Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឃាត់ខ្លួន​២​នាក់ ជា​មុខសញ្ញា​លួច​កង់​បី​ឥណ្ឌា និង​អ្នក​ទទួលផល​ចោរកម្ម​ម្នាក់ នៅ​ខណ្ឌមានជ័យ

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ លោកវរសេនីយ៍ទោ មឿន ដារ៉ារិទ្ធ នាយរងការិយាល័យ បានដឹកនាំកម្លាំងជំនាញឃាត់ខ្លួនជនសង្ស័យ២នាក់ កាលពីវេលាម៉ោង២០និង៣៥នាទីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៤ ត្រង់ចំណុចមុខវត្ដស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (លួចកង់បីឥណ្ឌា) ។

ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ ធ្វើឡើងតាមបទបញ្ជារបស់ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ លោកឧត្តមសេនីយ៍ត្រី វុទ្ធី វង្សវិបុល អនុប្រធាននាយកដ្ឋាន និងលោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ។

ជនសង្ស័យទាំង២នាក់ រួមមាន ៖ ទី១-ឈ្មោះ អ៊ុល ប៊ុននឿន អាយុ២៤ឆ្នាំ ស្នាក់នៅផ្ទះជួល បន្ទប់លេខ១ ភូមិតេភ្នា សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ និងទី២-ឈ្មោះ ស៊ន សុខហេង អាយុ២៣ឆ្នាំ ស្នាក់នៅភូមិតេភ្នា សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ។ កម្លាំងជំនាញ ដកហូតបាន កង់បីឥណ្ឌា ចំនួន១គ្រឿង ពណ៌ស ពាក់ស្លាកលេខព្រៃវែង1O-5956, ម្សៅក្រាមស ចំនួន១កញ្ចប់ និងសម្ភារមួយចំនួនទៀត ។

ក្រោយសួរនាំនៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤ ជនសង្ស័យទាំង២នាក់ បានចង្អុលបង្ហាញជនសង្ស័យម្នាក់ទៀត ដែលទទួលផលចោរកម្ម (ទិញ PassApp) កម្លាំងជំនាញបានទៅដល់ចំណុចភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បានឃើញ និងឃាត់ជនសង្ស័យម្នាក់បន្ថែមទៀត ឈ្មោះ វ៉ា ប៊ុនថា អាយុ៣៦ឆ្នាំ ស្នាក់នៅផ្ទះលេខ៨ ភូមិតេភ្នា សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ។ ក្នុងនោះកម្លាំងជំនាញដកហូតបាន ម៉ូតូចំនួន ១គ្រឿង ម៉ាក Smash 110 ពណ៌ខ្មៅលាយខៀវ (មិនប្រក្រតី បែកគ្រាប់សោ), កាំបិតខ្លី ចំនួន១ដើម, ច្រវ៉ាក់ខ្លី ចំនួន១ខ្សែ, សោរម៉ូតូចំនួន១ និងមេសោចំនួន១ ។

បច្ចុប្បន្ន កម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី ។ ជាមួយគ្នានេះផងដែរ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សូមប្រកាសស្វែងរកម្ចាស់កង់បីឥណ្ឌា មួយគ្រឿង ពណ៌ស ពាក់ផ្លាកលេខព្រៃវែង 1O-5956 ជាសាធារណៈ ដើម្បីយកឯកសារទៅផ្ទៀងផ្ទាត់ទទួលយកវិញ ៕

ដកស្រង់ពី៖កោះសន្តិភាព