Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ករណីភ្លើងឆេះផ្ទះលក់ដូរ នៅចោមចៅទី៣ តាមផ្លូវជាតិលេខ៤ ពន្លត់ម្តងហើយ ឆេះឡើងវិញម្ត​ងទៀត!

  • បោះពុម្ព

ភ្នំពេញ៖ ក្រុមអ្នកពន្លត់ភ្លើង ដែលឆាបឆេះផ្ទះលក់ដូរ នៅសង្កាត់ចោមចៅទី៣ តាមផ្លូវជាតិលេខ៤ ជិតផ្សារជម្ពូវ័ន បានពន្លត់ រលត់ម្ដងហើយ។

ប៉ុន្តែមិនបានប៉ុន្មានផង ស្រាប់តែភ្លើង បានចាប់ផ្ដើមឆេះឡើងវិញ។ រហូតមកដល់វេលាម៉ោង ៥ និង ២០នាទីល្ងាចថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រុមពន្លត់អគ្គិភ័យ ដែលមកពីបណ្ដាអង្គភាពនគរបាល និងយោធា បានបន្តពន្លត់ភ្លើងយ៉ាងសស្រាក់សស្រាំ។ នគរបាលបាននិយាយថា ការឆេះបន្តនេះ ពុំមានសម្ទុះខ្លាំង ដូចកាលពីពេលចាប់ផ្តើមឆេះដំបូលនោះទេ។ វាមានអណ្ដាតភ្លើង និងផ្សែងតិចជាងមុន។

ប៉ុន្តែបើមិនខំពន្លត់នោះទេ វាអាចឆេះខ្លាំងឡើងវិញ ហើយក៏អាចនឹងរាលដាលដល់កន្លែងផ្សេងទៀតបាន ព្រោះទីនោះ សុទ្ធតែគ្រឿងជ័រ។ ក្រោយប្រតិបត្តិការពន្លត់ភ្លើងឆេះផ្ទះជាលើកទី២រួច កងកម្លាំងអាជ្ញាធរ និងក្រុមរថយន្តពន្លត់អគ្គិភ័យ បានប្រចាំការនៅទីនោះ រហូតដល់ម៉ោង ៦ និង ៤០នាទី ទើបរលត់ទាំងស្រុង។ សូមរម្លឹកថា កាលពីវេលាម៉ោង ៣រសៀល ថ្ងៃអាទិត្យ ទី៤ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ អគ្គិភ័យ បានឆាបឆេះផ្ទះលក់ដូគ្រឿងជ័រ និងកុំព្យូទ័រ រួមទាំងផ្ទះលក់គ្រឿងសំណង់យ៉ាងសន្ធោរសន្ធៅ។

ហេតុការណ៍នោះ បានកើតឡើង នៅតាមបណ្ដោយផ្លូវជាតិលេខ៤ ជិតវិទ្យាល័យ ហ៊ុន សែនជម្ពូវ័ន ស្ថិតនៅក្នុងភូមព្រៃព្រីងខាងជើង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជាងមួយម៉ោងក្រោយមក កងកម្លាំងសមត្ថកិច្ច និងអាជ្ញាធរ បានចេញអន្តរាគមន៍ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យច្រើនគ្រឿង ដើម្បីបាញ់ពន្លត់ភ្លើង រហូតដល់រលត់ទៅវិញ។ ប៉ុន្តែមួយសម្ទុះក្រោយមក ភ្លើងបានឆាបឆេះឡើងវិញ តែមិនឆេះខ្លាំងទេ និងត្រូវបានពន្លត់ជាស្ថាពរ នៅម៉ោង ៦ និង ៤០នាទីព្រលប់ថ្ងៃអាទិត្យ ទី៤កុម្ភៈនេះ៕

ដកស្រង់ពី៖កោះសន្តិភាព