Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បាក់​រលំ​ជញ្ជាំង​បេតុង សង្កត់​ជាង​ស្លា​.​ប់ម្នាក់ និង​របួសធ្ងន់​ស្រាល​២​នាក់ នៅ​ខណ្ឌ​ព្រែក​ព្នៅ

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ ជញ្ជាំងបន្ទប់ក្រោមដី ដែលទើបតែសាងសង់ នៅក្នុងការដ្ឋានសាងសង់វីឡាមួយកន្លែង បានបាក់រលំសង្កត់ក្រុមជាងបិទកៅស៊ូការពារជម្រាបទឹក បណ្តាលអោយស្លា.ប់ម្នាក់ និងរបួសធ្ងន់ស្រាល ចំនួន២នាក់ ខណៈពេល គ្រឿងចក្របានរុញខ្សាច់ចូល ។

ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណ៣និង២០នាទីរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ នៅក្នុងការដ្ឋានសាងសង់ផ្ទះវីឡាមួយកន្លែង ស្ថិតនៅភូមិធ្លក់ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ ដែលមានម្ចាស់ ឈ្មោះ អ៊ិន វិជ្ជា ភេទប្រុស អាយុ៤៣ឆ្នាំ មានទីលំនៅផ្ទះ១៩២ ផ្លូវលេខ៦៣ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន ។

ជនរងគ្រោះ ដែលជញ្ជាំងបេតុង (ឥដ្ឋ២០) បាក់សង្កត់ស្លា.ប់ មានឈ្មោះ ចឹក ចន្ថា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរជាបុគ្គលិកក្រុមហ៊ុន V.R មានទីលំនៅក្នុងភូមិសំបូរ ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ខេត្តតាកែវ ។

ចំណែកឯ អ្នករងរបួស ទី១. ឈ្មោះ ខន ខឿន ភេទប្រុសអាយុ៤៣ឆ្នាំ និងទី២. ឈ្មោះ ខ្លី ចាន់ ភេទប្រុស ។ តាមព័ត៌មានបានអោយដឹងជាបឋមថា ជញ្ជាំងដែលបាក់រលំសង្កត់ បណ្តាលអោយស្លា.ប់ជាង គឺ១ផ្ទាំង ទំហំ ប្រមាណ៨ម៉ែត្រ គុណនឹង៣ម៉ែត្រ នៃបន្ទប់ក្រោមដី ទំហំ៥ម៉ែត្រ គុណ៨ម៉ែត្រ និងជម្រៅ៣ម៉ែត្រ ។ តាមច្បាប់អនុញ្ញាត ដែលចេញដោយមន្ត្រីខណ្ឌព្រែកព្នៅ បានបង្ហាញថា ការដ្ឋាននោះ បានសាងសង់វីឡាទំហំ ១៨ម៉ែត្រគុណ ១៣ម៉ែត្រ ដោយចាក់ប្លង់សេ ២សន្លឹក ហើយបានដំណើរការសាងសង់ ទើបតែបានគ្រឹះ និងបន្ទប់ក្រោមដី មិនទាន់រួចរាល់ផង ដែលខ្លះអះអាងថា ជាអាងស្តុកទឹក ។

តាមព័ត៌មានអោយដឹងបន្តថា នៅមុនពេលកើតហេតុ ជាងចំនួន៤នាក់ បាននាំគ្នា ទៅបិទកៅស៊ូការពារជម្រាបទឹក នៃបន្ទប់ក្រោមដី ដោយជនរងគ្រោះទាំង៣នាក់ ស្ថិតនៅក្នុងបន្ទប់ និងម្នាក់ នៅផ្នែកខាងលើ ខណៈនោះ គ្រឿងចក្រ បានឈូសខ្សាច់ រុញចូលប្រឡោះជញ្ជ្រាំង ដែលគេអះអាងថា សងគ្មានលក្ខណៈបច្ចេកទេស ដោយពុំបានចាក់ ជើងសរសរ និងក្រវ៉ាត់ជុំវិញនោះ ស្រាប់តែជញ្ជាំងបានបាក់រលំ១ផ្ទាំងផ្នែកខាងលិច សង្កត់លើក្រុមជាង បិទកៅស៊ូជម្រាបទឹក ចំនួន៣នាក់ ភ្លាមៗត្រូវបានក្រុមជាងដូចគ្នា នាំគ្នាជួយគាស់កកាយដីខ្សាច់ យកជនរងគ្រោះ តែជាអកុសល ជាងម្នាក់ បានស្លា.ប់នៅនឹងកន្លែង និង២នាក់ទៀតបានរងរបួស ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ តេជោ ហ៊ុន សែន ។

នៅរសៀលនោះ កម្លាំងនគរបាលការិយាល័យបច្ចេកទេស និងវិទ្យាសាស្ត្រ ក៍បានចុះទៅត្រួតពិនិត្យ រួចក៍បានប្រគល់សពអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

ដកស្រង់ពី៖កោះសន្តិភាព