Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កម្លាំងអាវុធហត្ថ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទលួចគោ នៅស្រុកបាណន់

  • បោះពុម្ព

បាត់ដំបង៖ កម្លាំងអាវុធហត្ថ ក្រុងបាត់ដំបង បានឃាត់ខ្លួន ជនសង្ស័យម្នាក់ កាលពីវេលាម៉ោង ១២ និង ២០នាទី ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៤ នៅចណុចភូមិ អណ្តូងចេញ សង្កាត់អូរចារ ក្រុងបាត់ដំបង ពីបទលួចគោ បន្ទាប់ពីជនសង្ស័យ បានធ្វើសកម្មភាព លួចគោ ១ក្បាល កាលពីវេលាម៉ោង ១ និង២០នាទី រំលងអាធ្រាត្រ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៤ នៅភូមិឥន្ទជិត ឃុំឈើទាល ស្រុកបាណន់ កន្លង ត្រុវបានកសាងសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យ ទៅតុលាការ ដើម្បីចាត់ការតាមច្បាប់ ។

លោក សំ វីឡុង មេបញ្ជាការរង អាវុធហត្ថ ក្រុងបាត់ដំបង បានឱ្យដឹងថា ជនសង្ស័យ ដែលសមត្ថកិច្ច ឃាត់ខ្លួនមានឈ្មោះ ប៊ិន សំណាង ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅក្រុមទី៥ ភូមិអណ្តូងចេញ សង្កាត់ អូរចារ ក្រុងបាត់ដំបង ។

ចំណែកជន រងគ្រោះមានឈ្មោះ ឈឿប ឆុំ ភេទប្រុស អាយុ៦៨ឆ្នាំ រស់នៅភូមិ ឥន្ទជិត ឃុំឈើទាល ស្រុកបាណន់ ។ យោងតាម ពាក្យបណ្តឹង របស់ជនរងគ្រោះ បានឱ្យដឹងថា នៅយប់កើតហេតុ មានមនុស្ស ចូលលួចគោ គាត់ចំនួន ១ក្បាល ដែលគាត់ចង ក្នុងក្រោលពេលយប់ លុះព្រឹកឡើងទើបដឹងថា បាត់គោ រួចគាត់បាន ប្តឹងសមត្ថកិច្ចមូលដ្ឋាន ឱ្យជួយរកសត្វគោគាត់ មកវិញផង ។

បន្ទាប់ពីសមត្ថកិច្ច បានទទួលពាក្យបណ្តឹង ហើយក៏បានស្រាវជ្រាវ ឈនដល់ធ្វើការឃាត់ខ្លួន ជនសង្ស័យ កំពុងដើរលក់គោ នៅភូមិអណ្តូងចេញ សង្កាត់អូរចារ ក្រុងបាត់ដំបង នាំយកមកសាកសួរចម្លើយ ។

ជនសង្ស័យបាន ឆ្លើយសារភាពថា ខ្លួនពិតជាបាន ធ្វើសកម្មភាព លួចគោរបស់ ជនរងគ្រោះពិតប្រាកដមែន ហើយកន្លងមក ខ្លួនក៏ធ្លាប់ លួចគោ នៅភូមិខាងលើ បានចំនួន ២ ក្បាល យកមកលក់ឱ្យឈ្មោះ សំ ខុម ភេទស្រី អាយុ ៤៨ឆ្នាំ រស់នៅភូមិ ពពាលខែ ឃុំជ្រៃ ស្រុកថ្មគោល ម្តងហើយដែរ ។

បច្ចុប្បន្នមន្រ្តីជំនាញ បានកសាង សំណុំរឿង បញ្ជូនខ្លួន ជនសង្ស័យ ទៅតុលាការខេត្ត ដើម្បីចាត់ការបន្ត តាមច្បាប់ ។ ចំណែកគោ១ក្បាល ដែលរឹបអូស បានសមត្ថកិច្ច បានប្រគល់ឱ្យទៅ ម្ចាស់ដើមវិញរួចហើយ ៕