Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់ ករណី​ដឹក​ជញ្ជូន និងជួញដូរ​ថ្នាំ​ញៀន​ជាង២​គីឡូក្រាម

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ កម្លាំងជំនាញ (ក៧) នៃមន្ទីរប្រឆាំងគ្រឿងញៀន នៅវេលាម៉ោង១១និង០៥នាទីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤ បានសហការជាមួយកម្លាំង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំសម្របសម្រួលលោក គឹម ហុងសាន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានស្រាវជ្រាវ បង្ក្រាបករណីដឹកជញ្ជូន ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅ២គោលដៅ ដែលគោលដៅទី១ តាមបណ្តោយផ្លូវជាតិលេខ៦អា សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ និងគោលដៅទី២ ផ្ទះលេខ៧៤ ផ្លូវប៉េ០៨ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

ប្រតិបត្តិការបង្ក្រាបករណីដឹកជញ្ជូន ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ធ្វើឡើងតាមបញ្ជារបស់នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ ឧត្ដមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ។ លទ្ធផលនៅការបង្ក្រាបនេះ កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យ ០៤នាក់ ៖ ១. ឈ្មោះ ខុម ជ័យលាភី ភេទប្រុស ឆ្នាំកំណើត១៩៩៥ ជនជាតិខ្មែរ សញ្ជាតិខ្មែរ ២. ឈ្មោះ អ៊ូ ច័ន្ទសុភ័គរតនា ភេទស្រី ឆ្នាំកំណើត២០០០ ជនជាតិខ្មែរ សញ្ជាតិខ្មែរ ៣. ឈ្មោះ ផាន សុខហេង ភេទប្រុស ឆ្នាំកំណើត១៩៩២ ជនជាតិខ្មែរ សញ្ជាតិខ្មែរ និង៤.ឈ្មោះ ជឹង ដាវីត ភេទប្រុស ឆ្នាំកំណើត ២០០០ ជនជាតិខ្មែរ សញ្ជាតិខ្មែរ ។

ចំពោះសម្ភារៈ មធ្យោបាយ និងវត្ថុតាង ដែលចាប់យកបានរួមមាន ៖ -ទូរសព្ទដៃចំនួន ២គ្រឿង -រថយន្ត០១គ្រឿង -អាវុធខ្លី ០១ដើម បង់១ និងគ្រាប់ចំនួន ២ -ថ្នាំញៀន មេតំហ្វេតាមីន (ICE) ទម្ងន់ ១,៩៩២ ក្រាម -ថ្នាំញៀន អ៉ិចស្តាស៊ី (MDMA) ទម្ងន់ ៣៣.២៩ ក្រាម និងកេតាមីន (K) ទម្ងន់ ០.៤១ ក្រាម ។ សរុបគ្រឿងញៀនទាំងអស់ ទម្ងន់ ២,០២៥.៧០ក្រាម (២គីឡូ ២៥.៧០ក្រាម) ។ ជនសង្ស័យ និងវត្ថុតាង កំពុងកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី ៕

ដកស្រង់ពី៖កោះសន្តិភាព