Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ជនញៀនថ្នាំ ២នាក់ កាប់សម្លាប់ មន្រ្តីនគរបាល ប៉ុស្តិ៍តាប្រុក ដែលញៀនថ្នាំ ដូចគ្នា

  • បោះពុម្ព

កំពង់ចាម៖ មន្រ្តីនគរបាល បម្រើការងារ នៅប៉ុស្តិ៍ នគរបាលរដ្ឋបាល តាប្រុក ស្រុកចំការលើ ខេត្តកំពង់ចាម ត្រូវបានជនញៀនថ្នាំ ចំនួន២នាក់ ដែលជាបនភឿន ជាមួយគ្នានោះ កាប់សម្លាប់ បណ្តាលឲ្យស្លាប់ នៅក្នុងថ្លុកឈាម កាលពីវេលាម៉ោង ប្រមាណ ជិត៨យប់ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៤ ស្ថិតនៅ ភូមិថ្នល់បែកលិច ឃុំស្វាយទាប ស្រុកចំការលើ ប៉ុន្តែជនដៃដល់ ដែលជាមនុស្ស ញៀនថ្នាំនោះ ត្រូវបានកម្លាំង នគរបាល ស្រុកចំការលើ សហការជាមួយ កម្លាំងនគរបាល មូលដ្ឋាន តាមចាប់ខ្លួន ក្នុងរយះពេល៩០នាទី ក្រោយធ្វើសកម្មភាព ។

មន្រ្តីនគរបាល ស្រុកចំការលើ បានថ្លែងឲ្យដឹងថា តាមពិត ជនរងគ្រោះ  ដែលជាមន្រ្តី នគរបាល ប៉ុស្តិ៍តាប្រុកនោះ ក៏ជាមនុស្សញៀនថ្នាំ ផងដែរ និងជាមុខសញ្ញា ចែកចាយ គ្រឿងញៀន ដ៏សកម្មម្នាក់ ក្រោយពីមិនបាន ទៅធ្វើការ អស់រយះពេល ជាងមួយខែ មកនោះ បើទោះបីជាថ្នាក់ដឹកនាំ នគរបាលខេត្ត បានអញ្ជើញរូបគេ ទៅធ្វើកាត ATM ដើម្បីត្រៀមបើកខែ តាមធនាគារ នាពេលខាង មុខក៏ដោយ។

បើតាមមន្រ្តីនគរបាល ស្រុកចំការលើ ជនរងគ្រោះមានឈ្មោះ ហុង ឆៃលី អាយុ៤២ឆ្នាំ។ ដោយឡែកជនដៃដល់ ទាំង២នាក់រួមមាន ទី១ឈ្មោះ ឈីន ប៊ុនឈី អាយុ២៥ឆ្នាំ រស់នៅភូមិថ្នល់បែកលិច និងជាមុខសញ្ញាទើបនឹងចេញ ពីពន្ធនាគារ និងជនសង្ស័យ២ ឈ្មោះ សូ ទីន អាយុ១៩ឆ្នាំ រស់នៅ ភូមិឃុំកើតហេតុ និងជាមនុស្ស ញៀនថ្នាំទៀតផង ហើយនៅពេលធ្វើសកម្មភាព និងនៅពេលកម្លាំង នគរបាល ចាប់ខ្លួននោះ ពួកគេមិនខ្លាច  ញញើតឡើយ។

មន្រ្តីនគរបាល បានបន្តទៀតថា មុនពេលកើតហេតុ ជនរងគ្រោះ និងជនសង្ស័យដែលជាបក្ខពួកគ្នានោះ បាននាំទៅផឹកស្រា ស្រាប់តែ មានអាការះ ស្រវឹងខ្លាំង នាំឲ្យកើតជម្លោះ និងដោយសារតែមាន ជាមនុស្សញៀនថ្នាំ មិនខ្លាចអ្វីនោះ ទើបជនដៃដល់ទាំង២នាក់ បានទាញកាំបិត កាប់ទៅ ជនរងគ្រោះ បណ្តាលឲ្យស្លាប់ភ្លាមៗតែម្តង ។

មន្រ្តីនគរបាល ខាងលើនេះ បានបន្តទៀតថា ក្រោយពីមាន ករណីឃាតកម្ម នេះកើតហេតុ ស្នងការនគរបាល ខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ត្រី បែន រ័ត្ន បានបញ្ជាឲ្យកម្លាំងនគរបាល ជំនាញព្រហ្មទណ្ឌ និងកម្លាំងនគរបាល ស្រុកចំការលើ តាមធ្វើការ ស្រាវជ្រាវ រហូតដល់ការចាប់ខ្លួន ជនបង្កទាំង២នាក់ ក្រោយធ្វើសកម្មភាព រយះពេល៩០នាទី ។

ជុំវិញករណី ខាងលើនេះ លោកស្នងការ ខេត្តកំពង់ចាម បានបញ្ជាក់ថា «លោក ឆៃលី (ជនរងគ្រោះ) បានបោះបង់ការងារ ប្រមាណ ជាង១ខែមក ហើយគាត់ជាមនុស្សញៀនថ្នាំ និងជាមុខសញ្ញា ចែកចាយផងដែរ។ យើងបានធ្វើ លិខិតអញ្ជើញឲ្យ មកបង្ហាញមុខ ២ដង និងឲ្យមកបំពេញ បែបបទធ្វើកាត ATM ក៏គាត់មិនមកដែរ ហើយយើង បំរុងធ្វើលិខិតអញ្ជើញ លើកចុងក្រោយ ស្រាប់តែទទួលព័ត៌មាន ឃាតកម្មនេះតែម្តងទៅ»។ លោកស្នងការ បានសម្តែង នូវការសោកស្តាយ ចំពោះមន្រ្តីនគរបាលរូបនេះ មិនគួរណាទៅសេព គប់ជា មួយ មនុស្សញៀនថ្នាំ និងមិនព្រមមកធ្វើការ ហើយស្រាប់តែជួបហេតុការណ៍នេះតែម្តងទៅ ។

បើតាមលោកស្នងការ បែន រ័ត្ន ជនសង្ស័យទាំង២នាក់ ដែលត្រូវចាប់ខ្លួននោះ មិនបានតក់ស្លុត និងការចាប់ខ្លួនរបស់កម្លាំង នគរបាល ឡើយ ហើយថែមទាំងសើច និងប្រើពាក្យថា «បើវាកាប់ ធ្វើអីវាចឹង»។ ក្រោយការចាប់ខ្លួន ជនសង្ស័យទាំង២នាក់ ត្រូវបានបញ្ជូនខ្លួន ទៅសួរនាំ នៅអធិការដ្ឋាន នគរបាល ស្រុកចំការលើ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕


 កម្លាំងនគរបាល ប្រើពេល៩០នាទី តាមចាប់ជន បង្កញៀនថ្នាំ ទាំង២នាក់