Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អគ្គិភ័យ​ឆាប់ឆេះ​ផ្ទះ​អស់ ៥​ខ្នង នៅ​ក្រោយ​អតីត​ម៉ុង​ឌី​យ៉ា​ល់

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ លំនៅឋានធ្វើពីឈើ ប្រក់ស័ង្កសី សង់ជាប់ៗគ្នា នៅក្រោយអតីតម៉ុងឌីយ៉ាល់ នៅក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បណ្តាលអោយផ្ទះ ចំនួន៥ខ្នង រងការខូចខាតទាំងស្រុង ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណ០៤និង១០នាទីរសៀល ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤នេះ ហើយរថយន្តពន្លត់អគ្គិភ័យ ជាច្រើនគ្រឿង បានទៅអន្តរាគមន៍បាញ់ពន្លត់ ។

តាមសាក្សី បានអោយដឹងថា នៅមុនពេលកើតហេតុ គេឃើញភ្លើងបានឆាបឆេះចេញពីជាប់ទី១ នៃផ្ទះឈើមួយខ្នង ដែលម្ចាស់បិទទ្វារទុកចោល ហើយបានឆេះរាល់ដាល់យ៉ាងរហ័ស ទៅផ្ទះផ្សេងទៀត ដែលនៅជាប់នោះ យ៉ាងសន្ធោសន្ធៅ។ ភ្លាមៗ បង្កអោយមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនាំគ្នា ជញ្ជូនអីវ៉ាន់ចេញ និងទាក់ទងរថយន្តពន្លត់អគ្គិភ័យ ដើម្បីជួយអន្តរាគមន៍ ។ តាមនគរបាលការិយាល័យ បង្ការពន្លត់អគ្គីភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានអោយដឹងថា នៅក្នុងហេតុការណ៍នេះ រថយន្តពន្លត់អគ្គិភ័យ ប្រមាណជិត២០គ្រឿង បានទៅអន្តរាគមន៍បាញ់ទឹកពន្លត់ ។ តាមនគរបាល បានអោយដឹងទៀតថា ផ្ទះដែលត្រូវភ្លើងឆេះជាប្រភេទផ្ទះ ធ្វើពីឈើលើ ថ្មក្រោម ប្រក់ស័ង្កសី ដែលបានសង់ជាប់ៗគ្នា តាមផ្លូវឌឿងហែម។

អគ្គិភ័យនេះ បានបំផ្លាញផ្ទះអស់ ០៥ខ្នង អស់ទាំងស្រុង រួមជាមួយសម្ភារៈ មួយចំនួនទៀត។ ពាក់ព័ន្ធបង្កឲ្យកើតមានអគ្គិភ័យនេះ សមត្ថកិច្ចជំនាញ ពុំទាន់ដឹងពីមូលហេតុ នៅឡើយទេ ខណៈកំពុងតែស្រាវជ្រាវ ។ទោះបីជាយ៉ាងណា គេមានការសង្ស័យថា បណ្តាលមកពីទុស្សេខ្សែភ្លើង ៕

ដកស្រង់ពី៖កោះសន្តិភាព