Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រឿងរ៉ាវ​ដែលមន្ត្រីបរិស្ថានបា.ញ់​​លើយុវជនបណ្តាល​ឱ្យ​រង​​របួស​​

  • បោះពុម្ព

ខេត្តមណ្ឌលគិរី ៖ តាមសេចក្តីរាយការណ៍បានឲ្យដឹងថា កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ មានករណីប្រជាពលរដ្ឋពីរនាក់បានអះអាងថា ខ្លួនរងរបួសជើងដោយសារគ្រាប់កាំភ្លើងដែលបណ្តាលមកពីមន្ត្រីបរិស្ថានបាញ់ ហើយបានទៅប្តឹងសមត្ថកិច្ចក្នុងទឹកដីស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ ។

ក្រោយទទួលរបាយការណ៍នេះ សមត្ថកិច្ចខេត្តក្រចេះបានចុះស្រាវជ្រាវទីតាំងកើតហេតុ គឺស្ថិតនៅក្នុងដែនសមត្ថកិច្ចស្រុកកោះញែក ខេត្តមណ្ឌលគិរី ទៅវិញ ។

យោងតាមប្រភពព័ត៌មានពីខេត្តក្រចេះដែលអ្នកកាសែតទទួលបាន នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ មេះ បានឲ្យដឹងថា មានប្រជាពលរដ្ឋឈ្មោះ វ៉ាញ ម៉ាញ ភេទប្រុស និងឈ្មោះ យឿង បូរី ភេទប្រុស ទាំងពីរនាក់រស់នៅភូមិកូនវ៉ា ឃុំស្រែជិះ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ បានទៅអធិការដ្ឋាននគរបាលស្រុកអូរគ្រៀងសែនជ័យ ដើម្បីដាក់ពាក្យបណ្តឹងប្តឹងមន្ត្រីបរិស្ថានដោយពួកគេអះអាងថា មន្ត្រីបរិស្ថានមានបំណងបាញ់សម្លាប់ខ្លួន ។

នៅក្នុងពាក្យបណ្តឹងអ្នកភូមិទាំងពីរនាក់ បានស្នើសុំដល់សមត្ថកិច្ចជួយរកយុត្តិធម៌ និងស្រាវជ្រាវរកអ្នកពាក់ព័ន្ឋអនុវត្តទៅតាមផ្លូវច្បាប់ ។ បើតាមការបំភ្លឺរបស់ប្រជាពលរដ្ឋឈ្មោះវ៉ាញ ម៉ាញ ភេទប្រុស និងឈ្មោះ យឿង បូរី ភេទប្រុស បានឲ្យដឹងថា កាលពីថ្ងៃទី១ មីនា ២០២៤ វេលាម៉ោង៤ទៀបភ្លឺ ពួកគេទាំងពីរនាក់បានជិះម៉ូតូម្នាក់មួយគ្រឿង ចេញពីផ្ទះក្នុងភូមិកូនវ៉ា ឃុំស្រែជិះ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ ទៅលក់សាច់គោនៅភូមិច្រប់ ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង (ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ស្រុកសេសាន ខេត្តស្ទឹងត្រែង មានព្រំព្រទល់ជាប់គ្នា) ។ ពេលជិះទៅដល់ចំណុចអូរកាំពី ពួកគេបានជួបមនុស្ស៣នាក់ មាន២នាក់ស្លៀកខោខ្លី ដោះអាវស្ពាយកាំភ្លើងសេកាសេ ម្នាក់មួយដើម និងម្នាក់ទៀតឈរបញ្ចាំងគោមពីចំងាយ ។

ឃើញដូច្នេះ ពួកគេបានបន្តធ្វើដំណើរទៅមុខ ស្រាប់តែត្រូវមនុស្សពីរនាក់ស្ពាយកាំភ្លើងខាងលើបាញ់ ដោយមិនបានសួរនាំអ្វីសោះ ។ ភ្លាមនោះ ពួកគេទាំងពីរនាក់ភ័យពេក ក៏ជិះម៉ូតូគេចចេញសំដៅទៅរកពេទ្យ ដើម្បីព្យាបាលរបួស ដែលមនុស្សពីរនាក់កាន់កាំភ្លើងនោះបាញ់ចំកែងបាតជើងខាងឆ្វេងរបស់ឈ្មោះ វ៉ាញ ម៉ាញ។ ជុំវិញករណីខាងលើនេះ យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង៤ និង៣០នាទីទៀបភ្លឺ ក្រុមការងារសមត្ថកិច្ចជំនាញបរិស្ថានប្រចាំដែនជម្រកសត្វព្រៃលំផាត់ ខេត្តមណ្ឌលគិរី បានចុះប្រតិបត្តិការល្បាតទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅត្រង់ចំណុចលើទួលជិតអូរអញ្ចេកនិយាមកាលេខ៦៦៧៥៥០, ១៤៥៨៤០៤ ក្នុងតំបន់ អភិរក្សដែនជម្រកសត្វព្រៃលំផាត់ ភូមិរវ៉ាក់ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី បានប្រទះឃើញជនសង្ស័យចំនួន០២នាក់ ភេទប្រុស ជិះម៉ូតូចំនួន០២គ្រឿង។ សេចក្តីរាយការណ៍បន្តថា ក្នុងនោះ មានម៉ូតូម៉ាក Honda Wave ពណ៌ខ្មៅ គ្មានពាក់ស្លាកលេខសម្គាល់ចំនួន០១គ្រឿង ដឹកសាច់សត្វពេញមួយការ៉ុង និងម៉ូតូចំនួន០១គ្រឿងទៀត មិនស្គាល់ម៉ាកជិះមើលផ្លូវមុន និងរត់ការ ។

ប្រភពបន្តថា ដោយមានការសង្ស័យអាចជាក្រុមប្រមូលទិញសត្វព្រៃគ្រប់ប្រភេទ នឹងដឹកជញ្ជូនសាច់សត្វព្រៃយកទៅលក់បន្ត ពេលនោះ ក្រុមការងារសមត្ថិកិច្ចជំនាញបរិស្ថាន បានឃាត់និងហៅជនសង្ស័យខាងលើឱ្យឈប់ ដើម្បីធ្វើការត្រួតពិនិត្យបទល្មើសធនធានធម្មជាតិ ប៉ុន្តែជនសង្ស័យទាំង២នាក់នោះ មិនព្រមឈប់ តាមបទបញ្ជារបស់ក្រុមការងារសមត្ថកិច្ចឡើយ ។ ថែមទាំងបន្ថែមល្បឿនកាន់តែខ្លាំងបន្ថែមទៀត ទៅបាត់ស្រមោលដោយពុំស្គាល់អត្តសញ្ញាណ ។ ប្រភពព័ត៌មានបានបញ្ជាក់ថា ក្នុងពេលប្រតិបត្តិការដោយយប់ងងឹត និងប្រញាប់ប្រញាល់រត់ចេញពីកន្លែងពួនស្ទាក់ (ក្នុងអូរ) ស្ទុះឡើងទៅឃាត់ហៅជនសង្ស័យខាងលើ ដើម្បីត្រួតពិនិត្យបទល្មើសធនធានធម្មជាតិ ពេលនោះ ក្រុមការងារសមត្ថកិច្ចជំនាញបរិស្ថានបានធ្វើឲ្យប៉ះចំសោរបិទបើកនាំឱ្យរាលកៃផ្ទុះអាវុធចំនួន០១គ្រាប់ទៅផ្ទប់ដីដោយអចេតនា ។

កន្លងមក ទីតាំងកើតហេតុខាងលើ គឺស្ថិតនៅក្នុងព្រៃ និងជាផ្លូវម៉ូតូដែលមានក្រុមដឹកជញ្ជូនជួញដូរសាច់និ ងសត្វព្រៃគ្រប់ប្រភេទ ដែលក្រុមការងារសមត្ថកិច្ចជំនាញបរិស្ថានធ្លាប់បានទប់ស្កាត់ និងបង្ក្រាប នាពេលកន្លងមកជាច្រើនករណីរួចមក។ ករណីខាងលើនេះ តាមការបញ្ជាក់របស់លោកអធិការនគរបាលស្រុកកោះញែក នាព្រឹកថ្ងៃទី០៦ មីនា ២០២៤ បានឲ្យដឹងថា កំពុងចុះស៊ើបអង្កេតបន្ថែម តែដោយស្ថានភាពភូមិសាស្ត្រនៅឆ្ងាយ គេមិនទាន់ដឹងអំពីព័ត៌មានលម្អិតទេ៕

ដកស្រង់ពី៖កោះសន្តិភាព