Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កម្មកររោងចក្រ ហ្រ្គេនធ្វីន ជិត៦ពាន់នាក់ ធ្វើកូដកម្មទាមទារ ប្រាក់អតីតភាព

  • បោះពុម្ព

ភ្នំពេញ៖ ក្រុមកម្មករ -កម្មការរិនី ដែលបម្រើការងារនៅ ហ្រ្គេនធ្វីន អតីតរោងចក្រ QMI ស្ថិតនៅភូមិជម្ពូរវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ជិត៦ពាន់នាក់បាន នាំគ្នាធ្វើកូដ កម្មអស់រយៈពេល ៥ថ្ងៃមកហើយ ដើម្បីឲ្យថៅកែ គិតប្រាក់អតីតភាព ការងារផ្សេងៗ ទៅតាមច្បាប់បន្ទាប់ រោងចក្រមួយនេះបាន ប្តូរឈ្មោះអស់រយៈពេល ៩ឆ្នាំ។

លោក ពុធ សុវណ្ណ ប្រធានសហព័ន្ធ សហជីពដើម្បីកម្មករ បានមានប្រសាសន៍ ប្រាប់ថា នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៤ថា ក្រុមកម្មករបាន ផ្ទុះកូដកម្ម តាំងពីថ្ងៃច័ន្ទ ដើមសប្តាហ៍មកម្ល៉េះ ក្នុងគោលបំណងសំខាន់ ទាមទារប្រាក់ អតីតភាពការងារ និងលក្ខខណ្ឌការងារ មួយចំនួនទៀត។

លោកបន្តថា ចាប់តាំងពីថ្ងៃធ្វើកូដកម្ម រហូតមកដល់ពេល នេះមានចំនួន ៥ថ្ងៃមកហើយ ប៉ុន្តែមិនទាន់មាន ដំណោះស្រាយ ណាមួយ សមរម្យសម្រាប់ឲ្យ ក្រុមកម្មករទទួលយក បាននៅឡើយទេ។ លោកថា នៅព្រឹកមិញនេះ ពួកគេបាននាំគ្នាហែក្បួន ចេញពីរោងចក្រ មកឈរបិទ កំណាត់ផ្លូវជាតិលេ៤ នៅចំណុចខាង កើតផ្សារជម្ពូរវ័ន ដើម្បីដាក់សម្ពាធឲ្យ ថៅកែគិតគូរដល់ពួកគេ ។

លោក ពុធ សុវណ្ណ បានឲ្យដឹងទៀតថា រោងចក្រមួយនេះ មុនដំបូងឈ្មោះ QMI ប៉ុន្តែនៅឆ្នាំ១៩៩៧ បានដូរមកឈ្មោះ ហ្រ្គេនធ្វីន វិញ ប៉ុន្តែបន្ទាប់ពីបាន ដូរហើយបានគិតគូរ ប្រាក់អតីតភាពការងារ ឲ្យកម្មករត្រឹមតែ ៣០ដុល្លារប៉ុណ្ណោះ ក្នុងមួយឆ្នាំ ហេតុនេះ បានជាក្រុមកម្មករ ជំរុញឲ្យថៅកែត្រូវទទួលខុស ត្រូវលើបញ្ហាទាំងអស់នេះវិញ ៕

ដកស្រងពី៖ដើមអម្ពិល