Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ដុតកម្ទេចចោលអាវុធកែច្នៃ និងអន្ទាក់ដាក់យកសត្វព្រៃ

  • បោះពុម្ព

ក្រសួងបរិស្ថាន កាលពីថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២២ បានដុតកម្ទេចចោលនូវ ឧបករណ៍អាវុធកែច្នៃ និងអន្ទាក់គ្រប់ប្រភេទ ដើម្បីការពារ និងអភិរក្សសត្វព្រៃ នៅខេត្តស្ទឹងត្រែង ។ យុទ្ធនាការនេះ ធ្វើឡើងនៅឃុំសៀមបូក ស្រុកសៀមបូក ក្រោមអធិបតីភាពលោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងលោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង។

លោក ស្រេង ជាហេង ប្រធានមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង បានឲ្យដឹងថាៈ វត្ថុតាងដែលត្រូវកម្ទេចចោល រួមមាន កាំភ្លើងកែច្នៃ (ខ្យល់) ៣១ដើម, កាំភ្លើងកែច្នៃ (កាបិន) ៦៤ដើម, ស្នាតេះ ៦១ដើម, ក្បាលឆក់ ៧១គ្រឿង, ខ្សែអន្ទាក់ ៣.៣២៧ខែ្ស, មងដាក់ស្វា ២៦ត្បូង , ដាយ ៦០ម៉ែត្រ, អង្គប់ ៥៨ អង្គប់។ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកឡើងថាៈ យុទ្ធនាការនេះ រៀបចំឡើងដើម្បីផ្សព្វផ្សាយជំរុញឲ្យពលរដ្ឋផ្លាស់ប្តូរឥរិយាបថ និងទម្លាប់ ពីការបរបាញ់សត្វ ឱ្យមកប្រកបមុខរបរចិញ្ចឹមសត្វគោក្របី និងចូលរួមអភិរក្សសត្វព្រៃ ព្រមទាំងឲ្យយល់ដឹង អំពីផលប៉ះពាល់នៃការដាក់អន្ទាក់ ជាពិសេសពង្រឹងលើការអនុវត្តច្បាប់ និងពង្រឹងលើកិច្ចការទប់ស្កាត់ និងការការពារ អភិរក្សធនធានធម្មជាតិ ឲ្យកាន់តែមានប្រសិទ្ធភាព ។

លោក សាយ សំអាល់ បានបន្តថាៈ វត្តមានអន្ទាក់ដែលមាននៅក្នុងព្រៃ គឺកើតឡើងដោយសារតែមានតម្រូវបរិភោគសត្វព្រៃ ទើបជំរុញឲ្យមានការកើនឡើងនូវការដាក់អន្ទាក់ និងបរបាញ់សត្វ។ ក្រសួងបរិសា្ថន គិតគូរបង្ការ និងទប់ស្កាត់នូវសកម្មភាព ការដាក់អន្ទាក់យកសត្វព្រៃ នៅតាមតំបន់ការពារធម្មជាតិ ដែលសំខាន់ៗ ដើម្បីកុំឲ្យមានការកើនឡើង នូវចំនួនការបាត់បង់សត្វដ៏កម្រ ជាបន្តទៀត៕

ដកស្រង់ពី៖ រស្មីកម្ពុជា