Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មូលហេតុ ឆ្លង​ចរន្ដអគ្គិសនី​ក្នុង​រថយន្ត Range Rover បង្ក​ជា​អគ្គិភ័យ​ឆេះ​ខ្ទេច​គ្មាន​សល់ លើ​ផ្លូវ​ល្បឿន​លឿន

  • បោះពុម្ព

ខេត្តព្រះសីហនុ ៖ ករណីរថយន្ត Range Rover មួយគ្រឿង ត្រូវអគ្គិភ័យឆាបឆេះខ្ទេចគ្មានសល់ វេលាម៉ោង១២និង៤០នាទីថ្ងៃត្រង់ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤ ស្ថិតនៅលើផ្លូវល្បឿនលឿន ត្រង់ចំណុចគីឡូម៉ែត្រលេខ ១៣៤-១៣៥ ដែលមានទិសដៅបើកបរពីភ្នំពេញ ឆ្ពោះទៅក្រុងព្រះសីហនុ ដែលស្ថិតក្នុងចំនុចភូមិស្ទឹងឆាយខាងជើង ឃុំស្ទឹងឆាយ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ។

តាមការឱ្យដឹងពីនាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ថា ៖ «មូលហេតុ គឺបណ្តាលមកពីឆ្លងចរន្តភ្លើងក្នុងរថយន្តបង្កជាអគ្គិភ័យ បណ្ដាលអោយឆាបឆេះរថយន្តម៉ាក Range Rover ពណ៌ស ដែលមានស្លាកលេខ ភ្នំពេញ 2BJ-7173 រងការខូចខាត ឆេះអស់ទាំងស្រុង តែម្តង» ។

ប្រភពដដែល បានឱ្យដឹងទៀតថា ម្ចាស់រថយន្តមានឈ្មោះ DENG LIHUA ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិចិន។ ទោះបីជាយ៉ាងណា គ្រោះថ្នាក់ឆេះរថយន្ដមួយគ្រឿង នៅលើផ្លូវល្បឿនលឿន មិនបណ្ដាលអោយរងរបួសមនុស្ស នោះទេ ។

ករណីអគ្គិភ័យខាងលើនេះ កម្លាំងពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកកំពង់សិលា ពុំបានចេញរថយន្តអន្តរាគមន៏ពន្លត់ទេ ដោយសារ ពុំបានទទួលពត៌មានពីក្រុមហ៊ុនផ្លូវល្បឿនលឿន ។

ដោយឡែក ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បន្តអំពាវនាវ និងក្រើនរម្លឹកដល់បងប្អូនអ្នកបើកបរ និងអ្នករួមដំណើរទាំងអស់ មេត្តាគោរពច្បាប់ចរាចរណ៍ អនុវត្តតាមគោលការណ៍សុវត្ថិភាព និងត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តឱ្យបានត្រឹមត្រូវ មុនពេលធ្វើដំណើរលើផ្លូវល្បឿនលឿន មានដូចជា ៖

១. ការពិនិត្យបឋម ទឹក ប្រេងម៉ាស៊ីន និងប្រេងឥន្ធនៈ ត្រូវមានបរិមាណគ្រប់គ្រាន់តាមកម្រិតកំណត់ ភ្លើងសញ្ញាប្តូរទិស ភ្លើងហ្វា/កូត ភ្លើងហ្វ្រាំង ត្រូវពិនិត្យដំណើរការឱ្យបានល្អ សំបកកង់ ត្រូវមានជម្រៅក្រឡាល្អ កុំឱ្យមានស្នាមប្រេះ រហែក ប៉ោង និងត្រូវពិនិត្យសម្ពាធខ្យល់ក្នុងកង់ឱ្យបានត្រឹមត្រូវ កុំអោយតឹងពេក ឬធូរពេក ។

២. សម្ភារៈ ចាំបាច់ដែលគួរមាននៅក្នុងរថយន្ត សម្ភារៈជួសជុលបឋម ចំណាំងផ្លាតពណ៌ក្រហមរាងត្រីកោណ បំពង់ពន្លត់អគ្គិភ័យ ករណីត្រូវការជំនួយសង្គ្រោះបន្ទាន់ សូមទំនាក់ទំនងមកកាន់លេខ ៖ 1399 ឬ 092 33 1399 ឬ 098 33 1399 របស់ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ៕

ដកស្រង់ពី៖កោះសន្តិភាព