Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រទះ​ឃើញថ្នាំ​ញៀន​អ៊ិ​ច​ស្តា​ស៊ី ៣០៤​កញ្ចប់ (​ជាង​២​គីឡូក្រាម​) ទុកនៅ​ជាប់​របង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃ្មួ​ញ

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលប៉ុស្តិ៍ រកឃើញសារធាតុញៀន ចំនួន៣០៤កញ្ចប់ នៅជាប់របងប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញ ខណ្ឌសែនសុខ ខណៈនេះ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ករណីប្រទះឃើញគ្រឿងញៀននេះហើយ ។

បើតាមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអោយដឹងថា នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញ បានរកឃើញថង់ ចំនួន០៣ថង់ សង្ស័យជាសារធាតុញៀន ក្នុងនោះមានកញ្ចប់ពណ៌ខៀវទំពាំងបាយជូ ចំនួន ១៩៤កញ្ចប់ និងកញ្ចប់ពណ៌ក្រហមស្តូប៊ូរី ចំនួន ១១០កញ្ចប់ ទុកចោលនៅជាប់របងប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញ ។

កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញ បានសហការជាមួយការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកពិនិត្យឃើញថា ជាសារធាតុញៀនប្រភេទ អ៊ិចស្តាស៊ី (MDMA) ចំនួន ៣០៤កញ្ចប់ ទម្ងន់ ២,៤៤១.៧៨ក្រាម ។ បច្ចុប្បន្ន កម្លាំងសមត្ថកិច្ច កំពុងធ្វើការស្រាវជ្រាវបន្ត។

យោងតាមការសន្និដ្ឋានរបស់សមត្ថកិច្ចថា គឺជនសង្ស័យភ័យខ្លាច ដោយមានគោលដៅ កម្លាំងសមត្ថកិច្ច ចុះអនុវត្តត្រួតពិនិត្យ ជាតិស្រវឹង និងអាវុធជាតិផ្ទុះនោះ ទើបជនសង្ស័យទម្លាក់ទុកក្បែររបងប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញ ៕

ដកស្រង់ពី៖កោះសន្តិភាព