Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចោរ​​សប្បាយដៃណាស់ កាត់​សោ​ទ្វារ​ឃ្លាំង​លួច​ប្រេងម៉ាស៊ីន​ ឯ​ហាង​កាត់សក់​​លួច​ធុង​បាស់

  • បោះពុម្ព

ខេត្តបាត់ដំបង ៖ ឃ្លាំងស្តុកប្រេងម៉ាស៊ីនមួយកន្លែង ត្រូវជនមិនស្គាល់មុខកាត់សោទ្វារចូលលួចយកប្រេងម៉ាស៊ីនអស់ជាង១០០ប៊ីដុង(ប៊ីដុងចំណុះ៥លីត្រ) ខណៈហាងកាត់សក់មួយកន្លែង ក៏ត្រូវលោកចោរនេះ កាត់សោទ្វារចូលលួចយកធុងបាស់ដ៏ធំមួយ រួចគេចខ្លួនដោយសុវត្ថិភាព ដែលគេអះអាងថា អាចកើតឡើងព្រមៗគ្នា នៅវេលារំលងអធ្រាត្រឈានចូលថ្ងៃទី០៦ កុម្ភៈ នៅក្នុងក្រុងបាត់ដំបង ។

សេចក្ដីរាយការណ៍ពីសមត្ថកិច្ចបានឱ្យដឹងថា ឃ្លាំងស្តុកទំនិញ ដែលត្រូវកាត់សោទ្វារចូលលួចប្រេងម៉ាស៊ីននោះ ស្ថិតនៅភូមិសាលាបាឡាត់ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ដែលមានម្ចាស់ឈ្មោះ វង្ស វីរ៉ា ស្រីអាយុ៤៥ឆ្នាំ ។

រីឯហាងកាត់សក់ដែលត្រូវចោរកាត់សោទ្វារចូលលួចទ្រព្យសម្បត្តិអស់មួយចំនួនដែរនោះ ស្ថិតនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ដែលមានយីហោ «ជាងវុធគាត់សក់» ។ សេចក្ដីរាយការណ៍បានឱ្យដឹងទៀតថា ម្ចាស់ឃ្លាំងស្តុកទំនិញ អ្នកស្រី វង្ស វីរ៉ា បានប្រាប់សមត្ថកិច្ចថា ជនមិនស្គាល់មុខបានកាត់សោទ្វារ ចូលលួចប្រេងម៉ាស៊ីនម៉ាក PT Maxnitron អស់ជាង១០០ប៊ីដុង ហើយអ្នកស្រីបានដឹងនៅពេលព្រឹក ទើបមានការភ្ញាក់ផ្អើល និងបានប្ដឹងទៅសមត្ថកិច្ចភ្លាមៗដែរ ។

ដោយឡែក ហាងកាត់សក់របស់ជាងវុធឯណោះវិញ ត្រូវបានគេរាយការណ៍ថា ត្រូវលោកចោរកាត់សោទ្វារចូលលួចយកគ្រឿងក្នុងអស់ដែរ ដែលគេអះអាងថា ទំនងបានកើតឡើង នៅម៉ោងរំលងអធ្រាត្រ ប្រហាក់ប្រហែលគ្នាជាមួយនឹងលោកចោរ កាត់សោឃ្លាំងចូលលួចយកប្រេងម៉ាស៊ីន ។

ជាងវុធកាត់សក់បានប្រាប់ថា ជាធម្មតាហាងកាត់សក់របស់លោកតែងចាក់សោបិទទ្វារទុកចោល ដោយពុំមានអ្នកដេកចាំទេ រីឯលោកទៅស្នាក់នៅផ្ទះផ្សេង។ លោកបន្តថា នៅយប់កើតហេតុ ពេលលោកមកបើកទ្វារហាង ស្រាប់តែឃើញសោទ្វារត្រូវគេប្ដូរ លុះបើកចូលទៅក្នុងហាង មានបាត់បង់សម្ភារមួយចំនួន ។ ជាពិសេស បាត់ធុងបាស់ធំមួយគ្រាប់ ដែលលោកធ្លាប់ច្រៀងលេងកម្សាន្ត។ជាងវុធបានបញ្ជាក់ដែរថា បើតាមការពិនិត្យ លោកចោរបានលួចយកត្រឹមតែធុងបាស់ធំមួយគ្រាប់ និងមេក្រូមួយគួរសម្រាប់ច្រៀងតែប៉ុណ្ណោះ។ សមត្ថកិច្ចបានចុះពិនិត្យទីតាំងកើតហេតុ និងបានតាមស្រាវជ្រាវពិនិត្យរូបភាព តាមកាមេរ៉ាសុវត្ថិភាពនានា ដែលគេបំពាក់តាមដងផ្លូវ ឬ នៅខាងមុខផ្ទះ តែហាក់ពុំទាន់មានតម្រុយពីមុខសញ្ញាចោរកម្មទាំងពីរករណីខាងលើនេះទេ ។

បើតាមសមត្ថកិច្ចបានធ្វើការសន្និដ្ឋានជាបឋមថា ករណីកាត់សោឃ្លាំងចូលលួចប្រេងម៉ាស៊ីនជាង១០០ប៊ីដុង ជនសង្ស័យអាចមានបក្សពួកលើសពីពីរនាក់ ហើយពួកគេអាចមានមធ្យោបាយដឹកជញ្ជូនទៀតផង រីឯករណីកាត់ទ្វារចូលលួចធុងបាសហាងកាត់សក់របស់ជាងវុធធ្វើឱ្យជាងវុធខានច្រៀងកម្សាន្តក្នុងឱកាសចូលឆ្នាំចិននេះ ក៏ដូច្នេះដែរ ។

ជនដៃដល់អាចមានគ្នាពីរនាក់ចូលលួចធុងបាស់ដ៏ធំនោះ ទើបសែងរួច។ យ៉ាងណាក្ដី ពេលនេះ សមត្ថកិច្ចបាននិងកំពុងធ្វើការស្រាវជ្រាវ បើទោះជាពេលនេះមិនទាន់មានតម្រុយពីមុខសញ្ញាប្រព្រឹត្តក្ដី ៕

ដកស្រង់ពី៖កោះសន្តិភាព