Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោក ឃួ​ង ស្រេង ៖ សមត្ថកិច្ច និង​អាជ្ញាធរ ត្រូវ​រួម​គ្នា​បង្ក្រាប​ក្មេង​ទំនើង គ្រឿងញៀ.ន និង​ល្បែងស៊ីសង

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ នារសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤នេះ លោក ឃួង ស្រេង ប្រធានគណៈបញ្ជាការរាជធានីភ្នំពេញ បានអរគុណចំពោះអាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ ដែលបានលះបង់អស់កម្លាំងកាយចិត្ត ក្នុងការបំរើភាពសុខសាន្ត ជូនប្រជាពលរដ្ឋ រហូតទទួលបាននូវការគោរពស្រលាញ់ និងការជឿទុកចិត្តមកលើរាជរដ្ឋាភិបាល រហូតមកដល់ពេលនេះ ។

លោក ឃួង ស្រេង បានលើកឡើងថា កិច្ចប្រជុំនេះ ធ្វើឡើងដើម្បីពិនិត្យលើការងារឡើងវិញ ថាតើនៅខ្វះខាតចន្លោះប្រហោងអ្វីខ្លះ ? ដើម្បីយកមកបំពេញបន្ថែម សំដៅធ្វើយ៉ាងណា បម្រើផលប្រយោជន៍ ជូនប្រជាពលរដ្ឋអោយកាន់តែល្អប្រសើរទាំងការរក្សាសន្តិសុខ សុវត្ថិភាព និងការផ្តល់សេវាសាធារណៈ ជូនពួកគាត់ជាដើម ។ លោកបន្តថា ការដោះស្រាយចរាចរណ៍ ជារឿងមួយ ដែលយើងបានដោះស្រាយ ចោរឆក់ ត្រូវបានទប់ស្កាត់ និងកាត់បន្ថយបានច្រើន តែយើងក៏នៅមានចំណុចចន្លោះប្រហោងខ្លះដែរ ដែលត្រូវរួមគ្នា ដើម្បីអោយបានប្រសើរឡើង ដូចជាការទប់ស្កាត់បង្ក្រាបក្មេងទំនើង ការបង្ក្រាបគ្រឿងញៀន និងល្បែងស៊ីសង ជាដើម ។

លោក ម៉ម វាសនា ប្រធានមន្ទីរទេសចរណ៍រាជធានីភ្នំពេញ បានបញ្ជាក់អោយដឹងថា នៅរាជធានីភ្នំពេញ មានមណ្ឌលកម្សាន្តចំនួន ៣៦៣ទីតាំងអាជីវកម្ម ដែលមានការ៉ាអូខេ ចំនួន២៧២ទីតាំង ក្លឹបចំនួន ៤៦ទីតាំង និងប៊ៀហ្គាឌិន ចំនួន ៤៥ទីតាំង។ ចំពោះទីតាំងអាជីវកម្មខាងលើនេះ លោក ឃួង ស្រេង បានជម្រុញអោយមានផែនការទប់ស្កាត់បញ្ហាគ្រឿងញៀន ពិសេសអាជ្ញាធរខណ្ឌទាំង១៤ ត្រូវចុះពិនិត្យមើលទីតាំង ដែលមានហានិភ័យ ចំពោះគ្រឿងញៀននេះ ដើម្បីមានវិធានការលើការបង្ក្រាប លុបបំបាត់គ្រឿងញៀនអោយបាន ។

លោក ឃួង ស្រេង បញ្ជាក់ថា បញ្ហាគ្រឿងញៀន ត្រូវតែមានវិធានការលុបបំបាត់ មិនថា ទីតាំងអាជីវកម្មខាងលើ នៅតាមសាលារៀន និងទីតាំងផ្សេងៗទៀតឡើយ គឺត្រូវរួមគ្នា ដើម្បីលុបបំបាត់។ កាមេរ៉ាសុវត្ថិភាព បានជួយលើការងារយើងសព្វបែបយ៉ាង ទាំងការងារសន្តិសុខ សុវត្ថិភាព និងការងារបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋជាដើម។ ត្រូវបន្ត ទប់ស្កាត់ បង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ ជាមួយនឹងការបំផុសផ្សព្វផ្សាយប្រជាពលរដ្ឋអោយបង្ការទប់ស្កាត់គ្រោះអគ្គិភ័យ ដោយសារតែរដូវនេះ ជារដូវក្តៅ ងាយរងគ្រោះ ដោយអគ្គិភ័យ បើយើងមិនមានការប្រុងប្រយ័ត្នខ្ពស់ ។

លោក ឃួង ស្រេង ក៏បានជម្រុញអោយអាជ្ញាធរ មន្ត្រីជំនាញពាក់ព័ន្ធ ក្រុមការងារ នៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បន្តសហការជាមួយកងពលតូចលេខ ៧០ ក្នុងចុះបាញ់ថ្នាំមូស នៅសង្កាត់ទាំង១០៥ សំដៅធ្វើយ៉ាងណា លុបបំបាត់ឲ្យអស់មូសខ្លា និងគ្មានជំងឺគ្រុនឈាម ជាពិសេស សូមអោយអាជ្ញាធរខណ្ឌ ចុះមើលទីតាំង នៅមុខសាលារៀន ភោជនីដ្ឋាន ឬកន្លែងអាជីវកម្មផ្សេងៗទៀត ខណៈអាណាព្យាបាល មកយកកូន ឬមកទទួលសេវាផ្សេងៗ បណ្តាលអោយមានការកកស្ទះចរាចរណ៍ ត្រូវចុះដោះស្រាយភ្លាមៗ កុំអោយកកស្ទះចរាចរណ៍ ៕

ដកស្រង់ពី៖កោះសន្តិភាព