Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ម៉ូតូស្កូបពីបង់ពន្ធខ្លះ អត់បង់ពន្ធខ្លះ កំពុងសម្រុកឡើង ផែទំនប់រលក

  • បោះពុម្ព

ព្រះសីហនុ៖ មន្ត្រីប៉ូលិស សេដ្ឋកិច្ច ខេត្តព្រះសីហនុម្នាក់ ដែលមិនមាន សែស្រឡាយ បានលួចខ្សឹបប្រាប់ ទូរទស្សន៍ បច្ចុប្បន្នភាព ប៉ុស្តិ៍លេខ៩ ឲ្យដឹងថា មានឈ្មួញបីនាក់ កំពុងនាំម៉ូតូ ម៉ាកស្កូបពី សេរីឆ្នាំ២០១២ និង២០១៣ សម្រុកចូលមក តាមច្រក ទំនប់រលក ក្រុងព្រះសីហនុ នៅចុងឆ្នាំ២០១៤នេះ តែម៉ូតូទាំងនោះ ភាគច្រើន ពុំមានបង់ពន្ធជូនរដ្ឋ គ្រប់ចំនួននោះទេ។

ប្រការនេះ ដោយសារតែ មានការឃុបឃិតគ្នា យ៉ាងចាស់ដៃ ជាមួយមន្ត្រីជំនាញ ដែលមានតួនាទី នៅកំពង់ផែទំនប់រលក។ មន្ត្រីប៉ូលិសរូបនោះ បាននិយាយថា ម៉ូតូម៉ាកស្កូបពី និងម៉ាកផ្សេងៗ ដែលកំពុង ពេញនិយម របស់យុវវ័យ ត្រូវបាននាំ ចូលមក ក្នុងមួយខែៗ រាប់ពាន់គ្រឿង ហើយដឹកតាមរថយន្ត កុងតឺន័រ ទៅទីក្រុងភ្នំពេញ និងលក់នៅតាម បណ្តាខេត្ត មួយចំនួន ជាពិសេស ខេត្តព្រះសីហនុ តែម្តង។

មន្ត្រីប៉ូលិសដដែល បាននិយាយបន្តថា ចំពោះគយដែល ឈរជើងនៅទីនោះ គេធ្វើមិនដឹងមិនឮទេ ដោយគេគ្រាន់តែ ប្រាប់មេឈ្មួញ ទាំងនោះថា ត្រូវស្មោះត្រង់ មានទំនិញប៉ុន្មាន ត្រូវតែប្រាប់គ្រប់ចំនួន រីឯបាតុភាពអ្វីៗ ត្រូវចេះគិតគូរ ដោយខ្លួនឯង ប្រសិនបើ បាតុភាពនោះ ផ្ទុះឡើង ទំនិញទាំងអស់ ត្រូវតែប្រកាសបង់ពន្ធ គ្រប់ចំនួន មិនអាចលាក់លៀម ដូចមុនបានទៀតទេ នេះជាក្បាច់គុណ របស់លោកគយ ប្រចាំការនៅទីនោះ ដើម្បីរួចខ្លួនទាំងអស់គ្នា ប៉ុន្តែអ្វីដែល គួរឲ្យកត់សម្គាល់ និងសោកស្តាយ បំផុតនោះ គឺថវិកាជាតិ រាប់សិបលានរៀល ដែលគួរតែបានមក ពីការបង់ពន្ធនៃ ការនាំចូលម៉ូតូទាំងនោះ បែរជាត្រូវបាត់បង់ ដោយការឃុបឃិតគ្នា ប្រព្រឹត្តអំពើ ពុករលួយទៅវិញ។

អង្គភាពប្រឆាំង អំពើពុករលួយ គប្បីពិនិត្យមើលផង។ ទាក់ទិនជុំវិញ បញ្ហាខាងលើនេះ លោក ឡឹង សុភាព មេគយស្នាក់ការ ប្រចាំទំនប់រលក ក្រុងព្រះសីហនុ បច្ចុប្បន្នភាព មិនអាចធ្វើការ ទំនាក់ទំនង រងការបំភ្លឺ ជុំវិញបញ្ហា ម៉ូតូបង់ពន្ធខ្លះ និងអត់បង់ពន្ធខ្លះ ដែលឡើង តាមច្រកគ្រប់គ្រង របស់គាត់នោះ បានឡើយព្រោះ ទូរស័ព្ទរបស់លោក បិទការហៅចូល ៕