Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោកស្នងការ ជួន ណា​រិ​ន្ទ បញ្ជាក់​ច្បាស់​ថា ករណី​ស្ត្រី​ឈ្មោះ​ម៉ូ​លី​កា​អះអាង​ខ្លួន​ថា​ជា​ជន​រង​គ្រោះ​នោះ ជា​រឿង​មិន​ពិតទេ

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានបញ្ជាក់ថា ករណី (ស្ត្រីឈ្មោះម៉ូលីកា មិនមែនជាជនរងគ្រោះទេ) គឺជាការប្រឌិតរឿង ដោយគណនីហ្វេសប៊ុកក្លែងក្លាយ ។ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បញ្ជាក់ច្បាស់ៗថា ៖ ទាំងនុស្ស ទាំងប្រព័ន្ធតេឡេក្រាម ឆ្លងឆ្លើយគ្នា គឺជាបុគ្គលផ្សេងរៀបចំ មិនមែនជារឿងពិតទេ។

លោកស្នងការ ក៏បានសំណូមពរដល់អ្នកលេងតាមបណ្ដាញសង្គមមួយចំនួនតូច បើរឿងមិនច្បាស់ កុំអាលយកទៅវាយប្រហារ (គ្រាន់តែឮ គ្រាន់តែឃើញ ត្រូវតាមដានសិន ព្រោះធ្វើឲ្យប៉ះពាល់ដល់កិត្តិយសបុគ្គល និងស្ថាប័ន ទាំងមូល ។ យ៉ាងណាករណីនេះ សមត្ថកិច្ចជំនាញកំពុងធ្វើការហើយ ។

កាលពីល្ងាចថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ក៏បានអោយដឹងដែរថា ស្ត្រីឈ្មោះម៉ូលីកា មិនមែនជាតួអង្គក្នុងរឿងនេះទេ និងស្នើឲ្យអ្នកនិពន្ធ ចេញមកសារភាពឲ្យទាន់ពេល ករណីស្ត្រីឈ្មោះម៉ូលីកា បានសរសេរសារក្នុងគ្រុបតេឡេក្រាមឈ្មោះ សុវត្ថិភាពចរាចរណ៍យើង ដោយសំណូមពរលោកពូ ជួន ណារិន្ទ ជួយរកយុត្ដិធម៌ ករណីប៉ូលិសចរាចរណ៍ (ស្តុបក្តាន់២) ផាកពិន័យ និងបា.ញ់លុយឲ្យជនស៊ីវិល ។

ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ លើកឡើងយ៉ាងដូច្នេះថា ៖ «សួស្ដី ក្មួយស្រី ម៉ូនីកា ជាទីរាប់អាន! ក្មួយពិតជាចិត្តដាច់មែន មិនព្រមមកស្នងការដ្ឋាននគរបាលរាជធានី ដើម្បីសហការជាមួយពូ ដើម្បីរកយុត្តិធម៌ជូនក្មួយ! ពូពិតជាខកចិត្តណាស់ ដែលពូរងចាំនៅស្នងការដ្ឋាន តាំងពីម៉ោង៦ព្រឹក រហូតដល់ម៉ោង៦ល្ងាច! ខ្ញុំបាទ សូមជូនព័ត៌មានដល់មហាជនទាំងអស់ជ្រាបថា ក្មួយស្រីម៉ូលីកា មិនមែនជាតួអង្គក្នុងរឿងនេះទេ (ខ្ញុំស្នើសុំអ្នកនិពន្ធចេញសារភាពឲ្យទាន់ពេល) ព្រោះខ្ញុំ ត្រូវការរកយុត្តិធម៌ និងកិត្តិយស់ឲ្យអ្នករងគ្រោះពិតប្រាកដ!» ។

គួររម្លឹកថា មានបណ្ដាញព័ត៌មានមួយចំនួន បានផ្សព្វផ្សាយកាលពីព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ដោយដកស្រង់សំណេររបស់ស្ត្រីឈ្មោះ គង់ ម៉ូលីកា យ៉ាងដូច្នេះថា ៖ «នាងខ្ញុំឈ្មោះ ម៉ូលីកា សូមប្តឹងទៅលោកពូៗ មេប៉ូលិសក្រសួងមហាផ្ទៃ លោកពូ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និង លោកអ៊ុំ ជួន ណារិន្ទ ដែលជាស្នងការរាជធានីភ្នំពេញ កាលពីម្សិលមិញថ្ងៃព្រហស្បត៍ ទី១ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង០២រសៀល នាងខ្ញុំ បានចេញពីផ្ទះនៅស្ទឹងមានជ័យ ដែលនាងខ្ញុំ បើកឡាន ជូនម្តាយទៅពេទ្យបន្ទាន់ ដោយសារម្តាយថប់ដណ្ហើម ដោយសារគាត់មានជំងឺបេះដូង ហូបអត់ទៀងទាត់ គាត់ក៏បានធ្វើទុក្ខខ្លាំង ។

លុះពេលមកដល់ចំណុច ស្តុបក្តាន់២ នៅវេលាម៉ោង ២និង៥៣នាទីរសៀល នាងខ្ញុំឃើញ ភ្លើងស្តុបពណ៌លោត(ក្រហម)ហើយ ឡានខ្ញុំជ្រុល ក៏បានឈប់ គោរពច្បាប់ មិនទៅមុខទៀតទេ ខ្ញុំឈប់លើគំនូស.ស ហើយពេលភ្លើងលោតបៃតង ខ្ញុំក៏ទៅមុខទៀត ឆ្លងកាត់ចូលផ្លូវបឹងកក់ ពេលនោះមាន ប៉ូលិសគ្នា៣នាក់ មានគ្នា២នាក់ ចុះមកចាប់ឡាននាងខ្ញុំ ហើយបានអញ្ជើញនាងខ្ញុំចុះ ខ្ញុំសួរថា ពូចាប់ តើខ្ញុំខុសអី ?

គាត់ថា មីអូនឯង មិនបាច់និយាយច្រើនទេ ចុះទៅដឹងហើយ។ នាងខ្ញុំប្រាប់ថា ពូ! ខ្ញុំប្រញាប់ជូនម្តាយទៅពេទ្យ គាត់ថប់ដណ្ហើម តែពួកគាត់អត់ព្រមទេ ហើយនិយាយថា ហ្អែងចុះសិនមក បើគាត់ដកចង្កាមាន់ ចាំអញហៅឡានពេទ្យ ដឹងទៅពេទ្យ។ ពេលខ្ញុំ ទៅជួបពូប៉ូលិសម្នាក់ទៀត នៅអង្គុយក្បែរម៉ូតូ គាត់សុំត្រួតពិនិត្យប័ណ្ណបើកបរ ពេលនោះ ខ្ញុំអោយគាត់មើល ហើយគាត់ថា ចុះឯណា ឆៀក និងកាតគ្រី ? គាត់ថា ឡានមីអូនឯង ផុតឆៀកហើយ ចឹងមាត្រ៨០ គេពិន័យ ឆៀក ២០ម៉ឺនរៀល មួយទៀត ឈប់លើគំនូស ១៥ម៉ឺនរៀលទៀត។

ខ្ញុំថាពូ ខ្ញុំសុំ ជូនពូ 20$ ទៅបានហើយ ព្រោះប្រញាប់ជូនម្តាយទៅពេទ្យ។ ប៉ូលិសគាត់ថា បើប្រញាប់ បង់គំនូសជាក់ស្តែងទៅ.. បញ្ចុះតំលៃអោយសល់ ២៥ម៉ឺនរៀល។ ចុងក្រោយគាត់ថា បើអត់លុយ យកឡានទៅទុកចោលនៅខណ្ឌសិន ខ្ញុំសួរថា ខណ្ឌនៅឯណា ? គាត់ថា នៅខណ្ឌដូនពេញ។ ខ្ញុំថា ឥឡូវពូយកប៉ុន្មាន ? តែមាន តែក្នុង(គណនីធនាគារ) ១៧ម៉ឺនរៀលទេ។ គាត់ថា ទៅជួបមេគាត់ ដែលពាក់ស៊ីវិលទៅ..។

នៅពេលទៅជួបបងជនស៊ីវិលនោះ គាត់ឲ្យបាញ់ ABA មក..។ ហើយគាត់យក 20$ ទៅអោយកូនចៅគាត់ ដែលចាប់ឃាត់មិញទៅ។ គាត់អង្គុយជិតម៉ូតូ ខ្ញុំមើលឈ្មោះព្រិលៗ ឈ្មោះ ខៀ សុខឡាយ ។ នាងខ្ញុំសួរ គាត់ថា ចុះឯណា ប័ណ្ណផាកពិន័យ គាត់ថា បើចង់បានប័ណ្ណផាកពិន័យ យកឡានទៅខណ្ឌសិន រឺ យកទៅក្រោយព្រះបរមរាជវាំង ។ ហើយជនស៊ីវិលនេះ ឆ្លៀតយកលុយខ្ញុំហើយ សុំលេខមកញ៉ែ នាងខ្ញុំទៀត ថោកណាស់! សូមសំណូមពរលោកពូ ជួន ណារិន្ទ ណែនាំពួកគាត់ផង ចេះអនុគ្រោះដល់អ្នកជំងឺ ក្នុងឡានផង» ៕

ដកស្រង់ពី៖កោះសន្តិភាព