Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នគរបាល​ខណ្ឌទួលគោក ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ករណី​លួច​កាច់​យក​កញ្ចក់​រថយន្ត

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់ទី២ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានឃាត់ខ្លួនជនសង្ស័យម្នាក់ នៅវេលាម៉ោងប្រហែល១៨និង២៥នាទី ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ ពីបទលួច (កាច់យកកញ្ចក់ រថយន្ត០១គ្រឿងម៉ាក Lexus 200T ម្ខាងឆ្វេង) នៅចំណុចមុខផ្ទះលេខ៩៦ ផ្លូវលេខ៦០៨ ក្រុមទី៣៩ ភូមិ៨ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះ វឿន សាវុត ហៅ វុត ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះភូមិព្រែកកំបៅ ឃុំស្វាយជ្រុំ ខ្សាច់កណ្ដាល ខេត្តកណ្ដាល (គ្មានសារធាតុញៀន) ។

ចំណែកឯ ជនរងគ្រោះ ឈ្មោះ ឡ.ហ.ផ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរអាជីវករ ស្នាក់នៅសង្កាត់ផ្សារកណ្ដាលទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

វត្ថុតាង ចាប់យក រួមមាន ៖ -ម៉ូតូ០១គ្រឿង ម៉ាក Honda Click ស៊េរី 2020 ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 1IM-3349 (ជាមធ្យោបាយរបស់ជនសង្ស័យជិះធ្វើសកម្មភាព) -កញ្ចក់រថយន្ត០១គ្រឿង ម៉ាក Lexus 200T ម្ខាងឆ្វេង (ជារបស់ជនរងគ្រោះ ដែលជនសង្ស័យរូបនេះលួចយក) បានធ្វើការប្រគល់ជូនជនរងគ្រោះវិញ តាមការស្នើសុំ ។

បច្ចុប្បន្ន ជនសង្ស័យ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ និងចាត់ការបន្តតាមនីតិវិធី ៕

ដកស្រង់ពី៖កោះសន្តិភាព