Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អ្នកបើកបរ ចុះរត់ហើយ ប៉ូលិសខេត្តកំពត តាមចាប់បាន យកមកផ្តន្ទាទោសតាមច្បាប់!

  • បោះពុម្ព

ខេត្តកំពត៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង លើផ្លូវជាតិលេខ៣ ក្នុងក្រុងកំពត (កំពត- វាលរេញ) ត្រង់ចំណុចផ្លូវបំបែក ជាបួនមុខធនាគារ ភ្នំពេញពាណិជ្ជ ស្ថិតក្នុងភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត។

ហេតុការណ៍នោះ បានកើតឡើង កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១៦ និង ១០នាទី បណ្តាលឲ្យស្ត្រីអ្នកបើកបរម៉ូតូ បាត់បង់ជីវិតភ្លាមៗ នៅកន្លែងកើតហេតុ។រថយន្តដឹកស៊ីម៉ង់ត៍ធុនធំ ទ្រុងវែង ម៉ាកហាន់ដាយពណ៌ខៀវ ពាក់ផ្លាកលេខ កំពត 1A-0366 ប៉ះគ្នាជាមួយម៉ូតូម៉ាក MOtard ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ1CX-1220 បើកបរដោយស្រ្តីម្នាក់ ក្នុងទិសដៅពីជើងទៅត្បូង កាត់ទទឹងផ្លូវបេតុង។

លោកលោកវរៈសេនីយ៍ត្រី ឆែម ហាក់ អធិការរងនគរបាលក្រុងកំពត បានឲ្យកោះសន្តិភាពដឹងថា មុនពេលកើតហេតុ មានរថយន្តមួយគ្រឿង ម៉ាកហាន់ដាយ ពណ៌ខៀវ ពាក់ផ្លាកលេខ កំពត1A-0366 បើកបរក្នុងទិសដៅពីកើតទៅលិច តាមបណ្តោយផ្លូវបេតុង លុះដល់ចំណុចផ្លូវបំបែកជាបួន មានម៉ូតូមួយគ្រឿងម៉ាក MOtard បើកបរដោយស្រ្តីម្នាក់ ក្នុងទិសដៅពីជើងទៅត្បូង (ឆ្លងកាត់ទទឹងផ្លូវ) ក៏ស្រាប់តែវាក់ជាមួយរថយន្ត កំពុងបើកផ្លូវត្រង់បុកពេញទំហឹង បណ្តាលឲ្យស្ត្រីបើកបរម៉ូតូ បាត់បង់ជីវិតភ្លាមៗ យ៉ាងរន្ធត់ នៅកន្លែងកើតហេតុ។

អ្នកបើកបររថយន្ត បានចុះរត់គេចខ្លួនបាត់ មុនពេលសមត្ថកិច្ចទៅដល់កន្លែងកើតហេតុ បន្សល់ទុករថយន្ត និងម៉ូតូ ព្រមទាំងសាកសពនារីរងគ្រោះ នៅកន្លែងកើតហេតុ។

លោកអធិការរងក្រុង បានឲ្យដឹងទៀតថា កំលាំងសមត្ថកិច្ច បានទៅដល់កន្លែងកើតហេតុធ្វើការវាស់វែង និងពិនិត្យអត្តសញ្ញាណសាកសពស្រ្តីរងគ្រោះ។ ស្ត្រីរងគ្រោះខាងលើ មានឈ្មោះ ធន រ៉ូស្សា (THORN ROSA) កើតនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ១៩៧៩ មានស្រុកកំណើត នៅសង្កាត់សៀមរាប ក្រុងសៀមរាប អាស័យដ្ឋានស្នាក់នៅភូមិ៣ សង្កាត់៣ ក្រុងព្រះស៊ីហនុ ហើយបច្ចប្បន្ន ស្នាក់នៅភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត។

ជាមួយគ្នានេះ សមត្ថកិច្ចចរាចរក្រុង ក៏បានស្រាវជ្រាវ តាមរកអត្តសញ្ញាណអ្នកបើកបររថយន្ត ដើម្បីនាំខ្លួន មកកាន់អធិការដ្ឋាននគរបាលក្រុងកំពត សាកសួរ។ អ្នកបើកបររថយន្តដែលរត់គេចខ្លួន ហើយត្រូវប៉ូលិសតាមចាប់បាននោះ មានឈ្មោះ ឈឹត ក្រឺត កើតនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ១៩៨៦ មានស្រុកកំណើត នៅភូមិកូនសត្វ ឃុំកូនសត្វ ស្រុកកំពត បច្ចុប្បន្នសាក់នៅភូមិកំពង់នង់ ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត។

បន្ទាប់ពីសាកសួររួច សមត្ថកិច្ចបានកសាងសំណុំរឿង បញ្ជូនទៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។ រីឯយានយន្តទាំងពីរគ្រឿង ត្រូវបានសមត្ថកិច្ច យកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុង ដើម្បីដោះស្រាយតាមច្បាប់៕

ដកស្រង់ពី៖កោះសន្តិភាព