Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ធ្វើសកម្មភាព​លើជនបរទេសម្តុំវត្តភ្នំ រួចរត់ចូលផ្ទះគេ មិនបានប៉ុន្មាន ត្រូវឡោមព័ទ្ធចាប់បាន​

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ ជនសង្ស័យ២នាក់ត្រូវសមត្ថកិច្ចចាប់វា.យខ្នោះ បន្ទាប់ពីធ្វើសកម្មភាពលួចលុយជនបរទេស ហើយបានជិះម៉ូតូឌុបគ្នាគេចខ្លួន រួចរត់ឡើងផ្ទះប្រជាពលរដ្ឋ ក៏ត្រូវសមត្ថកិច្ចតាមឃាត់ខ្លួនជនសង្ស័យទាំង២នាក់ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ស្ថិតនៅបរិវេណវត្តភ្នំ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីជនរងគ្រោះដែលជាជនបរទេសបានឱ្យដឹងថា មុនពេលកើតហេតុ គាត់បានដើរឆ្លងកាត់បរិវេណវត្តភ្នំ ស្របពេលនោះក៏មានក្រុមជនសង្ស័យកំពុងនៅគោលដៅនោះ លុះគាត់ដើរកាត់ពួកគេ ត្រូវបានជនសង្ស័យម្នាក់រត់មកឱបគាត់ និងម្នាក់ទៀតបានធ្វើសកម្មភាពលូកហោប៉ៅលួចយកសម្ភារៈប្រើប្រាស់ និងលុយរបស់គាត់ ហើយនាំគ្នារត់ឡើងជិះម៉ូតូឌុបគ្នាគេចខ្លួនតែម្ដង ។

ជនបរទេសរូបនោះបានបន្តថា គាត់បានរត់ទៅក្បែរស្ពាននាគ ដោយចៃដន្យឃើញប៉ូលីសកំពុងល្បាតនៅក្បែរនោះស្រាប់ ក៏ប្តឹងប៉ូលិសតែម្ដង ដោយភិនភាគជនសង្ស័យទាំង២មានម្នាក់ជាបុរស និងម្នាក់ទៀតជាភេទទី៣ បានលួចសម្ភារៈគាត់ ហើយជិះម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ មានស្លាកលេខ ភ្នំពេញ 1JG-9886 គេចខ្លួន។ បន្ទាប់ពីមានជនបរទេសបានប្តឹងនិងរាយការណ៍បែបនេះ កម្លាំងល្បាតបានធ្វើសកម្មភាពដេញតាមជនសង្ស័យពីក្រោយរហូតដល់ផ្លូវលេខ១៣០ កែង១៥ មូលដ្ឋានសង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ ជនសង្ស័យទាំង២នាក់បានផ្តួលម៉ូតូចោល រួចរត់ចូលច្រកដឿងហែមឡើងផ្ទះប្រជាពលរដ្ឋ ដើម្បីគេចពីសមត្ថកិច្ច។

លុះដល់ម៉ោង១២និង២០នាទីរំលងអធ្រាត្រ ប្រជាពលរដ្ឋបាននាំគ្នាស្រែកប្រាប់ប៉ូលិសថាមានជនសង្ស័យ បានរត់ចូលផ្ទះរបស់ខ្លួន ទើបសមត្ថកិច្ចឡើងទៅឡោមព័ទ្ធរហូតឃាត់បានទាំង២នាក់តែម្ដង។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ត្រូវបានសមត្ថកិច្ចបញ្ជូនទៅប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តភ្នំ ដើម្បីធ្វើការសាកសួរ និងអនុវត្តបន្តតាមនីតិវិធី ៕

ដកស្រង់ពី៖កោះសន្តិភាព