Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចាប់ខ្លួន មន្រ្តីយោធា និងស្រីស្នេហ៍ ក្រោយដកកាំភ្លើងវាយ មេកាខារ៉ាអូខេ ឌីយ៉ាម៉ង់ ផាលេស

  • បោះពុម្ព

ភ្នំពេញ ៖ មន្រ្តីយោធាម្នាក់ ថ្នាក់នាយរង ការិយាល័យ អន្តរជាតិ ក្រសួងការពារ និង ស្រីស្នេហ៍ របស់ខ្លួន ត្រូវបានកម្លាំង នគរបាល ប៉ុស្តិ៍ទឹកល្អក់ទី៣ ខណ្ឌទួលគោក សហការ ជាមួយកម្លាំង អាវុធហត្ថខណ្ឌ បានចុះទៅឃាត់ខ្លួន។

ក្រោយពីជនបង្កទាំង ២នាក់ បានប្រើ អំពើហិង្សា ដកកាំភ្លើង វាយក្បាល ជនរងគ្រោះ ដែលមេកាខារ៉ាអូខេ ឌីយ៉ាម៉ង់ ផាលេស កាលពីវេលាម៉ោង ៨៖៣០នាទីយប់ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤ ស្ថិតនៅក្នុង បន្ទប់ភ្នំជី ខារ៉ាអូខេ ឌីយ៉ាម៉ង់ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ។

នាយនគរបាលប៉ុស្តិ៍ ទឹកល្អក់ទី៣ ខណ្ឌទួលគោក លោកអនុសេនីយ៍ឯក ស៊ិន ប៊ុនរី បានឲ្យដឹងថា នៅវេលាម៉ោង កើតហេតុខាងលើ កម្លាំងនគរបាល របស់លោក បានទទួលព័ត៌មាន នៃការប្រើ អំពើហិង្សា ដោយប្រើអាវុធខ្លីវាយ ក្បាលជនរងគ្រោះម្នាក់ នៅក្នុង ទីតាំងខារ៉ាអូខេ ឌីយ៉ាម៉ង់ ផាលេស។

លោកបានបន្តទៀតថា ក្រោយទទួល បានព័ត៌មាន ខាងលើនេះ កម្លាំងនគរបាល របស់លោក បានទទួលបទបញ្ជា ពីលោកអធិការ ចុះទៅកន្លែង កើតហេតុ ដោយរួមសហការជាមួយ កម្លាំងអាវុធហត្ថ ហើយក៏ឈានទៅដល់ ការឃាត់ខ្លួន ជនបង្កទាំង ២នាក់តែម្តង។

ក្រោយការសួរនាំ នាយនគរបាល ប៉ុស្តិ៍រូបនេះ បានបញ្ជាក់ថា ជនបង្កទី១ឈ្មោះ ជា គឹមហួរ អាយុ៣៥ឆ្នាំ ជាមន្រ្តីយោធា ថ្នាក់នាយរងការិយាល័យ ទំនាក់ទំនងអន្តរជាតិ ក្រសួងការពារជាតិ បច្ចុប្បន្ន ស្នាក់នៅផ្ទះលេខ 101E ផ្លូវលេខ៦៣ ក្រុម២០ ភូមិ៤ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ទី២ ឈ្មោះ នូ សីលា ភេទស្រី អាយុ២៧ឆ្នាំ មុខរបរអតីត មេកាខារ៉ាអូខេ ឌីយ៉ាម៉ង់ ផាលេស ចប្ចុប្បន្នស្នាក់នៅ ផ្ទះជួល ក្រោយសាលា សង្កាត់បឹង សាឡាងខណ្ឌទួលគោក ។

លោក ស៊ិន ប៊ុនរី បានបន្តទៀតថា មុនពេលកើតហេតុ ជនបង្កទាំង២នាក់ បានទៅច្រៀង នៅខារ៉ាអូខេ ដោយចូលទៅ ក្នុងបន្ទប់ភ្នំជី ពេលនោះ ស្រាប់តែមានជម្លោះ ជាមួយជនរងគ្រោះ ហើយជនបង្ក នូ សីលា បានយកស្រាបៀរ ជាក់ទៅលើ មុខជនរងគ្រោះ។ ភ្លាមៗនោះ ជនបង្ក ជា គឹមហួរ បានដកកាំភ្លើង បេតាតា មកវាយក្បាល ជនរងគ្រោះ បណ្តាលឲ្យរងរបួស បែកឈាម។

បើតាមលោកនាយប៉ុស្តិ៍ ជនសង្ស័យទាំង ២នាក់ ស្ថិតក្រោម ការសួរនាំបន្តទៀត ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕

ដកស្រង់ពី៖ដើមអម្ពិល