Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្មេងប្រុសពីរនាក់ បានលង់ទឹកស្លាប់ នៅឯស្រុកសាមគ្គីមានជ័យ

  • បោះពុម្ព

កំពង់ឆ្នាំង: ក្មេងប្រុសពីរនាក់ បានលង់ទឹក បណ្តាលឱ្យស្លាប់ បន្ទាប់ពីកុមារងគ្រោះទាំងពីរនាក់ ដើរលេងនៅក្បែរស្រះទឹក មួយលន្លែង ហើយរអិល ជើងធ្លាក់ចូលទៅកន្លែងទឹកជ្រៅ ហើយហែលមិនរួច។

ហេតុការណ៍ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ១រសៀល ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ ស្ថិតនៅក្នុងភូមិត្រពាំងព្រីង ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចនគបាលមូលដ្ឋាន បានឲ្យដឹងថា ក្មេងប្រុសរងគ្រោះទាំង ២នាក់ មាន ១.ឈ្មោះ ឃីម ម៉េងហុង អាយុ៨ឆ្នាំ មានទីលំនៅក្នុងភូមិជ្រៃកោងកើត ឃុំខ្នាឆ្មារ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។

២ឈ្មោះ ប៉ុម រតនា អាយុ៦ឆ្នាំ រស់នៅក្នុងភូមិ ឃុំ ខាងលើជាមួយគ្នា។ សមត្ថកិច្ចនគបាលមូលដ្ឋាន បានឱ្យដឹងទៀតថា ក្មេងប្រុសរងគ្រោះ ទាំង២នាក់ ខាងលើ បាននាំគ្នាទៅលេង នៅក្បែរស្រះទឹក ហើយមានម្នាក់ បានរអិលជើងធ្លាក់ចូលទៅក្នុងទឹក ហើយម្នាក់ទៀត បានហក់ទៅជួយ ក៏លង់ទឹកស្លាប់ ទាំង២នាក់តែម្តង៕

ដកស្រង់ពី៖រស្មីកម្ពុជា