បុរសម្នាក់បានស្លាប់ដោយសារជិះម៉ូតូដួលបោកក្បាល
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មានសន្តិសុខសង្គម
បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងដោយសារជិះម៉ូតូដួលនៅចំណុចភូមិបុស្សតានៃ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នៅតាមបណ្តោយផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែត្រលេខ៥២ និង៥៣ កាលពីយប់ឈានចូលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១។
មន្ត្រីនគរបាលមូលដ្ឋានបានឲ្យដឹងថាបុរសជនរងគ្រោះមិនស្គាល់អត្តសញ្ញាណឡើយ មានអាយុប្រមាណជាង៣០ឆ្នាំ សម្បុរសណ្តែកបាយ ពាក់អាវយឺតពណ៌ខៀវដៃវែង ស្លៀកខោកាមែលជើងវែង ជិះម៉ូតូមួយគ្រឿងម៉ាកនិច ពណ៌ស គ្មានស្លាកលេខជិះម្នាក់ឯង។ សពយកទៅតំកល់នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ហើយសមត្ថកិច្ចបន្តស្រាវជ្រាវរកអត្តសញ្ញាណ និងទីលំនៅជនរងគ្រោះ៕
ដកស្រង់ពី៖ រស្មីកម្ពុជា