Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ខ្មា​.​ន់​.​កាំ​.​ភ្លើ​.​ង​.​បា​.​ញ់​០៦​គ្រា.ប់​ទម្លាយ​ទ្វារផ្ទះ​​ សង្ស័យ​​ទុកជា​ការ​​ព្រមាន​

  • បោះពុម្ព

ខេត្តបាត់ដំបង ៖ ខ្មាន់កាំភ្លើងខ្លីបានបាញ់រះចំនួន០៦គ្រាប់ ទម្លុះទ្វារផ្ទះអ្នកលក់ទូរស័ព្ទ និងគ្រឿងអគ្គិសនីមួយកន្លែងនៅវេលាម៉ោង០១ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ មីនា នៅភូមិសូភី១ សង្កាត់រតនៈ ក្រុងបាត់ដំបង ដែលគេសន្និដ្ឋានបឋមអាចជាការបាញ់ព្រមានជនរងគ្រោះ ដែលផ្ដើមចេញពីរឿងគំនុំអ្វីមួយរវាងខ្មាន់កាំភ្លើងជាមួយនឹងម្ចាស់ផ្ទះ ។

ម្ចាស់ផ្ទះដែលរងការបាញ់ព្រមាននេះឈ្មោះកែវ ឌាំង ភេទប្រុស អាយុ៤១ឆ្នាំ មានមុខរបរលក់ទូរស័ព្ទ និង គ្រឿងអគ្គិសនី ស្ថិតនៅក្នុងភូមិ សង្កាត់កើតហេតុខាងលើ ។ បើតាមរបាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា ជនមិនស្គាល់មុខបានប្រើប្រាស់កាំភ្លើងខ្លីបាញ់រះទៅលើទ្វារផ្ទះជនរងគ្រោះ បណ្ដាលឲ្យត្រូវធ្លុះធ្លាយចំនួន០៦កន្លែង ហើយមន្ត្រីជំនាញបានរកឃើញក្បាលគ្រាប់ចំនួន០៣គ្រាប់ តែរកមិនឃើញសម្បកគ្រាប់ទេ ។

លោក កែវ ឌាំង ដែលជាម្ចាស់ផ្ទះ និងជាជនរងគ្រោះក្នុងករណីបាញ់ប្រហារនេះ ត្រូវបានសមត្ថកិច្ចស្រង់សំដីថា ការបាញ់រះលើទ្វារផ្ទះគាត់នោះ គាត់មិនបានដឹងភ្លាមៗទេ ហើយក៏មិនឮស្នូរផ្ទុះអាវុធដែរ ព្រោះគាត់និងក្រុមគ្រួសារបានដេកនៅក្នុងបន្ទប់ ។ គាត់បានប្រាប់សមត្ថកិច្ចទៀតថា នៅម៉ោងប្រហែល៨ព្រឹក ពេលគាត់ងើបចេញមកបើកទ្វារផ្ទះ ទើបគាត់ដឹងដោយសារឃើញស្នាមធ្លុះធ្លាយទ្វារ ដែលគាត់គិតថា ជាស្លាកស្នាមគ្រាប់កាំភ្លើង ហើយគាត់ក៏បានផ្ដល់ព័ត៌មានទៅសមត្ថកិច្ចមូលដ្ឋាន ដើម្បីឲ្យជួយត្រូតពិនិត្យ ។

ជនរងគ្រោះបានលើកឡើងបែបស្រពិចស្រពិលថា នៅម៉ោងជាង១រំលងអធ្រាត្រ គាត់បានឮសម្លេងដែរ តែដូចសម្លេងគាស់ជញ្ជាំង តែគាត់មិនចាប់អារម្មណ៍ទេ ។ លុះព្រឹកឡើងពេលគាត់ចេញមកបើកទ្វារ ទើបឃើញមានស្នាមគ្រាប់កាំភ្លើងបែបនេះ ។ នៅកន្លែងកើតហេតុ គេឃើញមានកម្លាំងសមត្ថកិច្ចបានចុះត្រួតពិនិត្យស្លាកស្នាម ដែលរងការបាញ់ប្រហារ ។ មន្ត្រីបច្ចេកទេសដែលបានពីនិត្យកន្លែងកើតហេតុបានឲ្យដឹងបឋមថា គេរកឃើញស្នាមគ្រាប់កាំភ្លើងបាញ់ទម្លុះទ្វារចំនួន០៦កន្លែង ហើយបានរកឃើញក្បាលគ្រាប់ចំនួន០៣គ្រាប់ តែរកមិនឃើញសម្បកគ្រាប់ទេ ។

មន្ត្រីជំនាញបានវាយតម្លៃបឋមថា បើតាមការពិនិត្យលើក្បាលគ្រាប់ដែលរកឃើញ និងយោងទៅលើការរកមិនឃើញមានបន្សល់ទុកសម្បកគ្រាប់នៅកន្លែងកើតហេតុមួយគ្រាប់ណាសោះនេះ គេសង្ស័យខ្មាន់កាំភ្លើងប្រើប្រាសអាវុធខ្លីធុន «រ៉ូឡូ» ដែលមួយបង់មានចំនួន០៦គ្រាប់ ។ អាវុធប្រភេទនេះបាញ់ហើយ មិនបន្សល់ទុកសម្បកកាទុស្សទេ (សម្បកគ្រាប់) តែអាចរកឃើញក្បាលគ្រាប់ បើបាញ់បុកដី ឬបាញ់ត្រូវវត្ថុរឹង ។

ប៉ុន្តែយ៉ាងណា មន្ត្រីបច្ចេកទេសកំពុងធ្វើការត្រូតពិនិត្យលើស្លាកស្នាម និងវិភាគលើវត្ថុតាងដែលរកឃើញនៅកន្លែងកើតហេតុ ។ ពាក់ព័ន្ធនឹងការបាញ់ទម្លុះទម្លាយទ្វារផ្ទះអ្នកលក់ទូរស័ព្ទ និងគ្រឿងអគ្គិសនីខាងលើនេះ ដែលមើលទៅជាការបាញ់ព្រមាន ឬបែបបាញ់គំរាមនេះ គេមិនទាន់ទទូលបានការបកស្រាយយ៉ាងណាពីជនរងគ្រោះនៅឡើយទេ ខណៈដែលសមត្ថកិច្ចបាន និងកំពុងសួរនាំជនរងគ្រោះនៅអធិការក្រុងបាត់ដំបង ។ ប៉ុន្តែបើតាមសមត្ថកិច្ចដែលបានចុះទៅកាន់កន្លែងកើតហេតុ ដែលបានសួរនាំជនរងគ្រោះដំបូងបានដាក់ការសង្ស័យថា ករណីជនមិនស្គាល់មុខបាញ់រះទៅលើផ្ទះជនរងគ្រោះខាងលើនេះ អាចផ្ដើមចេញពីរឿង«គំនុំ» ។

ហើយការបាញ់ទម្លុះទ្វារផ្ទះនេះ បើតាមការសន្និដ្ឋានជំហានដំបូង អាចជាការបាញ់ព្រមាន ឬជាការបាញ់គំរាមជនរងគ្រោះក្នុងរឿងអ្វីមួយ ដែលភាគីទាំងពីរធ្លាប់មានវិវាទជាមួយគ្នាកន្លងមក ។ យ៉ាងណា ពេលនេះ សមត្ថកិច្ចកំពុងសួរនាំជនរងគ្រោះ និងកំពុងធ្វើការស្រាវជ្រាវរកមុខសញ្ញា ដែលជាខ្មាន់កាំភ្លើងនោះហើយ ៕

ដកស្រង់ពី៖កោះសន្តិភាព