សំណុំរឿងគ្រឿងញៀ.ន ជាង ១តោន នៅខេត្តព្រះវិហារ៖ តុលាការចោទប្រកាន់ និងឃុំខ្លួនខ្មែរ-វៀតណាម និងខ្មែរ-ឥស្លាម ២នាក់
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មានសន្តិសុខសង្គម
ខេត្តព្រះវិហារ៖ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ នេះ អ្នកនាំពាក្យតុលាការ សាលាដំបូងខេត្តព្រះវិហារ បានចេញប្រកាសព័ត៌មាន ពាក់ព័ន្ធនឹងករណីសំណុំរឿង ព្រហ្មទណ្ឌលេខ២៦ ចុះថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ ដែលមានជនត្រូវចោទ ចំនួន ០២នាក់ ជាប់ចោទពី បទល្មើសដឹកជញ្ជូន និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅស្រុកជ័យសែន ខេត្តព្រះវិហារ អំឡុង ខែមករា ឆ្នាំ២០២៤។
សំណុំរឿងនោះ សមត្ថកិច្ច បានដកហូតវត្ថុតាង គ្រឿងញៀនទម្ងន់ ១ ០២១,២ គីឡូក្រាម។
ដកស្រង់ពី៖កោះសន្តិភាព