Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​១១​នាក់ បញ្ជូន​ទៅ​តុលាការ និង​មណ្ឌល​កែប្រែ​ឱកាស​ខ្ញុំ ​ករណី​គ្រឿងញៀ.ន

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យប្រុសស្រីចំនួន ១១នាក់ ក្នុងនោះ ០៨នាក់ ទៅតុលាការ និង០៣នាក់ ទៅមណ្ឌលកែប្រែបន្សាបគ្រឿងញៀនឱកាសខ្ញុំ ពាក់ព័ន្ធករណី ជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ ក្រោយពីបង្ក្រាបបានចំនួន៥ករណីផ្សេងគ្នា ។

ប្រតិបត្តិការបង្ក្រាបគ្រឿងញៀនទាំង ៥ករណី រួមមាន៖ -ករណីទី១៖ កាលពី ថ្ងៃទី២៩ ខែកុម្ភៈ ដល់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌកំបូល បានធ្វើការឃាត់ខ្លួនជនសង្ស័យ០៥នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន នៅចំណុចបន្ទប់ជួល ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល និងបន្តទៅចំណុចផ្ទះជួលលេខG៤៤ ផ្លូវ ST129KS បុរីសែនសុខស្ថិតនៅភូមិ ជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនទាំង០៥នាក់ រួមមាន ៖ ១.ឈ្មោះ ធីន ម៉ី (ហៅគុជ) ភេទប្រុស អាយុ៣១ឆ្នាំ, ២. ឈ្មោះ ហុង កាយ (ហៅកែវ)ភេទប្រុស អាយុ ៤១ឆ្នាំ, ៣. ឈ្មោះ អឿង គន្ធា ប្រពន្ធ ភេទ ស្រី អាយុ ៣១ឆ្នាំ, ៤. ឈ្មោះ ថើ ហៃ ភេទប្រុស អាយុ ២៦ឆ្នាំ, ៥.ឈ្មោះ គឹម ចន្ថា ភេទ ប្រុស អាយុ ៣១ឆ្នាំ។ ចាប់យកវត្ថុតាងគ្រឿងញៀន ក្រាមសថ្លាសរុបចំនួន២១កញ្ចប់ (ធំ-តូច) និងថង់សម្រាប់ច្រកគ្រឿងញៀន មួយចំនួន រួមនឹងសម្ភារមួយចំនួនទៀត ។

-ករណីទី២៖ កាលពី ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជាក់ស្តែង ជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន នៅចំណុចបន្ទប់ជួលគ្មានលេខ ភូមិតិរិឆ្ឆាន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ជនទាំង០២នាក់ រួមមាន៖ ១/ឈ្មោះ អ៊ិន ធារ៉ា ភេទ ប្រុស អាយុ ៣៦ឆ្នាំ, ២/ឈ្មោះ កែវ បុណ្ណា ភេទ ស្រី អាយុ ៣៩ឆ្នាំ។ ចាប់យកវត្ថុតាង ដបសម្រាប់ជក់គ្រឿងញៀន រួមនឹងសម្ភារមួយចំនួនទៀត ។

-ករណីទី៣៖ កាលពី ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៤ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌព្រែកព្នៅ បានធ្វើការឃាត់ខ្លួនជនសង្ស័យ០១នាក់ ឈ្មោះ ង៉ុយ រ៉ា ភេទប្រុស អាយុ៣៨ឆ្នាំ ពាក់ព័ន្ធករណីគ្រឿងញៀន នៅចំណុចលើផ្លូវជាតិលេខ៥ ភូមិពោមង្គល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ចាប់យកវត្ថុតាងគ្រឿងញៀន ក្រាមសថ្លាសរុបចំនួន០១កញ្ចប់ រួមនឹងសម្ភារមួយចំនួនទៀត។

-ករណីទី៤៖ កាលពី ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យ០១នាក់ ឈ្មោះ មាន ភក់ ភេទប្រុស អាយុ២៦ឆ្នាំ ពាក់ព័ន្ធករណីគ្រឿងញៀន នៅចំណុចមុខបន្ទប់ជួលគ្មានលេខ ភូមិតិរិឆ្ឆាន សង្កាត់កាកាប ខណ្ឌពោធិ៏សែនជ័យ រាជធានីភ្នំពេញ ចាប់យកវត្ថុតាងមួយចំនួន។

-ករណីទី៥៖ កាលពី ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៤ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌដង្កោ សហការជាមួយកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជាក់ស្តែងជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ដីឡូត៍គ្មានលេខ ស្ថិតក្នុងភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ជនទាំង០២នាក់ រួមមាន៖ ១- ឈ្មោះ អ៊ុំ ចឺម ភេទប្រុស អាយុ២៣ឆ្នាំ, ២- ឈ្មោះ ចេង សុភាព ភេទប្រុស អាយុ ៣៩ឆ្នាំ។

ចាប់យកវត្ថុតាងគ្រឿងញៀន ក្រាមសថ្លាសរុបចំនួន១១កញ្ចប់, ឧបករណ៍ប្រើប្រាស់សារធាតុញៀនមួយចំនួន រួមនឹងសម្ភារមួយចំនួនទៀត៕

ដកស្រង់ពី៖កោះសន្តិភាព