Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោក ជួន ណា​រិ​ន្ទ ស្នើ​ឲ្យ​ស្ត្រី​ម្នាក់​ចូល​បំភ្លឺ ដើម្បី​រក​យុត្តិធម៌​ជូន ករណី​ប៉ូលិស​ចរាចរណ៍​(​ស្តុ​ប​ក្តាន់​២) ផាក​ពិន័យ និង​បា.ញ់​លុយ​ឲ្យ​ជន​ស៊ី​វិល

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអំពាវនាវឲ្យស្ត្រីឈ្មោះ គង់ ម៉ូលីកា ដែលបានសរសេរសារបង្ហោះក្នុងគ្រុបតាឡេក្រាមឈ្មោះ សុវត្ថិភាពចរាចរណ៍យើង ហើយត្រូវបានអ្នកសារព័ត៌មាន និងអ្នកលេងបណ្តាញសង្គម យកមកបង្ហោះខ្លឹមសារពាក់ព័ន្ធទៅនឹងនគរបាលចរាចរណ៍ និងជនស៊ីវិល នៅចំណុចភ្លើងស្តុបក្តាន់ពីរ ខណ្ឌដូនពេញ បានផាកពិន័យយកប្រាក់ បង់តាម ABA ទៅឲ្យជនស៊ីវិល ចំនួន២០ដុល្លារ ពីគាត់ ខណៈគាត់ជូនម្តាយទៅមន្ទីរពេទ្យជាបន្ទាន់ នេះបើយោងតាមផេកផ្លូវការរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។

ជុំវិញការចោទប្រកាន់នេះ លោកស្នងការនគរបាលរាជធានី សូមឱ្យស្ត្រីឈ្មោះ គង់ ម៉ូលីកា ចូលខ្លួនមកបំភ្លឺចំពោះមុខសមត្ថកិច្ច នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីសួរនាំព័ត៌មានមួយចំនួន ក្នុងការស្វែងរកយុត្តិធម៌ជូន។ ព្រោះថា សមត្ថកិច្ចព្យាយាមទំនាក់ទំនងសួរនាំតាមលេខទូរសព្ទរបស់ស្ត្រីឈ្មោះ គង់ ម៉ូលីកា ដែរប៉ុន្តែទាក់ទងមិនបាន ។ ដោយឡែកចំពោះមន្ត្រីនគរបាលចរាចរណ៍ និងជនស៊ីវិល ដែលរងការចោទប្រកាន់ ត្រូវបានសមត្ថកិច្ចជំនាញ កោះហៅ អញ្ជើញឲ្យចូលខ្លួនមកបំភ្លឺនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រួចហើយ ។

សូមជម្រាបថា មានបណ្ដាញព័ត៌មានមួយចំនួន បានផ្សព្វផ្សាយនៅព្រឹកថ្ងៃដដែលនេះ ដោយដកស្រង់សំណេររបស់ស្ត្រីឈ្មោះ គង់ ម៉ូលីកា យ៉ាងដូច្នេះថា ៖ «នាងខ្ញុំឈ្មោះ ម៉ូលីកា សូមប្តឹងទៅលោកពូៗ មេប៉ូលិសក្រសួងមហាផ្ទៃ លោកពូ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និង លោកអ៊ុំ ជួន ណារិន្ទ ដែលជាស្នងការរាជធានីភ្នំពេញ កាលពីម្សិលមិញថ្ងៃព្រហស្បត៍ ទី១ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង០២រសៀល នាងខ្ញុំ បានចេញពីផ្ទះនៅស្ទឹងមានជ័យ ដែលនាងខ្ញុំ បើកឡាន ជូនម្តាយទៅពេទ្យបន្ទាន់ ដោយសារម្តាយថប់ដណ្ហើម ដោយសារគាត់មានជំងឺបេះដូង ហូបអត់ទៀងទាត់ គាត់ក៏បានធ្វើទុក្ខខ្លាំង» ។ ស្ត្រីឈ្មោះ គង់ ម៉ូលីកា បានសរសេររៀបរាប់បន្តថា ៖ លុះពេលមកដល់ចំណុច ស្តុបក្តាន់២ នៅវេលាម៉ោង ២និង៥៣នាទីរសៀល នាងខ្ញុំឃើញ ភ្លើងស្តុបពណ៌លោត(ក្រហម)ហើយ ឡានខ្ញុំជ្រុល ក៏បានឈប់ គោរពច្បាប់ មិនទៅមុខទៀតទេ ខ្ញុំឈប់លើគំនូស.ស ហើយពេលភ្លើងលោតបៃតង ខ្ញុំក៏ទៅមុខទៀត ឆ្លងកាត់ចូលផ្លូវបឹងកក់ ពេលនោះមាន ប៉ូលិសគ្នា៣នាក់ មានគ្នា២នាក់ ចុះមកចាប់ឡាននាងខ្ញុំ ហើយបានអញ្ជើញនាងខ្ញុំចុះ ខ្ញុំសួរថា ពូចាប់ តើខ្ញុំខុសអី ? គាត់ថា មីអូនឯង មិនបាច់និយាយច្រើនទេ ចុះទៅដឹងហើយ។ នាងខ្ញុំប្រាប់ថា ពូ! ខ្ញុំប្រញាប់ជូនម្តាយទៅពេទ្យ គាត់ថប់ដណ្ហើម តែពួកគាត់អត់ព្រមទេ ហើយនិយាយថា ហ្អែងចុះសិនមក បើគាត់ដកចង្កាមាន់ ចាំអញហៅឡានពេទ្យ ដឹងទៅពេទ្យ ។

ស្ត្រីឈ្មោះ គង់ ម៉ូលីកា រៀបរាប់ទៀតថា ៖ ពេលខ្ញុំ ទៅជួបពូប៉ូលិសម្នាក់ទៀត នៅអង្គុយក្បែរម៉ូតូ គាត់សុំត្រួតពិនិត្យប័ណ្ណបើកបរ ពេលនោះ ខ្ញុំអោយគាត់មើល ហើយគាត់ថា ចុះឯណា ឆៀក និងកាតគ្រី ? គាត់ថា ឡានមីអូនឯង ផុតឆៀកហើយ ចឹងមាត្រ៨០ គេពិន័យ ឆៀក ២០ម៉ឺនរៀល មួយទៀត ឈប់លើគំនូស ១៥ម៉ឺនរៀលទៀត។ ខ្ញុំថាពូ ខ្ញុំសុំ ជូនពូ 20$ ទៅបានហើយ ព្រោះប្រញាប់ជូនម្តាយទៅពេទ្យ។ ប៉ូលិសគាត់ថា បើប្រញាប់ បង់គំនូសជាក់ស្តែងទៅ.. បញ្ចុះតំលៃអោយសល់ ២៥ម៉ឺនរៀល។ ចុងក្រោយគាត់ថា បើអត់លុយ យកឡានទៅទុកចោលនៅខណ្ឌសិន ខ្ញុំសួរថា ខណ្ឌនៅឯណា ? គាត់ថា នៅខណ្ឌដូនពេញ ។

ស្ត្រីឈ្មោះ គង់ ម៉ូលីកា អោយដឹងបន្ថែមថា ៖ ខ្ញុំថា ឥឡូវពូយកប៉ុន្មាន ? តែមាន តែក្នុង(គណនីធនាគារ) ១៧ម៉ឺនរៀលទេ។ គាត់ថា ទៅជួបមេគាត់ ដែលពាក់ស៊ីវិលទៅ..។ នៅពេលទៅជួបបងជនស៊ីវិលនោះ គាត់ឲ្យបាញ់ ABA មក..។ ហើយគាត់យក 20$ ទៅអោយកូនចៅគាត់ ដែលចាប់ឃាត់មិញទៅ។ គាត់អង្គុយជិតម៉ូតូ ខ្ញុំមើលឈ្មោះព្រិលៗ ឈ្មោះ ខៀ សុខឡាយ ។ នាងខ្ញុំសួរ គាត់ថា ចុះឯណា ប័ណ្ណផាកពិន័យ គាត់ថា បើចង់បានប័ណ្ណផាកពិន័យ យកឡានទៅខណ្ឌសិន រឺ យកទៅក្រោយព្រះបរមរាជវាំង ។ ហើយជនស៊ីវិលនេះ ឆ្លៀតយកលុយខ្ញុំហើយ សុំលេខមកញ៉ែ នាងខ្ញុំទៀត ថោកណាស់! សូមសំណូមពរលោកពូ ជួន ណារិន្ទ ណែនាំពួកគាត់ផង ចេះអនុគ្រោះដល់អ្នកជំងឺ ក្នុងឡានផង» ៕

ដកស្រង់ពី៖កោះសន្តិភាព