Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បញ្ជូន​អតីតមន្ត្រី​យោធា​ម្នាក់​ ទៅ​តុលាការ ករណី​បា.ញ់បោះ​សេរី​ ចំនួន​៥​គ្រាប់

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ ទីបំផុត អតីតមន្ត្រីយោធាម្នាក់ បម្រើការងារនៅអង្គភាពបញ្ជូនសារ នៃក្រសួងការពារជាតិ ត្រូវបានកម្លាំងសមត្តកិច្ចកងរាជអាវុធហត្ថ បញ្ជូនទៅដល់ស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤នេះ ការបញ្ជូនខ្លួនអតីតមន្ត្រីយោធារូបនោះ បន្ទាប់ពីមានសេចក្តីប្រកាស ស្តីពីការលប់ឈ្មោះនាយទាហាន របស់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ចំពោះវរៈសេនីត្រី ផាត ផានណូ អត្តលេខ០៦៩៣០១ ជំនួយការ នាយកដ្ឋានបញ្ជូនសារ ចេញពីក្របខ័ណ្ឌ នៃកងយោធពលខេមរភូមិន្ទ ក្រោយពីអតីតមន្ត្រីយោធានោះផ្ទុះអាវុធចំនួន ៥គ្រាប់ នៅក្នុងអាណាចក្រខណ្ឌ៧មករា រាជធានីភ្នំពេញ ។

សំណុំរឿងជនសង្ស័យ ត្រូវបានព្រះរាជអាជ្ញារង អមសាលាដំបូង “ប្រចាំការ” បើកការស៊ើបសួរពីបទ កាន់កាប់អាវុធដោយគ្មានការអនុញ្ញាតិ “បាញ់បោះសេរី” និងប្រើប្រាស់គ្រឿងញៀន ។

សូមជម្រាបថា កម្លាំងសមត្ថកិច្ចកងរាជអាវុធខណ្ឌខណ្ឌ៧មករា បានធ្វើការឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីមន្ត្រីយោធារូបនោះ បន្ទាប់ពីមានការផ្ទុះអាវុធចំនួន៥គ្រាប់ កាលពីវេលាទៀបភ្លឺឈានចូលថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ ស្ថិតនៅក្នុងសង្កាត់បឹងព្រលឹត ។ មន្ត្រីយោធានោះមានឈ្មោះ ផាត ផានណូ ភេទប្រុស អាយុ៣៦ឆ្នាំ បម្រើការងារនៅនាយកដ្ឋានបញ្ជូនសារ ក្រសួងការពារជាតិ និងមានអាស័យដ្ឋានស្នាក់ នៅសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ពេលឃាត់ខ្លួនសមត្ថកិច្ចកងរាជអាវុធហត្ថ បានធ្វើការដកហូត អាវុធខ្លី ១ដើម ម៉ាកCZ P.០៧ (បង់០១) គ្រាប់ចំនួន១០គ្រាប់ និងសំបកគ្រាប់ផ្ទុះរួច ចំនួន០៥ នៅកន្លែងកើតហេតុ ។ តាមប្រភពព័ត៌មានពីមន្ត្រីកងរាជអាវុធហត្ថឲ្យដឹងថា នៅវេលាម៉ោង៣និង៣៥នាទីឈានចូលថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចផ្ទះលេខ៣៦៧ DE០ ផ្លូវ2២៣៨ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា មានករណីផ្ទុះអាវុធជាច្រើនគ្រាប់ បង្កឡើងដោយមន្ត្រីយោធាម្នាក់ ដែលធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរស់នៅទីនោះ ។ ក្រោយកើតហេតុ ដោយអនុវត្តតាមបទបញ្ជាពីលោកឧត្តមសេនីយ៍ឯក រ័ត្ឋ ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធ ហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកវៈសេនីយ៍ឯក សយ ចាន់ឌី មេបញ្ជាការកងរាជ អាវុធហត្ថខណ្ឌ៧មករា បានដឹកនាំកម្លាំងជំនាញក្រោមឱវាទ ចុះទៅដល់កន្លែងកើតហេតុ និងបានឃាត់ខ្លួនមន្ត្រីយោធាបាញ់បោះសេរីនោះ នាំទៅកាន់ទីបញ្ជាការមូលដ្ឋានអាវុធហត្ថខណ្ឌ ដើម្បីធ្វើការសាកសួរ ។

មន្ត្រីអាវុធហត្ថ ឲ្យដឹងទៀតថា តាមការបំភ្លឺរបស់ឈ្មោះ ផាត ផានណូ បញ្ជាក់ថា រូបគេសព្វថ្ងៃ បម្រើការងារនៅកងយោធពលខេមភូមិន្ទ អង្គភាពនាយកដ្ឋានបញ្ជូនសារ ក្រសួងការពារជាតិ ហើយឆ្លៀតពេលទំនេរពីការងារ បានទៅបម្រើការផ្នែកសន្តិសុខកន្លែងក្លិបកំសាន្តមួយឈ្មោះ នឹកX នៅពេលយប់ អស់រយៈពេលប្រហែល២ទៅ៣ខែមកហើយ ។ លុះដល់នៅថ្ងៃខែខាងលើ ខ្លួនចេញពីកន្លែងធ្វើការ ដោយជិះម៉ូតូទៅដល់មុខផ្ទះ ស្រាប់តែឃើញក្មេងស្ទាវ១ក្រុម ប្រហែល៣.៤ នាក់ រត់ចេញពីផ្លូវឌឿងហែម សំដៅមករកខ្លួន មិនដឹងជាមានបំណងអ្វី ឃើញដូច្នោះ ខ្លួនក៍ដកអាវុធខ្លី ពីចង្កេះបាញ់ឡើងលើចំនួន៥គ្រាប់ តែមិនបណ្តាលឲ្យមានរបួសអ្នកណាម្នាក់ទេ ពេលនោះក្មេងស្ទាវមួយក្រុមនោះ បានរត់បាត់ខ្ចាត់ខ្ចាយអស់ទៅ ហើយខ្លួនក៍បានចាក់សោរទ្វាផ្ទះបំណងចូលទៅសំរាក។ លុះបន្តិចក្រោយមក ស្រាប់តែកម្លាំងកងរាជអាវុធហត្ថខណ្ឌ៧មករា ទៅហៅ និងនាំខ្លួនយកទៅសាកសួរករណីផ្ទុះអាវុធកាលពីយប់នោះ ។

ជនបង្កបានប្រាប់មន្ត្រីអាវុធហត្ថទៀតថា កន្លងមកកាលពីចុងខែមីនា ឆ្នាំ២០២៤ ខ្លួនធ្លាប់បានផ្ទុះអាវុធម្តង នៅក្នុងផ្ទះចំនួន ១គ្រាប់ មូលហេតុដោយសារក្នុងគ្រួសារ មិនខ្វាយខ្វល់ពីសុខភាពរបស់ខ្លួន ទើបខ្លួនតូចចិត្តចង់បាញ់សម្លាប់ខ្លួនឯង ហើយក៍បាញ់ឡើងលើចំនួន ១គ្រាប់ តែមិនបណ្ដាលរបួសអ្នកណាទេ។ អាវុធខ្លីម៉ាក CZ P.07 នេះ ខ្លួនបានទិញពីបុរសម្នាក់ នៅម្ដុំក្លិបកម្សាន នឹក X ក្នុងតម្លៃ១,៥០០ដុល្លារអាមេរិក តាំងពីទិញអាវុធខ្លីនេះមក ខ្លួនពុំដែលបានជួបបុរសនោះទេ ចំពោះលេខទូរសព្ទក៍គ្មានដែរ ។ ក្រោយពីសាកសួរបឋម សមត្ថកិច្ចអាវុធហត្ថខណ្ឌ៧មករា បានបញ្ជូនជនសង្ស័យ និងវត្ថុតាង (អាវុធ គ្រាប់) ទៅការិយាយល័យជំនាញបង្ក្រាបបទល្មើសព្រហ្មទណ្ឌ ទីបញ្ជាការកងរាជរាជធានីភ្នំពេញ ដើម្បីបន្តតិវិធី ៕

ដកស្រង់ពី៖កោះសន្តិភាព