Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អាសូរណាស់​! ​កូ.នជិត២ខួប ត្រូវម្ដាយបង្កើត និង​ឪពុកចុងសមគំនិតគ្នា ផ្តា.ច់សង្ខារ

  • បោះពុម្ព

ខេត្តសៀមរាប ៖ កម្លាំងនគរបាលស្រុកជីក្រែង បានចុះឃាត់ខ្លួន២នាក់ប្ដីប្រពន្ធ បន្ទាប់ពីមានពលរដ្ឋរាយការណ៍ពាក់ព័ន្ធករណីសមគំនិតសម្លា.ប់កូន(ចុង)អាយុ២២ខែ នៅស្រុកស្វាយលើ យ៉ាងឃោរឃៅ។ ហេតុការណ៍ឃាត់ខ្លួន២នាក់ប្ដីប្រពន្ធខាងលើនេះបានធ្វើឡើងកាលពីថ្ងៃទី២២ ខែមីនាឆ្នាំ ២០ ២៤នេះ ស្ថិតនៅផ្ទះ ជនសង្ស័យ ក្នុងភូមិដំបូកខ្ពស់ ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប ។

តាមប្រភពពីកម្លាំងនគរបាលជំនាញនៃស្រុកស្វាយលើ បានឱ្យដឹងកាលពីរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ នេះថា បន្ទាប់ពីមានប្រជាពលរដ្ឋរាយការណ៍មកកម្លាំងសមត្ថកិច្ចពីករណីខាងលើ ទើបកម្លាំងនគរបាលស្រុកបានចុះទៅដល់កន្លែងកើតហេតុ រូចធ្វើការឃាត់ខ្លួនប្ដីប្រពន្ធ២នាក់ ពាក់ព័ន្ធករណីសម្លា.ប់កូន(ចុង)អាយុ២២ខែ ខណៈបម្រុង យកទៅកប់នៅក្រោយផ្ទះជិតបង្គន់អនាម័យ ដើម្បីបំបិទភស្តុតាង តែត្រូវបានប្រជាពលរដ្ឋដឹង ក៏រាយការណ៍ទៅសមត្ថកិច្ចនគរបាលស្រុកស្វាយលើ ចុះឃាត់ខ្លួនតែម្ដង។ តាមប្រភពខាងលើបានបន្តថា ជនសង្ស័យជាប្តីឈ្មោះ យិន សុខលីន អាយុ៣០ឆ្នាំ មុខរបរកម្មករ ត្រូវជា (ជាប្ដីទី៤) មានទីកន្លែងកំណើតនៅភូមិព្រៃទទឹង ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្ដាល ស្នាក់នៅបណ្ដោះអាសន្ន ក្នុងភូមិដំបូកខ្ពស់ ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប ។

ចំណែកជនសង្ស័យជាប្រពន្ធឈ្មោះ ហាក់ ហៃ អាយុ២៨ឆ្នាំ មុខរបរកសិករ មានទីកន្លែងកំណើតនៅភូមិត្រាចពក ឃុំពពេល ស្រុកសូទ្រនិគម ខេត្តខេត្តសៀម រាប ទីលំនៅបច្ចុប្បន្នភូមិដំបូកខ្ពស់ ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប។ ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ប្តីប្រពន្ធខាងលើនេះ ពាក់ព័ន្ធនឹងបទល្មើសជាក់ស្តែង ករណីឃាតកម្មដែលបានប្រព្រឹត្តកាលពីវេលាម៉ោង៨យប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ស្ថិតនៅចំណុចភូមិដំបូកខ្ពស់ ឃុំតាសៀម ស្រុកស្វាយលើ ។ ដំណើររឿងគឺស្ត្រីជាជនសង្ស័យឈ្មោះ ហាក់ ហៃ មានកូនប្រុសឈ្មោះផ្លាវ សុចិត្រា អាយុ២២ ខែ រស់នៅក្នុងបន្ទុកជាមួយនឹងឈ្មោះ យិន សុខលីន ជាប្ដីទី៤ និងត្រូជាឪពុកចុងរបស់ក្មេងរងគ្រោះ ។

គ្រួសារនេះរស់នៅភូមិដំបូកខ្ពស់ ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប ដោយជនសង្ស័យទាំង២នាក់ប្ដីប្រពន្ធបានប្រកបមុខរបរស៊ីឈ្នួលដាំដំឡូង និងបេះគ្រាប់ស្វាយចន្ទីឱ្យគេ។ នៅវេលាម៉ោង ១១និង៣០នាទីយប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ អ្នករស់ជិតខាងបានឮសំឡេងស្រែកយំខ្លាំងៗរបស់កុមារាឈ្មោះ ផ្លាវ សុចិត្រា ចេញពីក្នុងផ្ទះ ។

លុះដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ ២០២៤ បាត់កុមារាខាងលើ មិនឃើញរត់លេងដូចរាល់ដង ។ ដោយមានការសង្ស័យ អ្នករស់នៅជិតខាងបានប្តឹងរាយការណ៍ដល់សមត្ថកិច្ចនគរបាលស្រុកស្វាយលើ ចុះនាំខ្លួនជនសង្ស័យទាំង២នាក់ប្ដីប្រពន្ធខាងលើមកសាកសួរ។ តាមការស្តាប់ចម្លើយរបស់របស់ស្ត្រីជាជនសង្ស័យឈ្មោះ ហាក់ ហៃ ត្រូវជាម្ដាយបង្កើតរបស់ក្មេងប្រុសរងគ្រោះ បានសារភាពថា នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ ខ្លួនរួមរស់ជាឈ្មោះ យិន សុខលីន ដែលត្រូវជាប្ដីទី៤ ដំបូងឡើយប្ដីមិនដែលបង្ហាញពីអារម្មណ៍ស្អប់ខ្ពើមកូនឈ្មោះផ្លាវ សុចិត្រា ទើបតែមួយរយៈចុងក្រោយនេះ ដោយសារឃើញរូបខ្លួនឆាតជាមួយឈ្មោះប៉ាត ផ្លាវ ដែលជាប្ដីទី៣ ទើបគេមានការខឹងសម្បារ ហើយប្រើហិ.ង្សាកុមារារងគ្រោះជាបន្តបន្ទាប់។ ជាក់ស្តែងនៅថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២៤ នៅវេលាម៉ោង៨យប់ ជនសង្ស័យឈ្មោះ យិន សុខលីន បានប្រើដៃម្ខាង (ដៃឆ្វេង) ចាប់ដៃខាងឆ្វេងកូនលើកយួរផុតពីកម្រាល ដោយមិនបានត្រកងពីផ្នែកខាងក្រោមទេ ទៅដាក់លើភួយ ស្ថិតនៅជ្រុងខាងត្បូង។ ពេលនោះកូនក៏ភ្ញាក់ស្រែកយំ ជនសង្ស័យជាប្ដីបាននិយាយថា «អត្រាស្ងាត់ កុំមាត់ ឆាប់គេង» ប៉ុន្តែកូននៅតែបន្តយំ ទើបជនសង្ស័យជាប្ដីស្ទុះទៅវាយដើមទ្រូងកូនចំនួន១ដៃ ដោយប្រើដៃខាងស្តាំ ។

បន្ទាប់មកកូនស្រែកយំរឹតតែខ្លាំង ហើយគេបានយកដៃស្តាំច្របាច់ក ចំណែកដៃឆ្វេងខ្ទប់មាត់ និងច្រមុះបានប្រហែល២០វិនាទី ទើបដកដៃទាំងពីរចេញ។ បន្ទាប់មកជនសង្ស័យជាប្តីយកដៃឆ្វេងចាប់លើកជើងកូនខាងឆ្វេង ដាក់ក្បាលចុះក្រោមទល់និងខ្នើយ ហើយគេវាយដោយក្តាប់ដៃខាងស្តាំចំត្រង់ស្លាបប្រជៀវខាងឆ្វេងចំនួន១ដៃ ហើយទាញកន្ត្រាក់បោះទៅលើកម្រាលបន្ទាប់មកវាយចំផ្នែកក្បាល និងគុម្ពត្រចៀក ផ្នែកខាងឆ្វេងចំនួន១ដៃទៀត។

ភ្លាមនោះកូនក៏ប្រកា.ច់ក្បាលឡើង លើដកចង្ការមាន់ ហើយគេបានយកភួយទៅដណ្ដប់ឱ្យកូន។ ស្ត្រីជាប្រពន្ធនិយាយទៀតថា រូបខ្លួនពិតជាបានឃើញសកម្មភាពដូចបានរៀបរាប់ខាងលើពិតមែន ប៉ុន្តែមិនហ៊ានចូលទៅហាមឃាត់ប្ដីដោយខ្លាចគេវាយធ្វើបាប ឬកាប់សម្លាប់ ពីព្រោះគេមានដាវសាំម៉ូរៃចំនួន១ដើម រក្សាទុកនៅលើធ្នើរដាក់ចានឆ្នាំងក្បែរដៃគេតែម្ដង ។ ស្ត្រីជាជនសង្ស័យបានបន្តថា បន្ទាប់ពីធ្វើសកម្មភាពខាងលើរួចហើយ ប្ដីបាននាំខ្លួនចូលដេកដោយនិយាយថា កូនវាមិនអីទេ។ លុះម៉ោង៤ទៀបភ្លឺឈានចូលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ទើបដឹងថា កូនបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ពេលបើកភ្លើងទូរសព្ទបញ្ចាំងមើលឃើញលាមកកូននៅលើកម្រាល ហើយពេលយកដៃច្រត់ដើមទ្រូងកូន ក៏មានហៀរទឹកនោមចេញមក បន្ទាប់មកខ្លួនបានយក កូនទៅងូតទឹកសំអាតខ្លួន ហើយពាក់ខោរអាវឱ្យកូន។

ទន្ទឹមនឹងនោះ ជនសង្ស័យជាប្តីបានលើកដៃសំពះ និងនិយាយអង្វរថា «កុំប្តឹងប៉ូលិសអី គេមិនចង់ជាប់ គុកទេ គេមិនរត់ទៅណាចោលរូបខ្លួនទេ គឺបន្តរស់នៅជាមួយគ្នារហូត»។ ស្ត្រីជាជនសង្ស័យបានបន្តទៀតថា ដើមឡើយគិតថាទុកសពកូនដល់ពេលល្ងាច ក្នុងគោល បំណងហៅម្ដាយមកកុហកថា កូនបានស្លាប់ដោយសារជំងឺ ប៉ុន្តែនៅម៉ោង៨យប់ថ្ងៃទី២២ ខែ មីនា ឆ្នាំ២០២៤ សពកូនចាប់ផ្តើមមានក្លិនតិចៗ ទើបខ្លួន និងប្ដីសម្រេចយកសពទៅកប់ក្នុងដីជាប់និងលូបង្គន់ក្រោយផ្ទះ។

លុះដល់ម៉ោង៤និង៣០នាទីរសៀលថ្ងៃខែឆ្នាំដដែល ទើបសមត្ថកិច្ចនគរបាល ចុះនាំរូបខ្លួននិងប្ដីមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលស្រុកស្វាយលើ ខេត្តសៀមរាប តែម្ដង។ ស្ត្រីជាជនសង្ស័យបានសារភាពបន្ថែមថា អំពើខាងលើប្រព្រឹត្តតែម្នាក់ឯង ដោយសារអាណិត និងស្រឡាញ់ប្ដី ម្យ៉ាងទៀត ជនសង្ស័យជាប្តីមានកូនដើមត្រូវចិញ្ចឹម ចំណែកខ្លូនពុំមានកូននៅជាមួយទៀតទេ។

ស្ត្រីជាជនសង្ស័យបានសារភាពបន្ថែមថា កន្លងមករូបនាងធ្លាប់ប្រើហិ.ង្សាជាច្រើនលើកទៅលើកុមាររងគ្រោះតាំងពីគេមានអាយុ៨ខែរហូតមកថ្ងៃស្លាប់ ដោយការប្រើហិ.ង្សានោះគឺនាងវាយកូនដោយប្រើដៃដោយប្រើរំពាត់ និងវាយដោយដើមដំឡូងមីជាដើម បណ្ដាលឱ្យកូនមានស្នាមដាច់រលាត់ និងស្នាមជាំលើដងខ្លួន ។ បច្ចុប្បន្ន ជនសង្ស័យ២នាក់ប្ដីប្រពន្ធ ត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បញ្ជូនខ្លួន ទៅកាន់តុលាការខេត្តសៀមរាប ដើម្បីចាត់ការបន្តតាមនីតិវិធី៕

ដកស្រង់ពី៖កោះសន្តិភាព