Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រថយន្ត​ដឹក​ប្រហិត​ចម្រុះ​២​តោន គ្មាន​ច្បាប់​អនុញ្ញាត ពី​ព្រំដែន​ថៃ ចូល​មក​ដល់​រាជធានី​ភ្នំពេញ ជាប់អន្ទាក់​នគរបាល

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ ប្រហិតចម្រុះ ខូចគុណភាព ទម្ងន់ ២តោន ត្រូវបានកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះប្រតិបត្តិការបង្ក្រាប និងដកហូត ដែលឈ្មួញបានលួចដឹកតាមរថយន្ត នាំចូលពីប្រទេសថៃ។ ខណៈមហាជនបានសម្តែងការងឿងឆ្ងល់ចំពោះក្រុមឈ្មួញទុច្ចរិត ដែលមានវិធីអាចបំបាំងរថយន្តរបស់ពួកគេ គេចចេញពីក្រុមសមត្ថកិច្ច យាមតាមបន្ទាត់ព្រំដែន បើកចូលមកដល់ខណ្ឌពោធិ៍សែនជ័យ ក្នុងរាជធានីភ្នំពេញ បានយ៉ាងរលូនបែបនេះ ។

យោងតាមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអោយដឹងនៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤ថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដឹកនាំបង្ក្រាបដោយលោកឧត្តមសេនីយ៍ទោ ពិត បញ្ញា ស្នងការរង ទទួលផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងលោកវរសេនីយ៍ឯក យឹម សុជាតិ នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានធ្វើបង្ក្រាប ឃាត់រថយន្តម៉ាក Ssang Young Istana ពណ៌ប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2T-6216 ដឹកផលិតផល (ប្រហិតចម្រុះ) ចំនួន ២,០០០គីឡូក្រាម គ្មានសុវត្ថិភាព និងមិនអនុលោមភាព ផ្នែកបទដ្ឋានព័ត៌មានលក្ខខណ្ឌ តម្រូវម្ហូបអាហារ ដោយគ្មានច្បាប់អនុញ្ញាត ពីតំបន់ស នៃព្រំដែនថៃ ឃាត់នៅចំណុចដីឡូតិ៍គ្មានលេខ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ។

បច្ចុប្បន្ន កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានប្រគល់រថយន្ត និងផលិតផល (ប្រហិតចម្រុះ ទម្ងន់២តោន) ជូនអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការ ក្លែងបន្លំ (សាខា ក.ប.ប. រាជធានីភ្នំពេញ) ដើម្បីយកទៅបំផ្លាញចោល តាមនីតិវិធី ៕

ដកស្រង់ពី៖កោះសន្តិភាព