Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ត្រឹមខែ ៦ឆ្នាំនេះ ​ត្រូវសម្អាតរាល់រថយន្ត ដែលតុបតែងបន្ថែមខុសបច្ចេកទេស ងាយ​បង្កគ្រោះថ្នាក់​

  • បោះពុម្ព

ភ្នំពេញ៖ គឺជាបទបញ្ជាថ្មីរបស់លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលតម្រូវឱ្យប៉ូលិសចរាចរណ៍ និងអាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវអនុវត្តវិធានការសម្អាត និងលុបបំបាត់រាល់រថយន្ត ដែលតុបតែងបន្ថែមខុសលក្ខណៈបច្ចេកទេស ងាយបង្កគ្រោះថ្នាក់។

វិធានការថ្មីនេះ ត្រូវអនុវត្តឱ្យបានរួចរាល់ យ៉ាងយូរត្រឹមខែមិថុនា ឆ្នាំ២០២៤ នេះ។ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារ ឆ្នាំ២០២៤ នាព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានលើកឡើងថា «កន្លងទៅ ឃើញធ្វើច្រើន មិនមែនអត់ធ្វើទេ។

ប៉ុន្តែពេលខ្លះ ខ្ញុំមានអារម្មណ៍ថា ធ្វើពេលដែលថ្នាក់ដឹកនាំ គាត់ស្រែកបន្តិចទៅ យើងធ្វើ។ ប៉ុន្តែមិនមានការធ្វើដូចជាភ្លៀងរលឹម។ ដូច្នេះហើយ សូមយ៉ាងយូរ មិនឱ្យលើសពីពាក់កណ្តាលឆ្នាំនេះទេ គឺកុំឱ្យបិតស្ទិកគើ ពាក្យស្លោក ពាក្យអីនេះ ( បិតលើកញ្ចក់ឡាន ) ព្រោះពេលបិទពាក្យស្លោកលើឡាននេះ កាលណាយើងឃើញ មានអារម្មណ៍មួយ ចង់អាន។ ចង់អានទៅ ធ្វើឱ្យយើងបាត់ការប្រុងប្រយ័ត្ន ១វិនាទី ឬ ២វិនាទី ក្នុងការបញ្ជាយានយន្តរបស់យើង។

ពេលបាត់ ១វិនាទី ២វិនាទី ពេលយើងកំពុងលើផ្លូវលឿននេះ អាចនឹងបង្កហានិភ័យបាន»។ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បន្ថែមថា «ទី២ នៅក្នុងនោះផងដែរ ឃើញឡានធំមួយចំនួន ប្រើស៊ីផ្លេ Original ស៊្រីនរបស់ខ្លួន គាត់កែកុន អានេះ ក៏មិនអនុញ្ញាតឱ្យមានផងដែរ ហើយក្នុងនោះ ក៏មិនអនុញ្ញាតឱ្យប្រើប្រាស់ភ្លើងហ្វាមួយចំនួន ដែលមិនអនុញ្ញាត។ អានេះ ដែលមិនអនុញ្ញាត ដោយខុសនឹងលក្ខណៈបច្ចេកទេស យើងទាំងអស់គ្នា ត្រូវចូលរួមត្រួតពិនិត្យ ហើយសម្អាតឱ្យបាន យ៉ាងយូរត្រឹមខែ៦នេះ»។

លោកឧបនាយករដ្ឋមន្ត្រី ស សុខា បន្តទៀតថា «អីចឹង ទី១ រឿងកញ្ចក់មួយហើយ! ទី២ រឿងវាំងនន រ៉ៃដូ មានកតុកត្តារញ៉េរញ៉ៃស្អីៗហ្នឹង សុំដកចេញឱ្យអស់ ព្រោះឡានជប៉ុន ឡានកូរ៉េ គេធ្វើមក គឺអត់មានទេ។ អីចឹងភាគច្រើន យកទៅតុបតែងនៅហ្នឹង។ អីចឹង សុំកុំធ្វើលើសពីអ្វី ដែលបច្ចេកទេស ដែលបានអនុញ្ញាត។ ក្នុងនោះ ដូចស៊ីផ្លេអីចឹង គឺគាត់ដាក់ខាងលើដំបូលរបស់គាត់។ ក្នុងនោះ ផងដែរ ឃើញឡានកុងតឺន័រ ពេលយប់ ដាក់ដូចភ្លើងស៊ីរ៉ែនអីចឹង។ គាត់មានភ្លើង គាត់មានភ្លិតភ្លេតៗ សូមឱ្យដោះទាំងអស់។

ក្នុងនោះ មិនមែនតែឡានកុងតឺន័រទេ ឡានស៊ីវិល ឡានតួរីសមួយចំនួន ដែលមិនមានសិទ្ធិអំណាច ប្រើប្រាស់ភ្លើងភ្លិតភ្លេតសារ៉ែននេះ សូមមេត្តាផាកពិន័យ ហើយដកចេញឱ្យអស់ ព្រោះឥឡូវប៉ុន្មានខែចុងក្រោយនេះ មានការកើនឡើងនូវការប្រើប្រាស់ភ្លើង និងមធ្យោបាយមួយចំនួន ដែលមិនអនុញ្ញាត»៕

ដកស្រង់ពី៖កោះសន្តិភាព