Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សង្សារ ១គូ​ ​ធាក់​ប្លន់​ម៉ូតូ ពេលព្រឹក ហើយ​យកម៉ូតូ​​ទៅ​ផ្ញើ ប៉ុន្មានម៉ោង ត្រូវប៉ូលិស​ ចាប់បាន!

  • បោះពុម្ព

រាជធានីភ្នំពេញ៖ ជនសង្ស័យ ២នាក់ សង្សារម្នាក់ ជាជនដៃដល់ និងម្នាក់ ជាអ្នកផ្សំគំនិត ត្រូវបានកម្លាំងនគរបាលខណ្ឌទួលគោក ស្រាវជ្រាវ ឃាត់ខ្លួនបាន កាលពីម៉ោងប្រហែល ១២ និង ៥នាទី ថ្ងៃត្រង់ ទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ បន្ទាប់ពីពួកគេ បានធ្វើសកម្មភាពធាក់ប្លន់ យកម៉ូតូ ១គ្រឿង បានសម្រេច ហើយយកម៉ូតូ ទៅផ្ញើ។ ការឃាត់ខ្លួន ជនសង្ស័យរូបនោះ នៅចំណុចកន្លែងផ្ញើម៉ូតូ នៅផ្ទះលេខ២៩ ផ្លូវលេខ១៥៦ ក្រុមទី៣ ភូមិ១ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនសង្ស័យរូបនោះ ត្រូវបានសមត្ថកិច្ច អោយដឹងថា ១-ឈ្មោះ ពិន សុខា ហៅ គួក ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះមិនចាំលេខ អាគារទី៥ ប្លុកបូរីកីឡា សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ (ជាជនដៃដល់ ធ្វើសកម្មភាព) និង២-ឈ្មោះ ហេង ស្រីឃាង ភេទស្រី អាយុ ២០ឆ្នាំ ស្នាក់នៅផ្ទះមិនចាំលេខ អាគារទី៤ ប្លុកបូរីកីឡា សង្កាត់វាលវង់ ខណ្ឌ ៧មករា រាជធានីភ្នំពេញ (ជាអ្នកសមគំនិត មកយកម៉ូតូ ជាវត្ថុតាង នៅកន្លែងផ្ញើកង់-ម៉ូតូ ឲ្យជនដៃដល់)។

នគរបាលអោយដឹងថា ជនសង្ស័យម្នាក់ ដែលជាជនដៃដល់ ក្នុងចំណោមបក្សពួក ៤នាក់ ជិះម៉ូតូ ២គ្រឿង ត្រូវបានឃាត់ខ្លួន ពីបទលួចមានស្ថានទម្ងន់ទោស ដោយសារការប្រើអំពើហិង្សា(ធាក់ប្លន់ យកម៉ូតូ ០១គ្រឿង) កាលពីវេលាម៉ោងប្រមាណ ៥ និង ៥នាទីព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ នៅចំណុចមុខផ្ទះលេខ១៧៩ ផ្លូវលេខ១៣៨ ក្រុមទី២៥ ភូមិ ៧ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

បន្ទាប់ពីធ្វើសកម្មភាពប្លន់បានសម្រេច ជនសង្ស័យ ក៏បានយកម៉ូតូ ដែលប្លន់បាន ម៉ាក Honda C125 ស៊េរី ឆ្នាំ២០២១ ពណ៌ស លាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1JJ-0024 ទៅផ្ញើនៅកន្លែងផ្ញើម៉ូតូ ១កន្លែង នៅក្នុងសង្កាត់ផ្សារដេប៉ូទី១។ លុះក្រោយមក ក៏បានទៅយកវិញ ដោយអោយសង្សារ ជាអ្នកចូលយក ហើយត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនបានទាំង ២នាក់ ព្រមទាំងដកហូតបានម៉ូតូ ប្រគល់អោយម្ចាស់វិញ៕

ដកស្រង់ពី៖កោះសន្តិភាព