Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សមត្ថកិច្ច​ចម្រុះ ឃាត់​រថយន្ត​១​គ្រឿង ដឹក​ជ្រូក​ក្លា​សេ​១១០​ក្បាល ខូចគុណភាព និង​គ្មាន​ឯកសារ​នាំ​ចូល

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ មន្ត្រី នៃការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធតំបន់៤ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានសហការជាមួយកងរាជអាវុធហត្ថលើផ្ទៃប្រទេស ធ្វើការឃាត់ត្រួតពិនិត្យរថយន្តម៉ាក LEXUS ១គ្រឿង កំពុងដឹកជញ្ជូនជ្រូកក្លាសេ ចំនួន ១១០ក្បាល ទម្ងន់ប្រមាណ ៨៨០គីឡូក្រាម ដោយពុំមានឯកសារបែបបទនាំចូល ។

ការឃាត់រថយន្ដលួចដឹកសាច់ជ្រូកខូចគុណភាពនេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ នៅភូមិសាស្ត្រស្រុកថ្មគោល ខេត្តបាត់ដំបង ដែលធ្វើដំណើរចេញពីតំបន់ព្រំដែនប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ មន្ត្រីគយ និងរដ្ឋាករ ដោយមានការសង្ស័យលើគុណភាព នៃទំនិញទាំងនេះ នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ បានស្នើកិច្ចសហការពីមន្ត្រី នៃសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ខេត្តបាត់ដំបង (ក.ប.ប) ដើម្បីធ្វើការត្រួតពិនិត្យរកសារធាតុគីមី និងគុណភាព ។

ក្រោយធ្វើការត្រួតពិនិត្យរកសារធាតុគីមី និងគុណភាព មន្ត្រីជំនាញ រកឃើញថា ជ្រូកក្លាសេទាំងអស់ ខូចគុណភាព វេចខ្ចប់គ្មានអនាម័យ និងដឹកជញ្ជូនមិនត្រឹមត្រូវតាមស្តង់ដាបច្ចេកទេស នោះទេ ។ សមត្ថកិច្ចចម្រុះ បានសុំការអនុញ្ញាតពីឯកឧត្តមព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ដើម្បីធ្វើការដុតកម្ទេចជ្រូកក្លាសេខូចគុណភាពនេះ តាមនីតិវិធីជាធរមាន ៕

ដកស្រង់ពី៖កោះសន្តិភាព