Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចូលលួ.ចដែកក្នុងការដ្ឋាន លុះ​ត្រូវ​គេចាប់បាន ​​សារភាពប្រាប់មូលហេតុ​

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ជាអ្នករើសអេតចាយ បានចូលលួចដែកនៅក្នុងការដ្ឋានមួយកន្លែងត្រូវបានបងប្អូនប្រជាពលរដ្ឋឃាត់ខ្លួនបានភ្លាមៗ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ នៅតាមបណ្ដោយផ្លូវ ១៩៨០កែងផ្លូវ១០០៣ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋនៅជិតកន្លែងកើតហេតុបាននិយាយថា នៅមុនពេលកើតហេតុ គេឃើញជនសង្ស័យម្នាក់ខាងលើចូលលួចក្នុងការដ្ឋានសំណង់ទុកចោលមួយកន្លែងដែលបិទស័ង្កសីព័ទ្ធជុំវិញ ។ បន្ទាប់មកដោយបងប្អូនបានដេញឃាត់ខ្លួនជនសង្ស័យម្នាក់ខាងលើបានភ្លាមៗ បន្ទាប់ពីជនសង្ស័យចូលលួចជាច្រើនដងមកហើយ ដោយមានបក្ខពួកដឹកតាមរ៉ឺម៉កសណ្ដោងដឹកចេញពីកន្លែងកើតហេតុផងដែរ ។

ពេលបងប្អូនប្រជាពលរដ្ឋឃាត់សួរនាំ ជនសង្ស័យខាងលើបានសារភាពថា ខ្លួនបានចូលលួចនៅកន្លែងកើតហេតុចំនួន២ដងមកហើយ ដោយគាត់បានស៊ីឈ្នួលគេ ដោយគេឱ្យមួយយប់ចំនួន១៥០០០រៀល ។ ក្រោយពេលកើតហេតុ បងប្អូនប្រជាពលរដ្ឋបានទាក់ទងទៅសមត្ថកិច្ចនគរបាលប៉ុស្តិ៍ដើម្បីមកកន្លែងកើតហេតុឃាត់ជនសង្ស័យខាងលើចាត់ការតាមនីតិវិធីបន្ត ៕

ដកស្រង់ពី៖កោះសន្តិភាព