Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ម្សិលមិញ នគរបាល​ជាតិ​ក្រសួងមហាផ្ទៃ បង្ក្រាប​បទល្មើស​៣៦​ករណី ឃាត់ខ្លួន​ជាង​៨០​នាក់

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ អនុវត្តតាមបទដ្ឋានគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ នគរបាលជាតិក្រសួងមហាផ្ទៃ ចេញប្រតិបត្តិការបង្ក្រាបបទល្មើសទូទៅបាន ៣៦ករណី ដោយឃាត់ខ្លួនអ្នកពាក់ព័ន្ធចំនួន ៨៥នាក់ ចាត់នីតិវិធីតាមច្បាប់ ។

លោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ បានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ថា នគបាលជាតិក្រសួងមហាផ្ទៃ បានបង្ក្រាបបទល្មើសនេះ មានករណីព្រហ្មទណ្ឌ បង្ក្រាបបានចំនួន ៩ករណី ឃាត់ខ្លួនបាន១៦នាក់។ ករណីព្រហ្មទណ្ឌ រួមមាន អំពើហិ.ង្សា៣ករណី លួច២ករណី ឃា.តកម្ម២ករណី អំពើប្លន់១ករណី និងបង្ខាំងមនុស្សជំរិតទារប្រាក់១ករណី។ អំពើទាំងនេះ បានកើតឡើងក្នុងភូមិសាស្ត្រ ៧ រាជធានីខេត្ត ដូចជា រាជធានីភ្នំ ព្រះសីហនុ សៀមរាប ព្រៃវែង កំពង់ធំ ត្បូងឃ្មុំ និង ខេត្តពោធិ៍សាត់ ។

ចំណែកឯ ករណីគ្រឿងញៀនវិញ អ្នកនាំពាក្យរង បន្តថា ក្នុងយុទ្ធនាការបោសសម្អាតគ្រឿងញៀន សមត្ថកិច្ចបង្ក្រាបបាន ២០ករណី ឃាត់ខ្លួនបាន ៥០នាក់។ ករណីទាំងនេះ បានកើតឡើងក្នុងភូមិសាស្ត្រ ៨រាជធានីខេត្ត រួមមាន ភ្នំពេញ កណ្ដាល ព្រៃវែង កំពត កំពង់ធំ ពោធិ៍សាត់ ព្រះសីហនុ និងខេត្តសៀមរាប ។ ចំពោះសកម្មភាពក្មេងទំនើងវិញ នគរបាលជាតិ បង្ក្រាបបាន៣ករណី ឃាត់ខ្លួន៤នាក់។ អ្នកនាំពាក្យរង បន្តថា កើតមាននៅរាជធានីភ្នំពេញ ខេត្តកណ្ដាល និងខេត្តពោធិ៍សាត់។ នៅថ្ងៃដដែលនេះដែរ នគរបាលជាតិ ក៏បានបង្ក្រាបល្បែងស៊ីសងខុសច្បាប់នៅខេត្តកំពត ចំនួន៤ករណី ឃាត់ខ្លួន១៥នាក់។ ក្នុងនោះ ចាត់វិធានការច្បាប់ ពោលគឺកសាងសំណុំ រឿង១ករណី (ល្បែងភ្នាល់តាមInternet) បញ្ជូនខ្លួនជនល្មើសចំនួន១នាក់។ ករណីនេះកើតឡើងនៅ ខេត្តកណ្ដាល។

ក្រៅពីនេះ បានចាត់វិធានការរដ្ឋបាលចំនួន៣ករណី ពោលគឺ អប់រំណែនាំនិងធ្វើ កិច្ចសន្យាបញ្ឈប់សកម្មប្រព្រឹត្តិចំនួន១៤នាក់។ ករណីនេះ កើតឡើងនៅខេត្តពោធិ៍សាត់ បាត់ដំបង និងខេត្តបន្ទាយមានជ័យ ។ លោកបានអះអាងថា ការបង្ក្រាបបទល្មើសទូទៅ គឺជាទិសដៅអាទិភាព ក្នុងចំណោមទិសដៅ អាទិភាពទាំង៦ ដែលឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់ចេញកាលពីដើមអាណត្តិទី៧នេះ តាមគោលការណ៍ «សម្អាតផ្ទះយើង» របស់សម្ដេចធិបតី នាយករដ្ឋមន្ត្រី និងទស្សនៈរបស់ឯកឧត្ដមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី «អ្វីៗធ្វើដើម្បី ផ្ដល់ភាពកក់កៅ្តជូនប្រជាពលរដ្ឋ» ៕

ដកស្រង់ពី៖កោះសន្តិភាព