Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កូនបំណុល​សារភាពប្រាប់មូលហេតុ ក្រោយផ្តា.ច់ជីវិត​​ម្ចាស់​បំណុ​ល​ រួច​​ធ្វើជាឈឺ​ពួន​សម្ងំ​ដេកក្នុង​ពេទ្យ​ថៃ

  • បោះពុម្ព

ខេត្តឧត្តរមានជ័យ ៖ ស្ត្រីជាជនដៃដល់ម្នាក់បានធ្វើសកម្មភាពដោយយកកាំបិតចា.ក់ កា.ប់និងអា.រ.កស្ត្រីជនរងគ្រោះ បណ្តាលឱ្យស្លា.ប់បាត់បង់ជីវិត ហើយបានព្យាយាមរត់គេចខ្លួនទៅពួនសម្ងំដេកពេទ្យក្នុងស្រុកកាប់ឈើង ខេត្តសុរិន្ទ ប្រទេសថៃ តែទីបំផុតឈាមស្រែកស្បែកហៅ ត្រូវសមត្ថកិច្ចធ្វើការចុះស្រាវជ្រាវឃាត់ខ្លួនបាន រួចនាំយកមកទៅធ្វើការសាកសួរតាមនីតិវិធី ។

ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណ៨និង២០នាទីយប់ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ នៅចំណុចក្នុងប្រឡាយគ្មានទឹក តាមបណ្ដោយផ្លូវលេខ១ ភូមិដើមជ្រៃ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ ស្ត្រីជាជនដៃដល់ឈ្មោះឈឿន កុម្ភ: អាយុ២៧ឆ្នាំ មានទីលំនៅភូមិដើមជ្រៃ សង្កាត់អូរស្មាច់ ក្រុងសំ រោង ខេត្តឧត្តរមានជ័យ ។

ចំណែកស្ត្រីរងគ្រោះឈ្មោះហឹ សុវណ្ណចរិយា ហៅ អឿន អាយុប្រហែល៤១ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនអូរស្មាច់រីសត ស្នាក់នៅបន្ទប់ជួលក្នុងផ្សារថ្ម ភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។ ទាក់ទិននឹងករណីឃាតកម្មខាងលើនេះ លោកវរៈសេនីយ៍ឯកហម ភិរម្យ អធិការក្រុងសំរោងនៅរសៀលថ្ងៃទី៥ ខែមិនា ឆ្នាំ២០២៤ បានឱ្យកោះសន្តិភាពដឹងថា ក្រោយពីកើតមានករណីឃា.តកម្មខាងលើនេះ កម្លាំងប៉ូលិសជំនាញអធិការក្រុងចុះសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរស្មាច់ និងកម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ បានចុះទៅដល់ទីកន្លែងកើតហេតុ ធ្វើការត្រួតពិនិត្យ និងបានស្រាវជ្រាវវែកមុខជនដៃដល់ ។

បន្ទាប់មកមានតម្រុយថា ជនសង្ស័យកំពុងដេកពួនលាក់ខ្លួនសម្ងំនៅក្នុងមន្ទីរពេទ្យស្រុកកាប់ឈើង ខេត្តសុរិន្ទ ប្រទេសថៃ ក៏នាំយកមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់អូអូរស្មាច់ ដើម្បីធ្វើការសាកសួរ។ តាមចម្លើយរបស់ស្ត្រីជាជនដៃដល់បានសារភាពថា ខ្លួនបានកា.ប់សម្លា.ប់ និងអា.រ.កស្ត្រីរងគ្រោះប្រាកដមែន ។

បន្ទាប់មកខ្លួនបានប្រមូលយកលុយនិងទូរស័ព្ទមួយគ្រឿងចូលទៅប្រទេសថៃធ្វើជាឈឺដេកសម្ងំក្នុងមន្ទីរពេទ្យ ហើយមូលហេតុដែលសម្លា.ប់ជនរងគ្រោះ គឺខ្លួនជំពាក់លុយជនរងគ្រោះនិងមានគំនុំរាល់ពាក្យសម្ដីអាក្រក់មកលើខ្លួន ។ ក្រោយទទួលបានចម្លើយសារភាពពីជនដៃដល់រួច សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅកាន់ព្រហ្មទណ្ឌស្នងការរដ្ឋាននគបាលខេត្ត ដើម្បីចាត់ការតាមនីតិវិធី ៕

ដកស្រង់ពី៖កោះសន្តិភាព