Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អាជ្ញាធរ​ខេត្ត​ព្រះ​សីហ​នុ ៖ ជន​អនាធិបតេយ្យ​មួយ​ក្រុម នៅ​តែ​បន្ត​ចូល​ទន្ទ្រាន​កាន់កា.ប់​ដី​កម្មសិទ្ធិឯកជន ដោយ​ខុសច្បាប់

  • បោះពុម្ព

ខេត្តព្រះសីហនុ ៖ រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៤នេះ បានអោយដឹងថា កន្លងមកមានជនអនាធិបតេយ្យមួយក្រុម ដែលបានចូលទៅទន្ទ្រានកាន់កាប់ដីកម្មសិទ្ធិឯកជន ដែលមានទីតាំងស្ថិតក្នុងឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ក្នុងនោះអាជ្ញាធរមានសមត្ថកិច្ច ក៏ដូចជាកម្លាំងគណៈបញ្ជាការឯកភាពស្រុក តែងតែចុះអប់រំផ្សព្វផ្សាយ និងធ្វើការទប់ស្កាត់ជាបន្តបន្ទាប់ ប៉ុន្តែក្រុមនេះ នៅតែបន្តធ្វើសកម្មភាពដោយមិនកោតក្រែងចំពោះផ្លូវច្បាប់នោះឡើយ ។

រដ្ឋបាលខេត្តព្រះសីហនុ បន្តថា ចំពោះករណីខាងលើនេះ គឺមិនត្រឹមតែជាការចូលទៅទន្ទ្រានកាន់កាប់ទីតាំងដីឯកជនប៉ុណ្ណោះទេ គឺព្រមទាំងបំផ្លាញទ្រព្យសម្បត្តិរបស់ឯកជនថែមទៀត ។

រដ្ឋបាលខេត្តព្រះសីហនុ ក៏បានបញ្ជាក់ដែរថា បច្ចុប្បន្ន សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនមេខ្លោងបានចំនួន០២រូបហើយ និងបន្តស្វែងរកអ្នកពាក់ព័ន្ធផ្សេងទៀត ដើម្បីបញ្ជូនទៅតុលាការ ធ្វើការផ្តន្ទាទោសតាមច្បាប់ ។ រដ្ឋបាលខេត្តព្រះសីហនុ សូមអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋ ដែលចាញ់បោកមេខ្យល់ ញុះញង់ឱ្យចូលទៅទន្ទ្រានកាន់កាប់ដីឯកជន ឬដីរបស់រដ្ឋ និងសូមដកខ្លួនចេញជាបន្ទាន់ ដោយសារទង្វើនេះ គឺជាអំពើខុសច្បាប់ ដែលប្រឈមមុខទោសទណ្ឌ ដោយគ្មានការលើកលែង ៕

ដកស្រង់ពី៖កោះសន្តិភាព