Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ករណីគាស់​ផ្ទះ​យក​គ្រឿងអលង្ការ​​ជាង​១​ម៉ឺន​ដុល្លារ​​កាល២០​ថ្ងៃមុន ​តាម​ឃាត់​ដល់​បន្ទប់​ជួល

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ ជនសង្ស័យលួចមានស្ថានទម្ងន់ទោស២នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌសែនសុខស្រាវជ្រាវហើយ ឈានទៅសហការជាមួយនគរបាលស្រុកកៀនស្វាយឃាត់ខ្លួនបញ្ជូន ទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់ កាលពីព្រឹកថ្ងៃទី២៤ មីនា ឆ្នាំ២០២៤ នេះ បន្ទាប់ពីធ្វើសកម្មភាពគាស់គាស់ទម្លុះទម្លាយយកគ្រឿងអលង្ការនៅក្នុងភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ យកគ្រឿងអលង្ការអស់ជាង១ម៉ឺនដុល្លារគេចខ្លួនបានប្រមាណ២០ថ្ងៃ។

ជនសង្ស័យត្រូវនគរបាលអោយដឹងថា ១-ឈ្មោះចាន់ ដា ភេទប្រុស អាយុ៣៥ឆ្នាំ និង២-ឈ្មោះ អេង ពិសី ហៅវែង ភេទប្រុស អាយុ២៣ឆ្នាំ ។

ពួកគេទាំង២នាក់ ស្នាក់នៅបន្ទប់ជួល លេខ៩៨ ផ្លូវបេតុង ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

តាមនគរបាលខណ្ឌសែនសុខបានអោយដឹងថា ដោយទទួលបានបទបញ្ជាពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនឹងជាស្នងការនគរបាលរាជធានីភ្នំពេញ និងមានការដឹកនាំបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ហួរម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ កំលាំងផ្នែកជំនាញព្រហ្មទណ្ឌខណ្ឌ បានធ្វើការសហការណ៍ជាមួយអធិការដ្ឋាននគរបាលស្រុកកៀនស្វាយស្រាវជ្រាវបង្ក្រាបករណី លួចមានស្ថានទម្ងន់ទោសដោយគាស់ទម្លុះទម្លាយ យកគ្រឿងអលង្ការ នៅត្រង់ចំណុចផ្ទះជួល ផ្លូវ១៩៧២ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយ ឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់។

គួរបញ្ជាក់ថា កាលពី វេលាម៉ោង ១១ និង១៨នាទីថ្ងៃទី០៣ មីនា ឆ្នាំ២០២៤ ជនសង្ស័យ មានគ្នា២នាក់ បានជិះម៉ូតូ១គ្រឿង បានធ្វើសកម្មភាពគាស់ទំលុះទំលាយទ្វាររបង និងឆ្កឹះសោផ្ទះជួលលេខ ១៥២២B ផ្លូវលេខ ១៩៧២ក្នុង ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដែលមានម្ចាស់ឈ្មោះង៉ែតស៊ីណា ភេទស្រីអាយុ២៣ឆ្នាំ មុខរបរជាជាងសាឡន ។

នៅក្នុងសកម្មភាព ជនសង្ស័យបានប្រមូលយកគ្រឿងអលង្កា រួមមាន៖ ខ្សែដៃពេជ្រ១ខ្សែ មានតម្លៃ៣៥០០ដុល្លារ, ខ្សែកពេជ្រ១ខ្សែតម្លៃ១.១០០០ដុល្លារ និងចិញ្ចៀនប្លាកទីន១វង់តម្លៃ៤០០ដុល្លារ ។សរុបទាំងអស់ចំនួន១៤៩០០ដុល្លារ ។ បន្ទាប់ពីកើតហេតុ ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅស្នាក់ការប៉ុស្តិ៍ ហើយនគរបាលផ្នែកព្រហ្មទណ្ឌខណ្ឌសែនសុខបានធ្វើការស្រាវជ្រាវ តាមរយៈកាមេរ៉ាសុវត្តិភាពក៏បានរកឃើញសកម្មភាពជនសង្ស័យ២នាក់ ជិះម៉ូតូម៉ាកប៊ិត១គ្រឿង ។

នៅល្ងាចថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ក៏បានទទួលបានដំណឹងថា ជនសង្ស័យ២នាក់កំពុងតែសំងំលាក់ខ្លួននៅផ្ទះជួលស្រុកកៀនស្វាយក៏បានទៅសហការឃាត់ខ្លួនបានជនសង្ស័យ ដល់បន្ទប់ជួលព្រមទាំងដកហូតបានផ្លាក់លេខម៉ូតូចំនួន២បន្ទះ ១-ភ្នំពេញ១JE៤០០៥ និង២-ភ្នំពេញ១KO៦២៥២។

បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពឆ្កឹះសោទ្វាររបងនិងទ្វារបន្ទប់ឡាវតឿ , សោទូរឈើលួចយកគ្រឿងអលង្កាពិតប្រាកដមែន ។ ជនសង្ស័យ ត្រូវបានសមត្ថ កិច្ចបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់៕

ដកស្រង់ពី៖កោះសន្តិភាព