Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សមត្ថកិច្ច​ចម្រុះ​ខេត្តព្រះវិហារ ចុះ​បង្ក្រាបនិង​រឹបអូស​ឈើ​ជា​ច្រើន​ប្រភេទ

  • បោះពុម្ព

កម្លាំងសមត្ថកិច្ចចម្រុះ នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ បានចុះបង្ក្រាបនិងរឹបអូសបានឈើច្រើនប្រភេទ ចំនួន១៣៦សន្លឹក ស្ថិតនៅក្នុងដីឡូត៍មួយកន្លែង ខាងមុខសាលាស្រុកត្បែងមានជ័យ ។

ការចុះបង្ក្រាបនេះបានធ្វើឡើងក្រោមកិច្ចសហការរវាងកម្លាំងផ្នែក និងសង្កាត់រដ្ឋបាលព្រៃឈើត្បែងមានជ័យ កម្លាំងកងរាជអាវុធហត្ថស្រុក កម្លាំងនគរបាលស្រុក ដោយមានការចូលរួមពីលោក សុខ មុន្នីរិទ្ធ អភិបាលរងស្រុក និងមានសម្របសម្រួលពីលោក គឹម សំលេង ព្រះរាជអាជ្ញារងខេត្តព្រះវិហារ ផងដែរ ។ ចំណែកឈើ ដែលរឹបអូសបាននោះ មានចំនួន ១៣៦សន្លឹក មានមុខកាត់ពី ២០ ទៅ ៣០សង់ទីម៉ែត្រ និងមានប្រវែង ពីរម៉ែត្រ ឈើទាំងនោះ ត្រូវបាននាំយកទៅរក្សាទុក នៅផ្នែករដ្ឋបាលព្រៃឈើ ត្បែងមានជ័យ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។ ដោយឡែក នៅម៉ោងជាង៤រសៀលថ្ងៃទី១៤ កញ្ញានេះ មានក្រុមឈ្មួញបានដឹកឈើទាំងថ្ងៃ ចេញភូមិឈ្មួន ឃុំរួសរាន់ ស្រុករវៀង ត្រូវបានសមត្ថកិច្ច ផ្នែកសង្កាត់រដ្ឋបាលព្រៃឈើរវៀង និងកម្លាំងនគរបាលស្រុករវៀង ស្ទាក់ចាប់បាននៅលើផ្លូវជាតិលេខ៦២ ។

នៅពេលស្ទាក់ចាប់ អ្នកបើកបរបានរត់គេចខ្លួន បន្សល់ទុករថយន្តប្រភេទទួរីស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AG -5766 ដែលគេស្គាល់ថា ជារថយន្តដឹកឈើរបស់ឈ្មួញដុះស្លែរ ប្រចាំខេត្តព្រះវិហារ ។ សមត្ថកិច្ចជំនាញ នៅពុំទាន់វាស់ឈើទាំងនេះ មានចំនួនប៉ុន្មាននៅឡើយទេ ។ រថយន្ត និងឈើ ត្រូវបានសមត្ថកិច្ចជំនាញ ដឹកយកមករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើរវៀង ដើម្បីចាត់ការទៅតាមនីតិវិធី ៕

ដកស្រង់ពី៖ កោះសន្តិភាព