Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រោយ​ពី​មន្ទីរ​ប្រឆាំង​គ្រឿងញៀ.ន ព្រមាន​ទុក​ពេល​ឲ្យ​២៤​ម៉ោង​! យុវជន​ម្នាក់​ចេញ​មុខ​សុំ​ទោស ហើយ​លុប​វី​ដេ​អូ​ចោល​ ដែល​និយាយ​មិន​ពិត​ករណី​ដុត​គ្រឿងញៀ.ន​នៅ​កម្ពុជា

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ ក្រោយពីមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានព្រមានចាត់វិធានការតាមផ្លូវច្បាប់ ដោយទុកពេលឲ្យ ២៤ម៉ោង ដល់បុគ្គលឈ្មោះ សម្បត្តិ សំបូរ ជាម្ចាស់គណនី TikTok ឈ្មោះ MRR RAM និងគណនីហ្វេសប៊ុក ឈ្មោះ Boy Thee ដែលបង្ហោះវីដេអូមិនពិត ករណីដុតគ្រឿងញៀននៅកម្ពុជា រួចមក នៅរសៀលថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៤នេះ បុគ្គលរូបនេះ បានចេញមុខសុំទោសចំពោះក្រសួងស្ថាប័នពាក់ព័ន្ធ និងបានលុបវីដេអូចេញពី TikTok និងហ្វេសប៊ុក អស់ហើយ ។

ក្រុមការងារប្រតិកម្មរហ័ស នៃមន្ទីរប្រឆាំងគ្រឿងញៀន បានបញ្ជាក់ថា បុគ្គល សម្បត្តិ សំបូរ បានចេញមកបង្ហោះវីដេអូសុំទោស ចំពោះអគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រសួងស្ថាប័នពាក់ព័ន្ធផ្សេងទៀត ចំពោះកំហុសឆ្គងរបស់ខ្លួន ដោយមានការយល់ច្រឡំ អំពីករណីដុតបំផ្លាញគ្រឿងញៀន នៅកម្ពុជា ។

បុគ្គល សម្បត្តិ សំបូរ បាននិយាយថា ដោយសាររូបគេ មិនបានទទួលព័ត៌មាន អំពីការដុតបំផ្លាញរបស់ក្រសួងស្ថាប័នពាក់ព័ន្ធ ទើបមានការយល់ច្រឡំថា មិនមានដុតបំផ្លាញគ្រឿង ដែលរឹបអូសបានពីជនល្មើស តែការពិតតាមការបញ្ជាក់របស់សមត្ថកិច្ចជំនាញ គឺការដុតបំផ្លាញគ្រឿង ត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ ។ បុគ្គល សម្បត្តិ សំបូរ បានលើកឡើងទៀតថា ដោយសារវីដេអូមុន ខ្លួនបាននិយាយប៉ះពាល់ដល់ក្រសួងស្ថាប័នពាក់ព័ន្ធ ក៏ដូចជាមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដូច្នេះរូបគេសូមការអភ័យទោស ។

ក្នុងនាមស្ថាប័នអនុវត្តន៍ច្បាប់គ្រឿងញៀន មន្ទីរប្រឆាំងគ្រឿងញៀន សូមកោតសរសើរដល់បុគ្គល សម្បត្តិ សំបូរ ដែលបានដឹងកំហុសឆ្គងរបស់ខ្លួន ចេញមុខមកសុំទោស ចំពោះក្រសួងស្ថាប័នពាក់ព័ន្ធជាសារធារណៈ ។ គួរជម្រាបឡើងវិញថា គណនី TikTok ឈ្មោះ MRR RAM និងហ្វេសប៊ុកឈ្មោះ Boy Thee ដែលបានផ្សព្វផ្សាយ តាមបណ្តាញសង្គម ដោយលើកឡើងមិនពិត ដែលមានខ្លឹមសារ ៖ «ចាប់បានបំពង់ស៊ីមាំង ចឹងកិនកម្ទេច តែនៅពេលគ្រឿងញៀន អត់ដែលឃើញកម្ទេចសោះ អត់ដែលឃើញដុតសោះ» ។

ក្រោយពីបានទទួលព័ត៌មានចុះផ្សាយនៅក្នុងបណ្តាញ TikTok និងសង្គមហ្វេសប៊ុកនេះ ក្រុមប្រតិកម្មរហ័ស នៃមន្ទីរប្រឆាំងគ្រឿងញៀន បានស្រាវជ្រាវរកឃើញម្ចាស់គណនី TikTok ដែលបង្ហោះវីដេអូនិយាយមិនពិតនេះ មានឈ្មោះ សម្បត្តិ សំបូរ ភេទប្រុស អាយុ៣២ឆ្នាំ មានលំនៅដ្ឋានភូមិថ្មដា សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។ មន្ទីរប្រឆាំងគ្រឿងញៀន បានអោយដឹងថា «ពាក់ព័ន្ធករណីចុះផ្សាយលើគណនីTikTok ឈ្មោះ MRR RAM និងហ្វេសប៊ុកឈ្មោះ Boy Thee ជាការលើកឡើងដោយ ដែលបុគ្គល សម្បត្តិ សំបូរ គឺជាការលើកឡើងដោយគ្មានមូលដ្ឋានច្បាស់លាស់ ធ្វើឱ្យប៉ះពាល់កិត្តិយសស្ថាប័នអនុវត្តន៍ច្បាប់ ដែលខិតខំប្រឹងប្រែងទាំងយប់ទាំងថ្ងៃ ក្នុងការងារប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន។ ដើម្បីកុំឱ្យមានការភ័ន្តច្រឡំ មន្ទីរប្រឆាំងគ្រឿងញៀន ស្នើ និងទុកពេលឱ្យបុគ្គល សម្បត្តិ សំបូរ ចំនួន២៤ម៉ោង ដើម្បីធ្វើការលុបវីដេអូរបស់ខ្លួនចេញពី TikTok និង Facebook ឱ្យអស់ និងធ្វើការកែតម្រូវខ្លឹមសារពាក្យពេចន៍របស់ខ្លួនឡើងវិញ ប៉ុន្តែប្រសិនបើ បុគ្គលនេះ នៅតែមិនព្រមអនុវត្តន៍តាមការស្នើនេះទេ មន្ទីរប្រឆាំងគ្រឿងញៀន នឹងអនុវត្តន៍តាមច្បាប់ជាធរមានចំពោះបុគ្គល សម្បត្តិ សំបូរ» ។

ក្នុងនាមស្ថាប័នអនុវត្តន៍ច្បាប់ប្រឆាំងគ្រឿងញៀន មន្ទីរប្រឆាំងគ្រឿងញៀន សូមបំភ្លឺ និងស្រាយចម្ងល់សាធារណជន ដែលតែងតែឆ្ងល់ថា «តើគ្រឿងញៀនដែលបង្ក្រាបបានហើយ យកទៅណា ?» សូមជម្រាបថា នៅពេលសមត្ថកិច្ចបង្ក្រាបបទល្មើសគ្រឿងញៀន គឺត្រូវចាប់យកវត្ថុតាងគ្រឿងញៀន រួចធ្វើការវេចខ្ចប់តាមបច្ចេកទេស បន្ទាប់មកសមត្ថកិច្ចត្រូវកសាងសុំណុំរឿងបញ្ជូនជនសង្ស័យ រួមនិងវត្ថុតាងទៅកាន់អយ្យការអមសាលាដំបូងរាជធានី-ខេត្ត តាមនីតិវិធី ។

បន្ទាប់ពីជនសង្ស័យ ត្រូវបានចៅក្រម ជំនុំជម្រះ និងកំណត់ទោសចប់សព្វគ្រប់នោះវត្ថុតាងគ្រឿងញៀនទាំងអស់ នឹងត្រូវបានយកទៅដុតបំផ្លាញចោលនៅតាមរាជធានី-ខេត្ត ដែលជាទូទៅធ្វើក្នុងឱកាសទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជារៀងរាល់ឆ្នាំ។

ជាស្តែងនៅឆ្នាំ២០២៣កន្លងទៅនេះ ក្នុងឱកាសអបអរសាទរ ទិវាអន្តរជាតិប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ខែមិថុនា មានការរៀបចំពិធីដុតបំផ្លាញ និងកម្ទេចវត្ថុតាងគ្រឿងញៀន ១០លើក សរុបគ្រឿងញៀន ១៣តោន ៧៩៦គីឡូក្រាម ២៨៨.៤៥ក្រាម សារធាតុគីមីផ្សំសរុប ៣៤២តោន ២៥៧គីឡូក្រាម ៦១៨.៦០ក្រាម និងកញ្ឆាក្រៀម សរុប ១១គីឡូក្រាម ៧៩១.៨៥ ក្រាម ៕

ដកស្រង់ពី៖កោះសន្តិភាព