Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ត្រឹម៣​ថ្ងៃ​! ឃាត់ខ្លួន​ប្រុស​ស្រី​៥​នាក់ និងដកហូត​​ថ្នាំ​ញៀ.ន​ជា​ច្រើន​កញ្ចប់

  • បោះពុម្ព

ខេត្តព្រៃវែង ៖ ជនសង្ស័យប្រុសស្រីចំនួន៥នាក់ ដែលជាមុខសញ្ញាជួញដូរ និងប្រើប្រាស់ថ្នាំញៀ.ន ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តព្រៃវែង ចាប់ខ្លួនបានជាបន្តបន្ទាប់ និងដកហូតបានវត្ថុតាងថ្នាំញៀនជាច្រើនកញ្ចប់។

លោកវរសេនីយ៍ទោ ផាត់ សុជោត ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបទល្មើស កងរាជអាវុធហត្ថខេត្តព្រៃវែង បានឱ្យដឹងថា នៅថ្ងៃទី២៩ កុម្ភៈ កម្លាំងកងរាជអាវុធហត្ថខេត្ត បានប្រើប្រាស់វិធានញុះញង់ និងចាប់ឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់ ដកហូតបានថ្នាំញៀនមួយកញ្ចក់តូច ។

ក្រោយត្រូវបានចាប់ខ្លួន ជនសង្ស័យទាំង៣នាក់បានឆ្លើយសារភាពថា ពួកគេទិញថ្នាំញៀននេះពីឈ្មោះ សឿន ឡូត ភេទស្រី រស់នៅភូមិឆ្ពឹស ឃុំថ្មពូន ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។

លោក ផាត់ សុជោត បានបញ្ជាក់ថា ដោយមានការឆ្លើយបំភ្លឺពីជនសង្ស័យទាំង៣នាក់ នៅថ្ងៃទី២៩កុម្ភៈ លោកក៏ដឹកនាំកម្លាំងចុះទៅស្រាវជ្រាវនៅស្រុកកញ្ជ្រៀចបន្តទៀត ប៉ុន្តែរកមិនឃើញជនសង្ស័យ ដោយជនសង្ស័យបានផ្លាស់ទៅរស់នៅក្នុងខេត្តកំពង់ចាមបាត់។

ទើបនៅថ្ងៃទី១ មីនា លោកបានសុំការអនុញ្ញាតពីឯកឧត្តមព្រះរាជអាជ្ញា ធ្វើការពន្លៀតដែនដី ដោយសហការជាមួយនឹងកម្លាំងអាវុធហត្ថខេត្តកំពង់ចាម ធ្វើការចុះស្រាវជ្រាវរហូតរកឃើញមុខសញ្ញាជនសង្ស័យនិងចាប់ឃាត់ខ្លួនបានចំនួនពីរនាក់ ដកហូតបានថ្នាំញៀនចំនួន10កញ្ចប់ទៀត។ ក្រោយពីត្រូវបានចាប់ឃាត់ខ្លួន ជនសង្ស័យទាំង ៥នាក់ រួមជាមួយវត្ថុតាងថ្នាំញៀន 11កញ្ចប់ ត្រូវបានកម្លាំងអាវុធហត្ថខេត្តព្រៃវែងកសាងសំណុំរឿងនិងបញ្ជូនទៅកាន់សាលាដំបូងខេត្តព្រៃវែងនៅព្រឹកថ្ងៃទី៣ មីនា ដើម្បីឱ្យខាងតុលាការកាត់ការបន្ត ៕

ដកស្រង់ពី៖កោះសន្តិភាព