថុតាងដកហូតបាន នាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីចាត់ការតាមនីតិវិធី។ ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យឈ្មោះ ពេជ្រ ឃូមដឿន ហៅបៀ បានសារភាពថា ខ្លួនពិតជាបានទិញគ្រឿងញៀនមកទុកលក់ផង និងប្រើប្រាស់ខ្លួនឯងផង។ ចំណែកជនសង្ស័យឈ្មោះ ប្រាស៊ីត ឆាំណានមឿង ហៅហ្វឺត បានសារភាពថា ខ្លួនពិតជាបានរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនពិតប្រាកដមែន។ ដោយផ្អែកលើចម្លើយសារភាព និងវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី ។

លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ។ បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយនៅព្រឹកថ្ងៃសៅរ៍ ទី០៤ ខែឧសភា ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី ៕

ដកស្រង់ពី៖កោះសន្តិភាព