Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចោរឆក់​ទូរ​សព្ទ​បាន​សម្រេច ជួប​គ្រោះថ្នាក់​ចរាច​ណ៍ ត្រូវ​ពលរដ្ឋ​ចាប់​បាន​វាយ​ទ្រម​ខ្លួន

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ ត្រូវបានប្រជាពលរដ្ឋនាំគ្នាចាប់ខ្លួន វាយទ្រមខ្លួន បន្ទាប់ពីធ្វើសកម្មភាពលួចមានស្ថានទម្ងន់ទោស (ឆក់ទូរសព្ទដៃ ១គ្រឿងម៉ាក IPhone11promax) ពីយុវសិស្សម្នាក់ បានសម្រេច ហើយជិះគេចខ្លួន តែសំណាងអាក្រក់ជួបគ្រោះថ្នាក់ចរាចរណ៍ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៤៥នាទីថ្ងៃត្រង់ទី១១ ខែមីនា ឆ្នាំ២០២៤ នៅចំណុចលើដងផ្លូវលេខ៦១០ កែងផ្លូវលេខ៦០៨ ក្រុមទី១០១ ភូមិ២១ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ជនសង្ស័យឈ្មោះ កៅ វិសាល ហៅវៀច ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះមិនចាំ ផ្លូវលេខ៦៣ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានសារធាតុញៀន ។

ចំណែកជនរងគ្រោះឈ្មោះ គ.ច.ធ ភេទស្រី អាយុ១៦ឆ្នាំ សិស្សវិទ្យាល័យបឹងត្របែក ស្នាក់នៅផ្ទះលេខ០៨G ផ្លូវលេខ១៧៩ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានរងរបួសជើង ដោយសារដួលម៉ូតូ ។ បើតាមមន្ត្រីនគរបាល អោយដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យមានគ្នា ២នាក់ ម៉ូតូ០១គ្រឿង ម៉ាកហុងដា សេ១២៥ ស៊េរី២០១៨ ពាក់ផ្លាកលេខ ស្វាយរៀង 1M-8119 បានធ្វើសកម្មភាពឆក់ទូរសព្ទដៃ ១គ្រឿងម៉ាក IPhone 11promax ពណ៍ទឹកសមុទ្រពីនារីរងគ្រោះ នៅតាមបណ្តោយផ្លូវលេខ៦០៨ ក្នុងសង្កាត់បឹងកក់ទី២។

នៅក្នុងសកម្មភាពឆក់បានសម្រេច ខណៈនោះ នារីរងគ្រោះស្រែកចោរៗ និងដេញតាម ហើយជនសង្ស័យ ក៏ជិះគេចខ្លួន ជួបគ្រោះថ្នាក់ចរាចរណ៍ ប៉ះជាមួយរថយន្ត១គ្រឿង ដួលហើយត្រូវប្រជាពលរដ្ឋឃាត់ខ្លួនបាន វាយម្នាក់មួយដៃម្នាក់មួយជើង ឡើងទ្រមខ្លួន និងដកហូតបានម៉ូតូ១គ្រឿង ដែលជិះធ្វើសកម្មភាព។ ចំណែកបក្ខពួកម្នាក់ទៀត គេចខ្លួនបាត់។ ដោយឡែកជនរងគ្រោះ ក៏បានដួលម៉ូតូរងរបួសផងដែរ ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ និងចាត់ការបន្តតាមនីតិវិធី៕

ដកស្រង់ពី៖កោះសន្តិភាព