Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រយៈពេល​១​ស​ប្តា​ហ៍​ ​​តាម​ប្រមាញ់​ចា.ប់​បាន​វៀត​​​ណាម​​៩​នាក់​​ករណីជួញដូរ​​​គ្រឿ.ងញៀ.ន

  • បោះពុម្ព

ខេត្តស្វាយរៀង ៖ សមត្ថកិច្ចការិយាល័យនគរបាលប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគបាល ខេត្តស្វាយរៀង សហការជាមួយកម្លាំងអធិការដ្ឋាននបាលក្រុងបាវិត បានបើកប្រតិបត្តិការបង្ក្រាបក្រុមឧក្រិដ្ឋកម្មជួញដូរគ្រឿងញៀន ជនជាតិវៀតណាម ចំនួន០២កន្លែងផ្សេងគ្នា បើគិតរយៈពេល០១សប្តាហ៍ ចាប់ពីថ្ងៃទី១៣ មីនា ដល់ថ្ងៃទី២០ មីនា ២០២៤ ទើបបង្ក្រាប និងចាប់ខ្លួនជនសង្ស័យជាជនជាតិវៀតណាមចំនួន០៩នាក់ (ស្រី០១នាក់) រួមជាមួយវត្ថុតាងថ្នាំញៀននិងអាវុធខ្លី០១ដើម។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា ការចាប់ខ្លួនជនសង្ស័យជាជនជាតិវៀតណាម០៩នាក់ន គឺទាក់ទិនក្នុងករណីជួញដូរ រក្សាទុកប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់រក្សាទុកអាវុធ គ្រាប់រំសេវដោយគ្មានការអនុញ្ញាតចំនួន០២ករណីផ្សេងគ្នា ដោយមានការសហការរបស់សមត្ថកិច្ចនគរបាលក្រុងបាវិត ជាមួយកម្លាំងជំនាញនៃការិយាល័យនគបាលប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគបាលខេត្ត បើកប្រតិបត្តិការ ស្រាវជ្រាវ រហូតឈានដល់ការចាប់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់ និងដកហូតវត្ថុតាងរួមមាន សារធាតុញៀនគ្រប់ប្រភេទ(មេតំតាមីន ,អ៊ិចស្ត្រាស៊ី ) ចំនួនជាង៤០០ក្រាម(ជិតកន្លះគីឡូក្រាម)អាវុធខ្លី ម៉ាក្សឡុក ០១ដើម បង់១និងគ្រាប់០៥គ្រាប់ ជញ្ជីងថ្លឹងសារធាតុញៀនចំនួន០២គ្រឿង ទូរសព្ទ័១៣គ្រឿង។ ប្រភពបញ្ជាក់ថា ករណីទី១ ចាប់ឃាត់ខ្លួនជនសង្ស័យបានចំនួន០៣នាក់ស្រី១នាក់ ជាជនជាតិវៀតណាម រួមវត្ថុតាង សារធាតុញៀន ប្រភេទមេតំតាមីន ០៨កញ្ចប់ និងអ៊ិចស្ត្រាស៊ី១កញ្ចប់ ទូរសព្ទ័០៤គ្រឿង ជញ្ជីញថ្លឹងសាធាតុញៀន១គ្រឿងនិងសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត ហើយត្រូវតុលាការឃុំខ្លួនជាបណ្តោះអាសន្ននៅពន្ធនាគារខេត្តស្វាយរៀង នៅថ្ងៃទី១៦ មីនា ២០២៤ កន្លងមក ។

ករណីទី២ ឃាត់ខ្លួនបានចំនួន០៦នាក់ ជនជាតិវៀតណាម វត្ថុតាងរួមមាន សាធាតុញៀនគ្រប់ប្រភេទ ចំនួន៣៣កញ្ចប់ ជញ្ជីងថ្លឹង១គ្រឿង អាវុធខ្លី១ដើម បង់១គ្រាប់០៥គ្រាប់ និងទូរសព្ទ័ដៃ ចំនួន០៩គ្រឿង។ ក្រោយពីធ្វើការសាកសួររួចបានកសាងសំណុំរឿងបញ្ជួនទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការបន្តតាមច្បាប់និងនិងឃុំខ្លួនបណ្តោះអាសន្នដាក់ពន្ធនាគារខេត្តស្វាយរៀងនៅថ្ងៃទី២២មិនា២០២៤រួចរាល់ហើយ៕

ដកស្រង់ពី៖កោះសន្តិភាព