Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បា.ត់លុយជាង​១ម៉ឺនដុល្លារ ប្តឹងឆែកបន្ទប់ជួលជាប់គ្នា បែកធ្លាយថ្នាំញៀ.នច្រើន​កញ្ចប់​

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ ស្ត្រីជាកម្មការិនីរោងចក្រម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីអ្នកជិតខាងបាត់ លុយជាង១ម៉ឺនដុល្លារ ក៏ប្តឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ និងអាជ្ញាធរសុំឆែកឆេរ ក៏ប្រទះឃើញថ្នាំញៀ.ន១០កញ្ចប់ធំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅសួរនាំ និងបញ្ជូនទៅផ្នែកជំនាញភ្លាមៗ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥និង៣០ល្ងាចថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ នៅភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានី ភ្នំពេញ ។

ជនសង្ស័យឈ្មោះ នូ ភី ភេទស្រី អាយុ៤៥ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅបន្ទប់ជួល ក្នុងភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ សម្ភារៈចាប់យក រួម មាន ១-ម្សៅក្រាមសថ្លាចំនួន១០កញ្ចប់ធំល្មម ២-ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន១គ្រឿង ៣- ឧបករណ៍សម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន និងថង់ប្លាស្ទិក សម្រាប់ច្រកថ្នាំញៀនជាច្រើនថង់ និង៤-ទូរសព្ទ ចំនួន២គ្រឿង ក្នុងនោះ១គ្រឿងពណ៌ក្រហម និងមួយគ្រឿងទៀតពណ៌ខ្មៅ ។ តាមប្រភពព័ត៌មានពីកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី៣ បានឱ្យដឹងថា នៅមុនពេលកើតហេតុកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី៣ បានសហការជាមួយអាជ្ញាធរភូមិ និងសង្កាត់ ដោយនារីរងគ្រោះ ម្នាក់បានបាត់លុយប្រមាណជាង១ម៉ឺនដុល្លារ នៅបន្ទប់ជួលជិតគ្នា និងជាអ្នកស្និទ្ធស្នាលជាមួយគ្នា ។

ដោយមានការសង្ស័យ ក៏ស្នើសុំពីម្ចាស់ផ្ទះជួល ដោយមានកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ នឹងអាជ្ញាធរផងនោះ ជនរងគ្រោះសុំជនសង្ស័យឆែកឆេរនៅក្នុងផ្ទះជួល បានប្រទះឃើញម្សៅសថ្លា តែមិនចាប់អារម្មណ៍នោះទេ ខំរកតែលុយរបស់ខ្លួន ។ តាមប្រភពព័ត៌មានពីសមត្ថកិច្ចនគរបាលប៉ុស្តិ៍បានបន្តទៀតថា ខណៈពេលនោះ ឃើញជនសង្ស័យលិបលប ហើយជនរងគ្រោះដែលបាត់លុយបានសួរថា «អានេះស្អីនេះ ថ្លាៗនេះ?» នៅពេលកម្លាំង សមត្ថកិច្ចនាំគ្នាឆែកមើល ទើបដឹងថា ជាថ្នាំញៀនចំនួន១០កញ្ចប់ធំល្មម មានជញ្ជីងសម្រាប់ថ្លឹង សម្ភារៈសម្រាប់ជក់ និងថង់ប្លាស្ទិកសម្រាប់ច្រកជាច្រើនថង់ ។

ចំណែកបុរសជាប្ដីរបស់ជនសង្ស័យមិនដឹងមកពីណា ខណៈពេលឃើញសមត្ថកិច្ច ក៏បានរត់ឡើងជិះម៉ូតូកង់បីឥណ្ឌា គេចខ្លួនបាត់ ។ចំណែកស្ត្រីជាជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍នាំយកទៅសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣ភ្លាម ៗ ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ចោមចៅទី៣ បានសួរនាំ និងបានកសាងសំណុំរឿង បញ្ជូនជនសង្ស័យខាងលើ ទៅផ្នែកជំនាញគ្រឿងញៀននៃអធិការនគរបាលខណ្ឌពោធិសែន ដើម្បីចាត់ការតាមនីតិវិធីជាបន្តទៀត ៕

ដកស្រង់ពី៖កោះសន្តិភាព