Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឃើញគេដេ.ញតាម ក៏ប្លុងចោលទាំងរបស់ឆ.ក់បាន​​​និងម៉ូតូ រួចលោ.តចូលប្រឡាយទឹកស្អុយ តែគេចមិនផុត

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ ជនសង្ស័យ២នាក់បានជិះម៉ូតូឌុបគ្នាធ្វើសកម្មភាពឆ.ក់ទូរស័ព្ទ១គ្រឿងក្នុងខណ្ឌបឹងកេងកង រួចព្យាយាមជិះម៉ូតូគេចខ្លួន តែត្រូវប្រជាពលរដ្ឋនៅកន្លែងកើតហេតុជិះដេញតាម រហូតដល់ខណ្ឌឫស្សីកែវ និងបង្កការភ្ញាក់ផ្អើលដល់កម្លាំងព្រហ្មទណ្ឌខណ្ឌឫស្សីកែវប្រដេញតាមឃាត់ខ្លួនបានតែម្តង ។

ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១២អធ្រាត្រថ្ងៃទី័៦ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយមហាវិថីព្រះនរោត្តមទល់មុខហាងកាហ្វេ យីហោ លូណាកាហ្វេ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ហើយជនសង្ស័យទាំង២នាក់ក៏ត្រូវឃាត់ខ្លួនបានក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ ។ យោងតាមប្រភពព័ត៌មានពីជនសង្ស័យឈ្មោះ សេង ឡៅ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យម្នាក់ទៀត ដែលជាដៃគូបានជិះម៉ូតូឌុបគ្នាទៅធ្វើសកម្មភាពឆក់ទូរស័ព្ទពីប្រជាពលរដ្ឋដែលកំពុងធ្វើដំណើរតាមមហាវិថីព្រះនរោត្ដមដោយជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1IT-3797 ។

លុះឌុបគ្នាដល់ចំណុចផ្លូវបំបែកលេខ៣៨០ ទល់មុខហាងកាហ្វេ១កន្លែង ក៏បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ១គ្រឿងពីបុរសម្នាក់ ដែលកំពុងជិះលើកង់បីឥណ្ឌាបានសម្រេច ដោយទូរស័ព្ទដៃនោះ ជាប្រភេទស្មាត ហ្វូន ម៉ាកអាយហ្វូន បន្ទាប់ពីឆក់បានសម្រេច ក៏ព្យាយាមរត់គេច តែត្រូវបានប្រជាពលរដ្ឋ ដែលកំពុងធ្វើដំណើរក្បែរនោះឃើញ ក៏បានដេញតាម ។ ជនសង្ស័យបានបន្ថែមទៀតថា បន្ទាប់ពីត្រូវបានគេដេញតាមក៏ជិះឌុបគ្នារត់គេចតាមបណ្តោយផ្លូវ៣៨០ បត់ទៅផ្លូវ៥១ រួចបត់ឆ្វេងទៅតាមផ្លូវលេខ៣៧០ បន្ទាប់មកក៏បានប្លុងទូរស័ព្ទចោលនៅក្បែរគុម្ពស្មៅផើងផ្កាទល់មុខផ្ទះប្រជាពលរដ្ឋមួយកន្លែង ហើយក៏បានបន្តជិះរត់គេចខ្លួន ពីមូលដ្ឋានខណ្ឌបឹងកេងកងរហូតដល់ មូលដ្ឋានខណ្ឌឫស្សីកែវ។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលឃាត់ខ្លួនជនសង្ស័យ កម្លាំងព្រហ្មទ័ណ្ឌខណ្ឌឫស្សីកែវ កំពុងល្បាតក្នុងមូលដ្ឋានរបស់ខ្លួន ស្រាប់តែឮសម្លេងគេស្រែកថា ចោរៗ និងមានសម្លេងម៉ូតូស៊ីផ្លេ ហើយឃើញប្រជាពលរដ្ឋប្រមាណ៤ ទៅ៥ម៉ូតូ កំពុងដេញតាមម៉ូតូរបស់ជនសង្ស័យ ទើបកម្លាំងសមត្ថកិច្ច ប្រដេញតាមឃាត់ខ្លួនជនសង្ស័យបាននៅចំណុចផ្លូវលំ១កន្លែង បន្ទាប់ពីជនសង្ស័យជិះរត់គេចដល់ផ្លូវទាល់ រហូតប្លុងម៉ូតូចោល រួចលោតចូលប្រឡាយទឹកស្អុយ ទើបសមត្ថកិច្ចក្របួចបានទាំង២នាក់ រួចបញ្ជូនទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកេងកង១ ដើម្បីប្រគល់ជូនម្ចាស់មូលដ្ឋានវិញ។

គួរបញ្ជាក់ផងដែរថា ជនសង្ស័យទី១-ឈ្មោះ សុខ ចាន់សីហា ភេទប្រុស អាយុ២១ឆ្នាំ ធ្លាប់បានធ្វើសកម្មភាពឆក់ចំនួន៣លើក ចំណែកជនសង្ស័យទី២-ឈ្មោះ សេង ឡៅ អាយុ២០ឆ្នាំ ធ្លាប់ឆក់បានសម្រេចចំនួន២ដង តែលើកនេះបានធ្វើសកម្មភាពចាប់ដៃគូគ្នា រួចក៏ត្រូវសមត្ថកិច្ចក្របួចបានទាំង២តែម្តង។ ក្រោយទទួលបានជនសង្ស័យ កម្លាំងមូលដ្ឋានប៉ុស្តិ៍បឹងកេងកង១ បាននាំជនសង្ស័យទៅកាន់ទីតាំងដែលខ្លួនបានធ្វើសកម្មភាព រួចចង្អុលបង្ហាញកន្លែងដែលឆក់ និងកន្លែងដែលប្លុងទូរស័ព្ទចោល បន្ទាប់មកក៏ធ្វើការសាកសួរនាំ និងចាត់ការបន្តតាមនីតិវិធី ៕

ដកស្រង់ពី៖កោះសន្តិភាព