Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រុករកក្នុងព្រៃអស់ច្រើនម៉ោង ក្រោយ​ដេញឃាត់មុខសញ្ញាចាស់​ម្នាក់​ផ្តួលម៉ូតូរត់គេច​បាត់​ម្តុំជិត​វត្តសាក់សំពៅ

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ សមត្ថកិច្ចដេញតាមជនសង្ស័យជាមុខសញ្ញាចាស់ម្នាក់ ធ្វើឱ្យជនសង្ស័យភ័យស្លន់ស្លោ ក៍ជិះម៉ូតូរត់គេច ហើយផ្តួលម៉ូតូចោល រួចរត់ចូលព្រៃបាត់ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៨និង៣០នាទីយប់ថ្ងៃទី៥ ខែមិនា ឆ្នាំ២០២៤ នៅចំណុចជិតវត្តសាក់សំពៅ ផ្លូវទំនប់៧មករា សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុ គឺកម្លាំងសមត្ថកិច្ចមូលដ្ឋាននៃប៉ុស្តិ៍នគរបាលរដ្ឋបាល ពងទឹក បានធ្វើការល្បាតពួនស្ទាក់ក្នុងមូលដ្ឋានដើម្បីទប់ស្កាត់បទល្មើសផ្សេងៗ ខណៈពេលនោះក៏ប្រទះឃើញបុរសម្នាក់ជាមុខសញ្ញាចាស់ជិះម៉ូតូមួយគ្រឿងម៉ាកស្គូពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1JK 3426 ហើយកម្លាំងសមត្ថកិច្ចបានឃើញឃាត់ដើម្បីសុំធ្វើការត្រួតពិនិត្យ ក៏ស្រាប់តែបុរសជាជនសង្ស័យរូបនោះ មិនព្រមឈប់នោះទេ គឺព្យាយាមជិះម៉ូតូរត់គេចពេញមូលដ្ឋានខណ្ឌដង្កោ រហូតទាល់តែសមត្ថកិច្ចបោះដៃតាមវិទ្យុទាក់ទងតៗគ្នា ហើយធ្វើការដេញប៉ផាប់ចាប់ពភីង រហូតដល់ផ្លូវទំនប់៧មករា ជិតវត្តសាក់សំពៅ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ ស្រាប់តែបុរសជាជនសង្ស័យរូបនោះ បានផ្តួលម៉ូតូចោល ហើយរត់ចូលព្រៃដែលជាកន្លែងងងឹតបាត់តែម្ដង ។

ពាក់ព័ន្ធករណីនេះដែរ កម្លាំងសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ក៏បានចុះរុករកក្នុងព្រៃអស់ជាច្រើនម៉ោង តែរកមិនឃើញជនសង្ស័យនោះទេ ដោយសារតែតំបន់នោះព្រៃច្រើនហើយណាមួយងងឹតថែមទៀត ទើបសមត្ថកិច្ចផ្អាកការរុករកតែម្ដងទៅ ។ ក្រោយពេលកើតហេតុ នៅសល់តែម៉ូតូរបស់ជនសង្ស័យ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលពងទឹក ដើម្បីសមត្ថកិច្ចធ្វើការស្រាវជ្រាវកំណត់មុខសញ្ញាជាបន្តទៀតផងដែរ ៕

  ដកស្រង់ពី៖កោះសន្តិភាព