Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

តំណាង​អយ្យការ សម្រេចចោទប្រកាន់​ជនជាតិ​កូរ៉េ ២​នាក់​ប្តី​ប្រពន្ធ ករណី​ដឹក​ជញ្ជូន​គ្រឿងញៀ.ន ២​គីឡូក្រាម

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានអោយដឹងនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤នេះថា តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ជនសង្ស័យជនជាតិកូរ៉េ ២នាក់ជាប្តីប្រពន្ធ ពាក់ព័ន្ធករណីដឹកជញ្ជូនគ្រឿងញៀន ២គីឡូក្រាម ។

អ្នកនាំពាក្យ បន្តទៀតថា ជនជាប់ចោទទាំង២នាក់ និងបក្ខពួក ត្រូវចោទប្រកាន់ ពីបទ៖ ដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន និងផ្តើមគំនិតក្នុងបទ ដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុសារធាតុញៀន ជាបទល្មើសព្រហ្មទណ្ឌ និងត្រូវផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៤០ និង៤៨ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងមាត្រា២៨ នៃក្រមព្រហ្មទណ្ឌ ។

សូមជម្រាបថា សមត្ថកិច្ចនគរបាលមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កាលពីថ្ងៃទី៦ មីនា ឆ្នាំ២០២៤ បានរៀបចំសំណុំរឿងបញ្ជូនជនជាតិកូរ៉េ ២នាក់ប្តីប្រពន្ធទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្រគល់ជូនស្ថាប័នអយ្យការសម្រាប់បើកការស៊ើបសួរ និងធ្វើការចោទប្រកាន់ជាផ្លូវការ និងសម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះ ដោយរង់ចាំកាត់ទោសទៅតាមផ្លូវច្បាប់ ពាក់ព័ន្ធករណីដឹកជញ្ជូនគ្រឿងញៀនជាង ២គីឡូក្រាមប៉ុនប៉ងចេញពីកម្ពុជាទៅប្រទេសកូរ៉េខាងត្បូង ។

ជនសង្ស័យខាងលើ ម្នាក់ឈ្មោះ Kim jangeun ភេទប្រុស (ប្ដី) និងម្នាក់ឈ្មោះ Lee hyeran ភេទស្រី ជា(ប្រពន្ធ) ពួកគាត់ជាជនជាតិកូរ៉េ ។ សូមបញ្ជាក់ថា កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ មន្ត្រីសមត្ថកិច្ចគយ និងរដ្ឋាករប្រចាំអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានសហការជាមួយកម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន ក្រោមការសម្របសម្រួលពីឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនអ្នកដំណើរចំនួន២នាក់ ប៉ុនប៉ងដឹកជញ្ជូនគ្រឿងញៀន តាមជើងយន្តហោះពីកម្ពុជាទៅកាន់ប្រទេសកូរ៉េខាងត្បូង ។

ជនសង្ស័យទាំង២នាក់ជាប្តីប្រពន្ធ បានវេចខ្ចប់គ្រឿងញៀនដាក់ភ្ជាប់ជាមួយប្រដាប់ក្រវ៉ាត់ចង្កេះដោយមានបំណងធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងត្បូង ហើយត្រូវឆ្លងកាត់ច្រកចេញ-ចូល«កន្លែងត្រួតពិនិត្យ»របស់សមត្ថកិច្ចព្រលានយន្តហោះ មុននិងចេញដំណើរទៅប្រទេសណាមួយ ខណៈពេលនោះ«ម៉ាស៊ីនស្កែន»បានរកឃើញពួកគាត់លាក់ទុកគ្រឿងញៀនដោយខុសច្បាប់ជាប់នៅលើដងខ្លួនម្នាក់មួយកញ្ចប់ ទើបត្រូវបានមន្ត្រីគយ និងរដ្ឋាករប្រចាំការទីនោះឃាត់ខ្លួនភ្លាម ។

ក្រោយពេលឃាត់ខ្លួនប្តីប្រពន្ធ២នាក់ ដោយបានរកឃើញនូវសារធាតុញៀន មន្ត្រីគយ និងរដ្ឋាករ បានជូន ដំណឹងទៅសមត្តកិច្ចនគរបាលជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿង ដើម្បីសហការ និងបន្តនីតិវិធី ។

លទ្ធផលចាប់យវត្ថុតាងសារធាតុញៀនប្រភេទ មេតំហ្វេតាមីន (ICE) ទម្ងន់១២៩០.៧៩ក្រាម (ជាង១គីឡូក្រាម) លាក់នៅចង្កេះប្ដី និងសារធាតុញៀនប្រភេទកេតាមីន (Ketamine) ទម្ងន់ ៩៨៧.៤២ក្រាម (ជិត១គីឡូក្រាម)លាក់នៅចង្កេះប្រពន្ធ ដែលសរុបរួមមានទម្ងន់ ២២៧៩.២១ ក្រាម (ជាង២គីឡូក្រាម) ។ ដោយយោងទៅលើការបង្ក្រាបបទល្មើសជាក់ស្តែង និងចម្លើយសារភាពរបស់ជនសង្ស័យ មន្ត្រីគយ និងរដ្ឋាករប្រចាំការនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ បានប្រគល់ជនសង្ស័យ និងវត្ថុតាង ឲ្យទៅសមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី ៕

ដកស្រង៉ពី៖កោះសន្តិភាព